បច្ចេកទេសមួយចំនួនពេលប្រើប្រាស់ម៉ាស៊ីនស្ទូងស្រូវ

បច្ចេកទេសមួយចំនួនពេលប្រើប្រាស់ម៉ាស៊ីនស្ទូងស្រូវ

បច្ចុប្បន្ននេះ នៅមូលដ្ឋានជាច្រើននៅតំបន់វាលទំនាបទន្លេ គឺវឡុង ម៉ាស៊ីនស្ទូងស្រូវត្រូវបានគេចាត់ទុកថាជាដំណោះស្រាយដ៏មានប្រសិទ្ធភាព ក្នុងតំណាក់កាលបណ្ដុះនិងស្ទូងស្រូវ។

បច្ចេកទេសមួយចំនួនពេលប្រើប្រាស់ម៉ាស៊ីនស្ទូងស្រូវ ảnh 1ម៉ាស៊ីនស្ទូងត្រូវបានចាត់ទុកថាជាដំណោះស្រាយមួយដ៏មានប្រសិទ្ធភាពក្នុងដំណាក់កាលបណ្ដុះនិងស្ទូងស្រូវដើម្បីបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ចនៃការបង្កបង្កើនផលស្រូវ

ដើម្បីអោយស្រូវស្ទូងដោយម៉ាស៊ីនសម្រេចបានទិន្នផលនិងប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ មាមីងបងប្អូនគប្បីយកចិត្តទុកនៅលើប្រការចាំបាច់ខាងបច្ចេកទេសសំខាន់ៗ ដូចខាងក្រោម៖

*ការរៀបចំដីស្រែ៖
- គប្បីភ្ជួររាស់មុន ២ - ៣ ថ្ងៃដើម្បីអោយភក់រងចុះក្រោម ធានាផ្ទៃស្រែរាបស្មើ ថ្ងៃស្ទូងផ្ទៃស្រែនៅមានភក់ប៉ុន្តែមិនរាវពេកដើម្បីជៀសវាងសំណាបត្រូវ អណ្តែតនៅពេលស្ទូង។

*ការជ្រើសរើសពូជ៖
- គួរប្រើពូជស្រូវមានអំឡុងកាលលូតលាស់ ៩៥ ថ្ងៃ (ក្រុមពូជស្រូវ A1 មានអំឡុងកាលលូតលាស់ពី ៩៥ - ១០៩ ថ្ងៃ) និងក្រុមពូជស្រូវ A2 (មានអំឡុងកាលលូតលាស់ពី ១១០ - ១២៥ ថ្ងៃ) ពូជស្រូវមានសមត្ថភាពបែកគុម្ពមាំមួនកាន់តែល្អ។

*ការរៀបចំសំណាប៖
- ដង់ស៊ីតេសាបសំណាប៖ ៤០ - ៥០ គីឡូក្រាមក្នុងមួយហិកតាគឺល្មម (គឺប្រមាណជា ២៤០ - ២៦០ ថាសសំណាបក្នុងមួយហិកតាដីស្រែ)។

- សំណាបមានអាយុកាលពី ១០ - ១៣ ថ្ងៃ កម្ពស់សម្រេចបាន ១២ - ១៥ សង់ទីម៉ែត្រយកទៅស្ទូងគឺល្អបំផុត។

ក្នុងករណីត្រូវរអាក់រអួលអំពីថ្ងៃស្ទូងក៏ត្រូវកាត់បន្ថយនូវការស្ទូងសំណាបមានអាយុកាលលើសពី ១៥ ថ្ងៃ ជាពិសេសពេលដែលប្រើប្រាស់បណ្ដាពូជស្រូវ រយៈពេលខ្លី។

- សំណាបមានដង់ស៊ីតេនិងកម្ពស់លូតស្មើៗ គ្នា ដើមរឹងមាំ ធំមិនមានជំងឺដង្កូវ។

*ដង់ស៊ីតេនៃការស្ទូង៖
- ពី ១៨ - ២៥ គុម្ពក្នុងមួយម៉ែត្រការ៉េ អាស្រ័យទៅតាមអំឡុងកាលលូតលាស់នៃពូជស្រូវដែលប្រើប្រាស់និងកម្រិតប្រពលវប្បកម្ម។

អាចស្វែងយល់បន្ថែមដង់ស៊ីតេស្ទូងស្រូវ ០៣ យ៉ាងដូចខាងក្រោមនេះ៖

+ ដង់ស៊ីតេ ១៨ - ១៩ គុម្ពក្នុងមួយម៉ែត្រការ៉េ៖ អនុវត្តពេលដែលប្រើប្រាស់បណ្ដាពូជស្រូវចំណុះក្រុម A2 (១១០ - ១២៥ ថ្ងៃ) ដោយមានកម្រិតប្រពលវប្បកម្មខ្ពស់។

ប្រសិនបើប្រើម៉ាស៊ីនស្ទូងដែលមានគ្រោងជួរ ៣០ សង់ទីម៉ែត្រ៖ ស្ទូងតាមខ្នាត ៣០ x ១៨ សង់ទីម៉ែត្រ។

វិធីស្ទូង៖
- ប្រសិនបើប្រើម៉ាស៊ីនស្ទូងមានគ្រោងជួរ ២៥ សង់ទីម៉ែត្រ៖ ស្ទូងតាមខ្នាត ២៥ x ២១ សង់ទីម៉ែត្រ។

+ ដង់ស៊ីតេពី ២១ - ២២ គុម្ពក្នុងមួយម៉ែត្រការ៉េ៖ អនុវត្តពេលដែលប្រើប្រាស់បណ្ដាពូជស្រូវចំណុះក្រុម A1 (៩៥ - ១០៩ ថ្ងៃ) - កម្រិតប្រពលវប្បកម្មខ្ពស់និងប្រើប្រាស់ពូជស្រូវក្រុម A2 (១១០ - ១២៥ ថ្ងៃ) - កម្រិតប្រពលវប្បកម្មមធ្យម។

វិធីស្ទូង៖
- ប្រសិនបើប្រើប្រាស់ម៉ាស៊ីនស្ទូងមានគ្រោងជួរ ៣០ សង់ទីម៉ែត្រ៖ ស្ទូងតាមខ្នាត ៣០ x ១៦ សង់ទីម៉ែត្រ។
- ប្រសិនបើប្រើប្រាស់ម៉ាស៊ីនស្ទូងមានគ្រោងជួរ ២៥ សង់ទីម៉ែត្រ៖ ស្ទូងតាមខ្នាត ២៥ x ១៨ សង់ទីម៉ែត្រ។
+ ដង់ស៊ីតេ ២៤ - ២៥ គុម្ពក្នុងមួយម៉ែត្រការ៉េ៖ អនុវត្តនៅពេលដែលប្រើប្រាស់បណ្តាពូជស្រូវចំណុះក្រុម A1 (៩៥ - ១០៩ ថ្ងៃ) - កម្រិតប្រពលវប្បកម្មមធ្យម។

វិធីស្ទូង៖
- ប្រសិនបើប្រើប្រាស់ម៉ាស៊ីនស្ទូងមានគ្រោងជួរ ៣០ សង់ទីម៉ែត្រ៖ ស្ទូងតាមខ្នាត ៣០ x ១៤ សង់ទីម៉ែត្រ។

បច្ចេកទេសមួយចំនួនពេលប្រើប្រាស់ម៉ាស៊ីនស្ទូងស្រូវ ảnh 2មានមូលដ្ឋានជាច្រើនកំពុងពង្រីកទូលាយទម្រង់រូបភាពស្រូវស្ទូងដោយម៉ាស៊ីន

- ប្រសិនបើប្រើប្រាស់ម៉ាស៊ីនស្ទូងមានគ្រោងជួរ ២៥ សង់ទីម៉ែត្រ៖ ស្ទូងតាមខ្នាត ២៥ x ១៦ សង់ទីម៉ែត្រ៕

ផលិតដោយ៖ ង៉ូវ៉ាន់ដី - ហ្វាងហា

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍