បេះដូង​រីក​ធំ​ខុសធម្មតា៖ មូលហេតុនិង​រោគសញ្ញា​

បេះដូង​រីក​ធំ​ខុសធម្មតា៖ មូលហេតុនិង​រោគសញ្ញា​

មូលហេតុចម្បងនៃជំងឺបេះដូងរីកធំគឺដោយសារមានបញ្ហាក្នុងការផ្គត់ផ្គង់ឈាមទៅឲ្យបេះដូង ដោយសារការស្ទះ ដែលបង្កឡើងដោយសារជំងឺសរសៃឈាមបេះដូងនិងជំងឺលើសសម្ពាធឈាម។

បេះដូង​រីក​ធំ​ខុសធម្មតា៖ មូលហេតុនិង​រោគសញ្ញា​ ảnh 1

មូលហេតុផ្សេងទៀត មានដូចជា៖

- ការឆ្លងមេរោគនៅបេះដូង។
- ប្រឹសបេះដូងខុសធម្មតា។
- ការមានផ្ទៃពោះ។
- ជំងឺខ្សោយតម្រងនោម ដែលតម្រូវឱ្យលាងឈាម។
- ការសេពគ្រឿងស្រវឹងឬគ្រឿងញៀន។
- ការឆ្លងមេរោគអេដស៍។
- ហ្សែនតំណពូជ។

រោគសញ្ញានៃជំងឺបេះដូងរីកធំ មានដូចជា៖

- ដកដង្ហើមបានខ្លី (ជាពិសេស ពេលខំប្រឹងអោនឬពេលគេងរាបស្មើ)។
- ហើមជើង។
- ប៉ោងពោះ។
- ឡើងទំងន់។
- អស់កម្លាំង។
- ញ័រទ្រូងឬចង្វាក់បេះដូងលោតញាប់៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖  ទេវី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍