បុណ្យហែអ្នកតារបស់ជនជាតិ ចិនត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ

បុណ្យហែអ្នកតារបស់ជនជាតិ ចិនត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ

ថ្មីៗ នេះ គណៈកម្មាធិការប្រជាជនខណ្ឌលេខ ៥ ទីក្រុង ហូជីមិញ បានរៀបចំពិធីទទួលប័ណ្ណទទួលស្គាល់បេតិកភណ្ឌវប្បធម៌អរូបីជាតិដែលផ្ដល់ដោយក្រសួងវប្បធម៌ កីឡានិងទេសចរណ៍អោយ "ទំនៀមទម្លាប់សង្គមនិងជំនឿនៃបុណ្យហែអ្នកតារបស់ជនជាតិ ចិន នៅខណ្ឌលេខ ៥ ទីក្រុង ហូជីមិញ"។

បុណ្យហែអ្នកតារបស់ជនជាតិ ចិនត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ ảnh 1បុណ្យហែអ្នកតាជាពិធីបុណ្យមួយក្នុងចំណោមបណ្តាពិធីបុណ្យធំប្រកបដោយលក្ខណៈវប្បធម៌ខាងព្រលឹងវិញ្ញាណដ៏វិសេសវិសាលរបស់ជនជាតិ ចិន នៅខណ្ឌលេខ ៥ និយាយដោយឡែក ជនជាតិ វៀតណាម និយាយរួម

បុណ្យហែអ្នកតា (ហៅថា ង្វៀនទាវ ឬ យួនស៊ាវ តាមភាសា ចិន) ត្រូវបានប្រារព្ធឡើងនៅថ្ងៃពេញបូណ៌មីនៃខែទី ១ ចន្ទគតិ ជាថ្ងៃដែលក្រុមគ្រួសារជាច្រើនបួងសួងសុំសេចក្តីសុខសម្រាប់ឆ្នាំថ្មី។

បុណ្យហែអ្នកតារបស់ជនជាតិ ចិនត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ ảnh 2ថ្នាក់ដឹកនាំទីក្រុង ហូជីមិញ អញ្ជើញជូនប័ណ្ណទទួលស្គាល់ “ទំនៀមទម្លាប់សង្គមនិងជំនឿនៃបុណ្យហែអ្នកតារបស់ជនជាតិ ចិន នៅខណ្ឌលេខ ៥ ទីក្រុង ហូជីមិញ” ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិអោយតំណាងនៃសមាគមនិកាយ ចិន ទាំងឡាយ

ក្នុងឱកាសនេះ ក្រៅពីពិធីកិច្ចដែលប្រារព្វឡើងនៅតាមវត្តអារាម វត្តលោកតា អគារសមាគមនិកាយចិន ជនជាតិ ចិន នៅខណ្ឌលេខ ៥ ថែមទាំងបានរៀបចំបណ្តាសកម្មភាពវប្បធម៌ - សិល្បៈដូចជាសម្តែងល្ខោនបុរាណ រាំម៉ុងសាយ រាំតោនិងរាំនាគ ប្រកួតដោះពាក្យបណ្តៅលើចង្កៀងគោម... បុណ្យហែអ្នកតាពោរពេញទៅដោយស្លាកស្នាមវប្បធម៌នៃដែនដី ចើលើន (ផ្សារធំ) ត្រូវបានជនជាតិ ចិន នៅខណ្ឌលេខ ៥ ថែរក្សានិងអភិវឌ្ឍក្នុងអំឡុងពេលជាង ៣០ ឆ្នាំកន្លងទៅហើយ។

បុណ្យហែអ្នកតារបស់ជនជាតិ ចិនត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីជាតិ ảnh 3ជនជាតិ ចិន ដង្ហែរក្បួនតាមដងវិថីនៅខណ្ឌលេខ ៥ ទីក្រុង ហូជីមិញ អំណរស្វាគមនន៍បុណ្យហែអ្នកតា

យោងតាមលោក ឡេថាញ់លៀម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រជាជនទីក្រុង ហូជីមិញ សមាគមនិកាយ ចិន ទាំងឡាយបានរក្សា អនុវត្តនិងបរិយាយ តៗ គ្នាយ៉ាងខ្ជាប់ខ្ជួននូវអត្តសញ្ញាណវប្បធម៌ជនជាតិ ចិន ដើម្បីអោយតម្លៃដ៏ប្រពៃទាំងនោះរួមបញ្ចូលជាមួយនឹងអត្តសញ្ញាណនៃប្រជាជាតិ វៀតណាម៕

អត្ថបទនិងរូបថត៖ ភុកថាញ់ - គៀវអាញ់យុង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍