បេតិកភណ្ឌវប្បធម៌ជាតិផ្សារ ផុងលឺវ ខូវវ៉ាយ

ពួកកំលោះ ក្រមុំអញ្ជើញមកកាន់ផ្សារ ផុងលឺវ ខូវវ៉ាយ
ពួកកំលោះ ក្រមុំអញ្ជើញមកកាន់ផ្សារ ផុងលឺវ ខូវវ៉ាយ

នាពេលកន្លងទៅថ្មីៗ នេះ គណៈកម្មាធិការប្រជាជនខេត្ត ហាយ៉ាង បានរៀបចំពិធីបុណ្យ ផ្សារ ផុងលឺវ (ផ្សារស្នេហ៍) ខូវវ៉ាយ និងទទួលប័ណ្ណទទួលស្គាល់បេតិកភណ្ឌវប្បធម៌អរូបី ជាតិរបស់ក្រសួង វប្បធម៌ កីឡានិងទេសចរណ៍។

បេតិកភណ្ឌវប្បធម៌ជាតិផ្សារ ផុងលឺវ ខូវវ៉ាយ ảnh 1ពួកកំលោះ ក្រមុំអញ្ជើញមកកាន់ផ្សារ ផុងលឺវ ខូវវ៉ាយ

ព្រឹត្តិការណ៍នេះស្ថិតក្នុងក្របខ័ណ្ឌពិធីបុណ្យផ្សារ ផុងលឺវ ខូវវ៉ាយ ឆ្នាំ ២០២២ ដែលបានធ្វើឡើងពីថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែ មេសា (ត្រូវនឹង ថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែ ៣ តាមចន្ទគតិ) នៅឃុំ ខូវវ៉ាយ ស្រុក ម៉ែវវ៉ាក។ ផ្សារ ផុងលឺវ ខូវវ៉ាយ មានអាយុកាលជាង ១០០ ឆ្នាំហើយគិតតាំងពីពេលកកើតឡើងរហូតមកទល់ពេលនេះ។ 

បេតិកភណ្ឌវប្បធម៌ជាតិផ្សារ ផុងលឺវ ខូវវ៉ាយ ảnh 2ស្ថិតក្នុងចង្កោមសកម្មភាពនៃពិធីបុណ្យផ្សារផុងលឺវ ខូវវ៉ាយ ឆ្នាំ ២០២២ បេក្ខនារី តា ធុយត្រាង (អ្នកឱបបាច់ផ្កា) បានគ្រងមកុដស្រីស្អាតតំបន់ខ្ពង់រាបថ្ម

នេះជាផ្សារណាត់ដ៏ល្បីឈ្មោះរបស់ខេត្ត ហាយ៉ាង ក្នុងមួយឆាំ្នៗ ប្រជុំផ្សារតែមួយដងគត់នាថ្ងៃទី ២៧ ខែ ៣ តាមចន្ទគតិប៉ុណ្ណោះ។ ផ្សារមិនមែនជាកន្លែងផ្ដោះប្ដូរពាណិជ្ជកម្មលក់ដូរមុខទំនិញកសិផលផ្សេងៗ ឬគ្រឿងប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃគ្រប់ប្រភេទទេ តែជាកន្លែងប្រជុំជីវភាព វប្បធម៌ ជំនឿបែបប្រជាប្រិយទៅវិញ។ ក្នុងក្របខ័ណ្ឌពិធីបុណ្យផ្សារ ផុងលឺវ ខូវវ៉ាយ ឆ្នាំ ២០២២ មានចង្កោមសកម្មភាពទាំងឡាយដ៏វិសេសវិសាល ដ៏ទាក់ទាញពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ជនជាតិនៅខេត្ត ហាយ៉ាង ក៏បានធ្វើឡើងដូចជា៖ ពិធីប្រលងស្រីស្អាតតំបន់ខ្ពង់រាបថ្ម ពិធីអុជធូបគោរពបូជានិងពិធីបួងសួងផ្សងនិស្ស័យនៅអាស្រម អុង (លោកតា) អាស្រម បា (លោកយាយ) នៅឃុំ ខូវវ៉ាយ សកម្មភាពផ្លាស់ប្តូរវប្បធម៌ទៅវិញទៅមក សិល្បៈប្រជាប្រិយប្រពៃណី។ល។

បេតិកភណ្ឌវប្បធម៌ជាតិផ្សារ ផុងលឺវ ខូវវ៉ាយ ảnh 3តំណាងថ្នាក់ដឹកនាំក្រសួងវប្បធម៌ កីឡានិងទេសចរណ៍អញ្ជើញប្រគល់សេចក្តីសម្រេចចិត្តទាំងពីរ៖ដាក់បញ្ចូលឈ្មោះក្នុងបញ្ជីរាយនាមបេតិកភណ្ឌវប្បធម៌អរូបីជាតិចំពោះទម្លាប់សង្គមនិងជំនឿផ្សារផុងលឺវ ខូវវ៉ាយ ក៏ដូចជាទម្លាប់សង្គមនិងជំនឿពិធីសុំសេចក្តីសុខរបស់ជនជាតិ យ៉ៃ

ក្នុងឱកាសនេះ ក្រសួងវប្បធម៌ កីឡានិង ទេសចរណ៍ក៏បានប្រគល់ជូនសេចក្តីសម្រេចចិត្តដាក់បញ្ចូល "ទម្លាប់សង្គមនិងជំនឿនៃ ពិធីសុំសេចក្តីសុខរបស់ជនជាតិ យ៉ៃ នៅឃុំ ណឹមបាន ស្រុក ម៉ែវវ៉ាក ខេត្ត ហាយ៉ាង" ក្នុងបញ្ជីរាយនាមបេតិកភណ្ឌវប្បធម៌ អរូបីជាតិ៕

អត្ថបទ៖ ង្វៀនជៀន 
រូបថត៖ ង្វៀនជៀន - មិញទៀន
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ឧសភា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍