បិទបញ្ចប់កិច្ចប្រជុំ​រវាងប្រធាន​គណៈកម្មាធិការ​ចម្រុះ​ខណ្ឌសីមានិង​បោះបង្គោល​ព្រំដែន​គោក វៀតណាម - កម្ពុជា

បិទបញ្ចប់កិច្ចប្រជុំ​រវាងប្រធាន​គណៈកម្មាធិការ​ចម្រុះ​ខណ្ឌសីមានិង​បោះបង្គោល​ព្រំដែន​គោក វៀតណាម - កម្ពុជា
អនុរដ្ឋមន្ត្រីទី ១ ក្រសួងការបរទេសវៀតណាម និងជាប្រធានគណៈកម្មការចម្រុះខណ្ឌសីមានិងបោះបង្គោលព្រំដែនគោក វៀតណាម - កម្ពុជា លោក ហូស៊ន់សឺន (ខាងឆ្នេង) និងលោកទេសរដ្ឋមន្ត្រី វ៉ា គីមហុង ប្រធានគណៈកម្មការចម្រុះខណ្ឌសីមានិងបោះ បង្គោលព្រំដែនគោកកម្ពុជា - វៀតណាម (ខាងស្ដាំ) បានចុះហត្ថលេខាលើកំណត់ហេតុអង្គប្រជុំ
អនុរដ្ឋមន្ត្រី​ទី​ ១ ក្រសួងការបរទេសវៀតណាម និង​ជា​ប្រធាន​គណៈកម្ម​ការ​ចម្រុះ​ខណ្ឌសីមានិងបោះបង្គោល​ព្រំដែន​គោក វៀតណាម - កម្ពុជា​​ លោក​ ហូស៊ន់សឺន (ខាងឆ្នេង) និងលោក​ទេសរដ្ឋមន្ត្រី វ៉ា គីម​ហុង ប្រធានគណៈកម្មការចម្រុះខណ្ឌសីមានិងបោះ បង្គោលព្រំដែនគោកកម្ពុជា - វៀតណាម (ខាងស្ដាំ) បានចុះហត្ថលេខាលើកំណត់ហេតុអង្គប្រជុំ

ភាគី​ទាំង​ពីរបានឯកភាពរៀបចំអង្គប្រជុំបន្តរវាងប្រធានទាំងពីរនឹងប្រព្រឹត្តទៅនាខែសីហា ឆ្នាំ ២០១៥ នៅ វៀតណាម។ភាគី​ទាំងសងខាង​ឯកភាព​នឹង​បង្កើនល្បឿននិង​អាំង​តង់​ស៊ី​តេការងារ​របស់​បណ្តា​កង​កម្លាំង​បែប​ចែក​ព្រំប្រទល់​ បោះ បង្គោលនិង​កិច្ចប្រជុំ​នានារវាង​ប្រធាន​គណៈកម្មាធិកា​រ​ចម្រុះខណ្ឌសីមានិងបោះ បង្គោលព្រំដែនទាំងពីរ ដោយ​អនុលោម​យ៉ាង​ម៉ឺងម៉ាត់​បណ្តា​ស​ន្ធិ​សញ្ញា ​​កិច្ចព្រមព្រៀងទ្វេភាគី​អំពី​ព្រំដែនដែល​បាន​ចុះហត្ថលេខា សកម្ម​ភាព​ជំរុញ​ការ​ចរចា​ដើម្បី​សម្រេច​អោយ​បាន​ឆាប់​ការបែងចែក​ព្រំប្រទល់​ក្នុង​ឆ្នាំ ​២០១៥ ដូចដែល​ថ្នាក់​ដឹកនាំ​ជាន់ខ្ពស់​ប្រទេស​ទាំងពីរបាន​ព្រមព្រៀងគ្នា សំដៅ​កសាង​ខ្សែព្រំដែន​វៀតណាម ​-​​​ កម្ពុជាអោយក្លាយជា​ព្រំដែន​សន្តិភាព មិត្តភាព ស្ថេរភាព​យូរអង្វែង ដើម្បី​ផលប្រយោជន៍រួម​របស់​ប្រជាជន​ប្រទេស​ទាំងពីរ ៕

អ្នកប្រហែលជាចាប់អារម្មណ៍