បបរ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​

បបរ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​

ជំងឺទឹកនោមផ្អែមនិងជំងឺលើសសម្ពាធឈាមជាជំងឺដែលមនុស្សភាគច្រើនកើតមាន។ ខាងក្រោមនេះគឺគ្រឿងផ្សំនិងរបៀបធ្វើបបរពីរប្រភេទសម្រាប់អ្នកមានទឹកនោមផ្អែម។

បបរការ៉ុត
យកការ៉ុតស្រស់ចំនួន ៥០ ក្រាម ដាំជាមួយអង្ករខ្សាយចំនួន ១០០ ក្រាម។ បបរប្រភេទនេះអាចជួយបញ្ចុះសម្ពាធឈាមបាន។

បបរ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ ảnh 1បបរការ៉ុតអាចជួយបញ្ចុះសម្ពាធឈាមសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែមនិងជំងឺលើសសម្ពាធឈាម។ រូបថត៖ អ៊ិនធើណេត

បបរសណ្តែកខៀវ
យកអង្ករខ្សាយចំនួន ៥០ ក្រាមដាំជាមួយសណ្តែកខៀវចំនួន ៥០ ក្រាម នៅក្នុងសណ្តែកខៀវមានសារធាតុដែលអាចជួយបញ្ចុះសម្ពាធឈាមសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម រួមជាមួយជំងឺលើសសម្ពាធឈាម ប៉ុន្តែប្រសិនជាអ្នកមានជំងឺទឹកនោមផ្អែមជាមួយជំងឺដែលទាក់ទងនឹងក្រលៀន អ្នកមិនអាចញ៉ាំបានទេ។

បបរទាំងពីរប្រភេទនេះ អ្នកអាចចាត់ចូលរបបអាហារប្រចាំថ្ងៃបាន៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖  ទេវី

អ្នកប្រហែលជាចាប់អារម្មណ៍