ប្រជាកសិករស្រុក ដានភឿង មានចំណូលខ្ពស់ពីការធ្វើបរិវត្តកម្មដំណាំដាំដុះ

ក្រុមគ្រួសារបង ប៊ូយ វ៉ាន់ខា នៅភូមិ បាយថាប ឃុំ ដុង ថាប ស្រុក ដានភឿង ជាក្រុមគ្រួសារនាំមុខមួយក្នុងចំណោមក្រុមគ្រួសារនាំមុខទាំងឡាយក្នុងការធ្វើបរិវត្តកម្មពីធ្វើស្រែទៅដាំដុះផ្កា សាវរ៉ា ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់
ក្រុមគ្រួសារបង ប៊ូយ វ៉ាន់ខា នៅភូមិ បាយថាប ឃុំ ដុង ថាប ស្រុក ដានភឿង ជាក្រុមគ្រួសារនាំមុខមួយក្នុងចំណោមក្រុមគ្រួសារនាំមុខទាំងឡាយក្នុងការធ្វើបរិវត្តកម្មពីធ្វើស្រែទៅដាំដុះផ្កា សាវរ៉ា ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់

អនុវត្តការរៀបចំរចនាសម្ព័ន្ធកសិកម្មឡើងវិញតាមទិសដៅលើកបង្កើនតម្លៃបន្ថែម អភិវឌ្ឍប្រកបដោយចីរភាព ក្នុងរយៈកាលកន្លងទៅ ស្រុក ដានភឿង (ហាណូយ) បានសកម្មក្នុងការធ្វើបរិវត្តកម្មដីស្រែមិនសូវមានប្រសិទ្ធភាពងាកមកដាំប្រភេទរុក្ខជាតិផ្សេងៗ ដែលមានតម្លៃខ្ពស់។

ប្រជាកសិករស្រុក ដានភឿង មានចំណូលខ្ពស់ពីការធ្វើបរិវត្តកម្មដំណាំដាំដុះ ảnh 1ត្រូវបានមជ្ឈមណ្ឌលជំរុញកសិកម្ម ហាណូយ ជួយឧបត្ថម្ភដាក់ដំណើរការទម្រង់រូបភាព ក្រុមគ្រួសារលោក ង្វៀន ហ៊ឺវលើយ នៅក្រុមលេខ ៣ ឃុំ ដានភឿង ស្រុក ដានភឿង បានធ្វើបរិវត្តកម្មដីស្រែមិនសូវមានប្រសិទ្ធភាពងាកមកដាំទំពាំងបាយជូ ហាដែន បន្ស៊ាំទៅនឹងបម្រែបម្រួលអាកាសធាតុ

ក្នុងដំណាក់កាលពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២០ ស្រុក ដានភឿង បានធ្វើបរិវត្តកម្មរចនាសម្ព័ន្ធដំណាំដាំដុះនៅលើដីស្រែទៅដាំដុះផ្កា រុក្ខជាតិលម្អ រុក្ខជាតិ ឱសថ ដំណាំហូបផ្លែលើផ្ទៃដីទំហំ ៤២៩ ហិកតា ផ្តល់ចំណូលខ្ពស់ជាងការបង្កបង្កើនផលស្រូវពី ៥ ទៅ ៧ ដង។ លោក ង្វៀន ដាំងគ្វី នាយកសហករណ៍ផលិតកម្មនិងលក់ដូរបន្លសរីរាង្គបច្ចេកវិទ្យាខ្ពស់ គួយគ្វី នៅឃុំ ដានភឿង បានចែករំលែកថា៖ "ជារៀងរាល់ថ្ងៃ សហករណ៍ប្រមូលផលបន្លែបៃតងពី ២ ដល់ ៤ តោនដោយមានតម្លៃលក់ចេញពី ២០.០០០ ដល់ ៣០.០០០ ដុងក្នុងមួយគីឡូក្រាម។

តម្លៃចំណូលជាមធ្យមរបស់សហករណ៍សម្រេចបានជាង ៦ ពាន់លានដុងក្នុងមួយហិកតាក្នុងមួយឆ្នាំ បង្កើតការងារធ្វើជូនពលកររាប់សិបនាក់ក្នុងមូលដ្ឋានដោយមានប្រាក់ចំណូលពី ៥ ដល់ ៧ លានដុងក្នុងមួយនាក់ក្នុងមួយខែ"។

ប្រជាកសិករស្រុក ដានភឿង មានចំណូលខ្ពស់ពីការធ្វើបរិវត្តកម្មដំណាំដាំដុះ ảnh 2ក្រុមគ្រួសារបង ប៊ូយ វ៉ាន់ខា នៅភូមិ បាយថាប ឃុំ ដុង ថាប ស្រុក ដានភឿង ជាក្រុមគ្រួសារនាំមុខមួយក្នុងចំណោមក្រុមគ្រួសារនាំមុខទាំងឡាយក្នុងការធ្វើបរិវត្តកម្មពីធ្វើស្រែទៅដាំដុះផ្កា សាវរ៉ា ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់

នាពេលខាងមុខនេះ ស្រុក ដានភឿង នឹងបន្តលើកទឹកចិត្ត បង្កលក្ខណៈងាយស្រួលសម្រាប់ទាក់ទាញសហគ្រិនទាំងឡាយមកបណ្តា ក់ទុន អនុវត្តបច្ចេកវិទ្យាខ្ពស់ចូលក្នុងផលិតកម្មកសិកម្ម។ ស្រុក ដានភឿង ផ្ដោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការពង្រីកទូលំទូលាយទម្រង់រូបភាពសេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាពទាំងឡាយ អភិវឌ្ឍកសិដ្ឋាន ភូមិសិប្បកម្មផ្សារភ្ជាប់ផលិតកម្មកសិកម្មជាមួយនឹងទីផ្សារ កសាងពាណិជ្ជសញ្ញាអោយកសិផល លើកបង្កើនតម្លៃទំនិញ ប្រាក់ចំណូលជូនប្រជាកសិករ៕

អត្ថបទនិងរូបថត៖ ង៉ុកគី
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ តុលា ឆ្នាំ ២០២១ ដោយ៖  សិរីសួស្តី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍