ប្រជុំវចនានុក្រម វៀតណាម - ខ្មែរ ពីរភាសាដំបូងគេបង្អស់នៅ វៀតណាម

សមណនិស្សិត ខ្មែរ កំពុងរកមើលពាក្យក្នុងវចនានុក្រមពីរភាសា វៀតណាម - ខ្មែរ នៅឯបណ្ណាល័យនៃសាកលវិទ្យាល័យ ត្រាវិញ
សមណនិស្សិត ខ្មែរ កំពុងរកមើលពាក្យក្នុងវចនានុក្រមពីរភាសា វៀតណាម - ខ្មែរ នៅឯបណ្ណាល័យនៃសាកលវិទ្យាល័យ ត្រាវិញ

ក្នុងក្របខណ្ឌនៃគម្រោងចងក្រងប្រជុំវចនានុក្រមពីរភាសា វៀតណាម - ខ្មែរ និង ខ្មែរ - វៀតណាម ក្រោមការទទួលបន្ទុកនៃក្រសួងអប់រំនិងបណ្តុះបណ្តាលនិងចងក្រងដោយសាកលវិទ្យាល័យ ត្រាវិញ (ខេត្ត ត្រាវិញ) នោះ ប្រជុំវចនានុក្រមពីរភាសា វៀតណាម - ខ្មែរ និង ខ្មែរ - វៀតណាម ដំបូងគេបង្អស់នៅប្រទេសយើងត្រូវបានបោះពុម្ពនិងចែកផ្សាយជាផ្លូវការក្នុងពេលថ្មីៗ កន្លងទៅ។

ប្រជុំវចនានុក្រម វៀតណាម - ខ្មែរ ពីរភាសាដំបូងគេបង្អស់នៅ វៀតណាម ảnh 1សមណនិស្សិត ខ្មែរ កំពុងរកមើលពាក្យក្នុងវចនានុក្រមពីរភាសា វៀតណាម - ខ្មែរ នៅឯបណ្ណាល័យនៃសាកលវិទ្យាល័យ ត្រាវិញ

ត្រូវបានចាប់ដំណើរការតាំងពីឆ្នាំ ២០១៤ ប្រជុំវចនានុក្រមពីរភាសារួមមានពីរក្បាលគឺវចនានុក្រមពីរភាសា វៀតណាម-ខ្មែរ និង ខ្មែរ-វៀតណាម ដោយ មានមេពាក្យសរុបចំនួន ៨៤.០០០ និងមានទម្រង់ជាកំណែ ឌីជីថលចំនួន ៣ អាចដំឡើងនៅលើកុំព្យូទ័រផ្ទាល់ខ្លួន ទូរស័ព្ទដៃ ថេប្លេត...។

យោងតាមលោកស្រី ថាច់ធីយ៉ឹន សាកលវិទ្យាធិការរងនៃ សាកលវិទ្យាល័យ ត្រាវិញ ដើម្បីសម្រេចរួចរាល់ជាស្ថាពរ ប្រជុំវចនានុក្រមនេះ សាលាបានអញ្ជើញក្រុមអ្នកជំនាញ កម្ពុជា មកធ្វើលទ្ធកម្ម ត្រួតពិនិត្យមេពាក្យ កែ សម្រួលខ្លឹមសារ ។ល។ ព្រមទាំងចាត់តាំងសិក្ខាសាលាជាច្រើនដង ច្រើន សារ ក្នុងគោលបំណងដកស្រង់មតិយោបល់និងរកដំណោះស្រាយប្រកប ដោយប្រសិទ្ធភាពផ្សេងៗ។

ប្រជុំវចនានុក្រម វៀតណាម - ខ្មែរ ពីរភាសាដំបូងគេបង្អស់នៅ វៀតណាម ảnh 2វចនានុក្រមទម្រង់បោះពុម្ពនៃប្រជុំវចនានុក្រមនេះរួមមានពីរក្បាលគឺពីរភាសា វៀតណាម - ខ្មែរ និង ខ្មែរ - វៀត ណាម មួយក្បាលៗ មានមេពាក្យរហូតទៅដល់ ៤២.០០០ នៃភាសាទាំងពីរ

ជាឧបករណ៍រកមើលពាក្យ ផ្លាស់ប្តូរព័ត៌មានប្រកបដោយប្រសិទ្ធភាព ប្រជុំវចនានុក្រមពីរភាសា វៀតណាម - ខ្មែរ និង ខ្មែរ - វៀតណាម បានឆ្លើយ តបដោយទាន់ពេលវេលានូវតម្រូវការប្រាស្រ័យទាក់ទងក៏ដូចជាសកម្មភាពស្រាវ ជ្រាវឯកទេស ជំនាញផ្សេងៗ ចំពោះភាសា វៀតណាម និង ខ្មែរ សម្រាប់និស្សិត អ្នកសិក្សាស្រាវជ្រាវ។

ប្រជុំវចនានុក្រម វៀតណាម - ខ្មែរ ពីរភាសាដំបូងគេបង្អស់នៅ វៀតណាម ảnh 3
និស្សិតដេប៉ាទឺម៉ងភាសា - វប្បធម៌ - វិចិត្រសិល្បៈ ខ្មែរ ណាមបូ (សាកលវិទ្យាល័យ ត្រាវិញ) ស្វែងយល់ រកមើលពាក្យក្នុងសៀវភៅវចនានុក្រមពីរភាសារ វៀតណាម - ខ្មែរ នៅឯបណ្ណាល័យនៃដេប៉ាទឺម៉ង

មិនត្រឹមតែរួមចំណែកក្នុងការអភិរក្សនិងអភិវឌ្ឍភាសា ខ្មែរ ប៉ុណ្ណោះទេ នេះក៏ជាសក្ខីកម្មបញ្ជាក់ស្ដីអំពីការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋចំពោះការ ងារអភិរក្សភាសា អក្សររបស់បងប្អូនជនជាតិ ខ្មែរ និយាយដោយឡែកក៏ដូចជាការងារអភិរក្សអត្តសញ្ញាណវប្បធម៌នៃបងប្អូនជន ជាតិភាគតិចទាំង ឡាយនៅ វៀតណាម និយាយរួម៕

អត្ថបទនិងរូបថត៖  ធូហឿង - អានហៀវ
 
បញ្ចូលអត្ថបទដោយ៖  យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍