ប្រយោជន៍របស់ផ្លែជម្ពូ

ប្រយោជន៍របស់ផ្លែជម្ពូ

ផ្លែជម្ពូអាចផ្ដល់អត្ថប្រយោជន៍ស្មានមិនដល់ចំពោះសុខភាព។ ថាតើការទទួលទាន ផ្លែជម្ពូល្អយ៉ាងណាខ្លះ?

គ្រប់គ្រងជំងឺទឹកនោមផ្អែម
ផ្លែជម្ពូមានផ្ទុកសារធាតុ Jambosine ដែលមានឥទ្ធិពលក្នុងការគ្រប់គ្រងការបំលែងជាតិម្សៅទៅជាស្ករ។ ដូច្នេះ ការទទួលទានផ្លែជម្ពូអាចជួយទប់ស្កាត់ ហានិភ័យនៃជំងឺទឹកនោមផ្អែមបានយ៉ាងប្រសើរ។

ប្រយោជន៍របស់ផ្លែជម្ពូ ảnh 1

សម្រួលការរំលាយអាហារ

នេះក៏ជាប្រភពដ៏ល្អបំផុតមួយនៃជាតិសសៃ ដែលចាំបាច់សម្រាប់ការរំលាយអាហារទប់ស្កាត់អាការៈទល់លាមក។

កាត់បន្ថយហានិភ័យនៃជំងឺមហារីក
សមាសធាតុសរីរាង្គសកម្មដែលមានផ្ទុកក្នុងផ្លែជម្ពូ គឺប្រសើរបំផុតក្នុងការទប់ស្កាត់កាត់បន្ថយហានិភ័យនៃជំងឺមហារីក។ នៅពេលរួមបញ្ចូលជាមួយវីតាមីន C និងវីតាមីន A ដែលមានផ្ទុកក្នុងផ្លែជម្ពូដែរនោះ វាអាចទប់ស្កាត់ការលូតលាស់នៃកោសិកាមហារីកសុដន់ និងមហារីកក្រពេញប្រូស្តាតគួរឱ្យកត់សម្គាល់។

បន្សាបជាតិពុលក្នុងថ្លើមនិងតម្រងនោម
ប្រសិនបើអ្នកចង់កម្ចាត់ជាតិពុលចេញពីថ្លើមនិងតម្រងនោម ចូរកុំរំលងផ្លែជម្ពូ។ ផ្លែឈើនេះមានផ្ទុកសមាសធាតុបញ្ចុះទឹកនោមដែលជួយបន្សាបជម្រះជាតិ ពុលបានយ៉ាងល្អ។ ការទទួលទានផ្លែជម្ពូក៏ជម្រុញដំណើរការដុតរំលាយអាហារក្នុងរាងកាយនិងជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពរាងកាយទាំងមូល ព្រមទាំងមុខ ងារនៃសរីរាង្គសំខាន់ៗ ក្នុងរាងកាយផងដែរ។

គ្រប់គ្រងកូឡេស្តេរ៉ូល
ព្រោះតែផ្លែជម្ពូមានផ្ទុកសម្បូរទៅដោយជាតិសសៃ។ នៅពេលរួមបញ្ចូលជាមួយសារធាតុចិញ្ចឹមផ្សេងទៀត ផ្លែជម្ពូអាចជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ។ ហើយការរក្សាបាននូវកម្រិតនៃកូឡេស្តេរ៉ូលល្អត្រឹមត្រូវក្នុងឈាម អាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូងផ្សេងៗ៕ 

ដកស្រង់និងកែសម្រួលពីរស្មីកម្ពូជាដោយ៖ ទេវិ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍