កាលពីព្រឹកថ្ងៃទី ២៦ ខែ មករា ឆ្នាំ ២០២១ មហាសន្និបាតតំណាងទូទាំងប្រទេសលើក ទី ១៣ នៃបក្សកុម្មុយនិស្ត វៀតណាម ប្រប្រារព្ធពិធីបើកយ៉ាងឱឡារិកនៅមជ្ឈមណ្ឌលសន្និបាតជាតិ រដ្ឋធានី ហាណូយ។
អង្គសន្និបាតស្តាប់សមមិត្ត ង្វៀនភូត្រុង អគ្គលេខានៃគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានរដ្ឋ នៃសាធារណរដ្ឋ សង្គមនិយម វៀតណាម អញ្ជើញអានរបាយការណ៍ នយោបាយរបស់គណៈកម្មាធិការមជ្ឈិម បក្សអាណត្តិទី ១២ និងពិធីសារផ្សេងៗដែលបានដាក់ជូនមហាសន្និបាត
អគ្គលេខាបក្ស ប្រធានរដ្ឋ លោក ង្វៀនភូត្រុង និងលោកស្រី ង្វៀនធីគីមង៉ឹន សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភា អញ្ជើញចូលរួមសម័យបើកនៃមហាសន្និបាត
សមមិត្ត ង្វៀនស៊ន់ភុក សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល តាងនាមគណៈអធិបទីអញ្ជើញថ្លែងសុន្ទរកថាបើកមហាសន្និបាត
សមាជិកការិយាល័យនយោបាយ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល លោក ង្វៀនស៊ន់ភុក អញ្ជើញមកចូលរួម មហាសន្និបាតលើកទី ១៣ របស់បក្ស
សមមិត្ត ត្រឹនក្វឹកវឿង សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍គណៈលេខាមជ្ឈិមបក្ស តាង នាមគណៈអធិបតីអញ្ជើញថ្លែងសុន្ទរកថាផ្ដើមពិធី ឧទ្ទេសនាមប្រតិភូនិងភ្ញៀវកិត្តិយសនៃ មហាសន្និបាត
មហាសន្និបាតប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ២៥ ខែ មករា ដល់ថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ ២០២១ ក្រោមទិសទិសស្លោក “សាមគ្គីភាព - ប្រជាធិបតេយ្យ - ក្រឹត្យវិន័យ - ឆ្នៃប្រឌិត - អភិវឌ្ឍ”។
អតីតប្រធានរដ្ឋសភាលោក ង្វៀនស៊ិញហ៊ុង និងសមមិត្តនារី ទ្រឿងធីម៉ាយ សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការប្រជាចលនាមជ្ឈិម អញ្ជើញចូលរួមពិធីបើកសម័យប្រជុំនៃមហាសន្និបាត
សមមិត្ត វឿងឌិញហ្វេ សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្ស ហាណូយ អញ្ជើញ ចូលរួមពិធីបើកអង្គមហាសន្និបាត
បណ្ដាសមមិត្តចាស់ព្រឹទ្ធាចារ្យនៃបដិវត្តដែលជាប្រតិភូអញ្ជើញចូលរួមពិធីបើកមហាសន្និបាត
បណ្តាវីរមាតា វៀតណាម ដែលជាភ្ញៀវកិត្តិយសអញ្ជើញចូលរួមសម័យបើកមហាសន្និបាត
ប្រតិភូនារីជនជាតិភាគតិចអញ្ជើញមកចូលរួមពិធីបើកមហាសន្និបាត
អញ្ជើញចូលរួមមហាសន្និបាតមានប្រតិភូពេញសិទ្ធចំនួន ១.៥៨៧ រូបដែលតំណាងឱ្យបក្ខជនជិត ៥,២ លាននាក់ក្នុងទូទាំងប្រទេស ។
ទីភ្នាក់ងារព័ត៌មានវៀតណាម
̣̣(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)