ប្រសិទ្ធភាពជំហានដំបូងពីទម្រង់រូបភាពជនបទថ្មីគំរូនៅឃុំ ហុងវ៉ឹន

ប្រសិទ្ធភាពជំហានដំបូងពីទម្រង់រូបភាពជនបទថ្មីគំរូនៅឃុំ ហុងវ៉ឹន

សហករណ៍ផ្កា រុក្ខជាតិលម្អនិងសេវាកម្ម ហុងវ៉ឹន បានបង្កើតឡើងតាមច្បាប់ សហករណ៍ឆ្នាំ ២០១២ បន្ទាប់ពីឃុំ ហុងវ៉ឹន ស្រុក ធឿងទីន (ហាណូយ) ដំណើរការផ្សព្វផ្សាយអនុវត្តកម្មវិធីកសាងជនបទថ្មីតាមគោលការណ៍របស់បក្សនិងរដ្ឋ។

ប្រសិទ្ធភាពជំហានដំបូងពីទម្រង់រូបភាពជនបទថ្មីគំរូនៅឃុំ ហុងវ៉ឹន ảnh 1ជាមួយនឹងវិធីសាស្រ្តធ្វើសកម្មភាពថ្មីរបស់សហករណ៍ផ្កា រុក្ខជាតិលម្អនិងសេវាកម្ម ហុងវ៉ឹន គ្រប់ៗ ផ្ទះប្រឡងប្រណាំងតែងលម្អសួនច្បារ លម្អទីធ្លាគ្រួសារ បង្កើតចេញនូវប្រភេទផ្កា រុក្ខជាតិលម្អថ្មីជាច្រើន ថែរក្សាផ្លូវថ្នល់ ច្រកល្ហកចូលភូមិ និគមស្រស់ស្អាត

ចូលរួមក្នុងសហករណ៍ សមាជិកនីមួយៗ ត្រូវចុះឈ្មោះស្ម័គ្រចិត្តផលិតផ្កា រុក្ខជាតិលម្អមួយប្រភេទឬផ្គត់ផ្គង់សម្ភារៈកសិកម្មតាមសមត្ថភាពរបស់ខ្លួនដើម្បីធានាលក្ខណៈសម្បូរបែបផង បរិបូណ៌ពីប្រភេទផង ប៉ុន្តែមិនមែនដោយហេតុដូច្នោះផលិតស្ទួនគ្នាបណ្តាលឲ្យសល់ នាំឲ្យតម្លៃធ្លាក់ចុះ។

ប្រសិទ្ធភាពជំហានដំបូងពីទម្រង់រូបភាពជនបទថ្មីគំរូនៅឃុំ ហុងវ៉ឹន ảnh 2ទម្រង់រូបភាពសហករណ៍បែបថ្មីនៅឃុំ ហុងវ៉ឹន ពង្រីកបានប្រៀបខ្លាំងរបស់ក្រុមគ្រួសារនីមួយៗ បង្កើតឡើងជាខ្សែសង្វាក់មួយ ក្នុងនោះ ក្រុមគ្រួសារនីមួយៗ ទទួលបន្ទុកមួយផ្នែក

ជាពិសេស សហករណ៍ទទួលបន្ទុករៀបចំផែនការផលិតផ្កា រុក្ខជាតិលម្អ ក្នុងនោះ មានគ្រួសារ ១ ធ្វើជាស្នូលចេញមុខឧបត្ថម្ភប្រមូលទិញផលិតផលតាមកិច្ចសន្យាជូនក្រុមគ្រួសារដែលនៅសល់ទាំងប៉ុន្មាន។

ប្រាក់ចំណេញជារៀងរាល់ឆ្នាំត្រូវបានកាត់ទុកមួយចំណែកវិញឧបត្ថម្ភ សហ ករណ៍ធ្វើសកម្មភាព។ ប្រការនោះបានបង្កជាកម្លាំងចលករអោយសហ ករណ៍អភិវឌ្ឍប្រកបដោយចីរភាព។

ប្រសិទ្ធភាពជំហានដំបូងពីទម្រង់រូបភាពជនបទថ្មីគំរូនៅឃុំ ហុងវ៉ឹន ảnh 3ទេសចរណ៍សហគមន៍នៅឃុំ ហុងវ៉ឹន ស្រុក ធឿងទីន (ហាណូយ) បានមានជំហានវិវត្តថ្មីអំពីគុណភាព ភ្ញៀវអញ្ជើញមកកាន់ទីនេះបានទស្សនា ទិញផលិតផលភូមិសិប្បកម្មផ្សេងៗ គួរជាទីពេញចិត្ត

អនុវត្តការកសាងជនបទថ្មីគំរូគ្រាន់តែដំណើរការក្នុងមួយរយៈពេលខ្លីប៉ុណ្ណោះ សហករណ៍ទាក់ទាញបានរាប់សិបសមាជិក បើកបន្ថែមនូវផលិត ផលនិងសេវាកម្មថ្មីៗ ជាច្រើនដូចជាផលិតតែម្រុម អភិវឌ្ឍទេសចរណ៍ សហគមន៍...៕

អត្ថបទនិងរូបថត៖ ទឺគ្វិ - ថាញ់ឡុង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍