ប្រសិទ្ធភាពសេដ្ឋកិច្ចពីការដាំព្រៃឈើនៅស្រុក ម - ដ - រ៉ាក

ប្រសិទ្ធភាពសេដ្ឋកិច្ចពីការដាំព្រៃឈើនៅស្រុក ម - ដ - រ៉ាក

ម - ដ - រ៉ាក់ ជាស្រុកមួយដែលមានផ្ទៃដីដាំព្រៃឈើច្រើនជាងគេបំផុតនៅខេត្ត ដាក់ឡាក់ ដោយមានផ្ទៃក្រឡាប្រមាណជា ១៥.០០០ ហិកតាភាគច្រើន គឺពូជអាកាស្យាកាត់។

ប្រសិទ្ធភាពសេដ្ឋកិច្ចពីការដាំព្រៃឈើនៅស្រុក ម - ដ - រ៉ាក ảnh 1ការដាំព្រៃឈើរួមចំណែកបំពេញគម្របព្រៃឈើលើផ្ទៃដីចោលទំនេរ កូនភ្នំត្រងោលនៅស្រុក ម - ដ - រ៉ាក់ (ខេត្ត ដាក់ឡាក់)

ការអភិវឌ្ឍព្រៃឈើដែលដាំពីកូនឈើបានពាំនាំមកនូវប្រភពចំណូលគួរអោយកត់សម្គាល់ ជួយបងប្អូនជនរួមជាតិរួចផុតពីភាពក្រីក្រ លំនឹងជីវ ភាពរស់នៅផង បង្កើនអត្រាគម្របព្រៃឈើ កែលម្អបរិស្ថានផង។

យោងតាមលោក ឡេង៉ុកតាម អនុប្រធាននៃខណ្ឌរដ្ឋបាលព្រៃឈើស្រុក ម - ដ - រ៉ាក់ សព្វថ្ងៃ អត្រានៃគម្របព្រៃឈើនៅលើភូមិសាស្រ្តស្រុកសម្រេចបានប្រមាណជា ៥៣% ខ្ពស់ជាងច្រើនណាស់បើប្រៀបធៀបជាមួយនឹងអត្រានៃគម្របព្រៃឈើមធ្យមនិយាយរួមក្នុងទូទាំងខេត្តគឺប្រហែលជាជិត ៣៩%។

ប្រសិទ្ធភាពសេដ្ឋកិច្ចពីការដាំព្រៃឈើនៅស្រុក ម - ដ - រ៉ាក ảnh 2កម្មាភិបាលនៃរដ្ឋបាលព្រៃឈើស្រុក ម - ដ - រ៉ាក់ (ខេត្ត ដាក់ឡាក់) ណែនាំបងប្អូនជនជាតិភាគតិចពីរបៀបកាត់តម្រឹមមែកឈើស្ងួត សម្អាតកាកសំណល់រុក្ខជាតិដើម្បីបង្ការ ការពារភ្លើងឆេះព្រៃ

ជារៀងរាល់ឆ្នាំ ស្រុកធ្វើអាជីវកម្មឈើលើផ្ទៃក្រឡាប្រមាណជា ១.០០០ ហិកតាដោយមានបរិមាណផលឈើជាង ១០០.០០០ ម៉ែត្រគុប បន្ទាប់ពីដកចំណាយ ទុន វិនិយោគប្រមាណ ២០ លានដុងក្នុងមួយវដ្តអស់រយៈកាល ៥ ឆ្នាំ បងប្អូនជនជាតិទទួលបានចំណេញជាទឹកប្រាក់ពី ៥០ ដល់ ៧០ លានដុងក្នុងមួយហិកតា។

លោក ហ្វាក្វាងឃៀម ប្រធានគណៈកម្មាធិការប្រជាជនស្រុក ម - ដ - រ៉ាក់ មានប្រសាសន៍អោយដឹងថា៖ ដោយមានឧត្តមភាពអំពីដីធ្លី អាកាសធាតុ ស្រុកបានកំណត់ថារុក្ខកម្មជាសមាសភាពសេដ្ឋកិច្ចដ៏មានសារៈសំខាន់ក្នុងរចនាសម្ព័ន្ធសេដ្ឋកិច្ចនៃមូលដ្ឋាន។

ប្រសិទ្ធភាពសេដ្ឋកិច្ចពីការដាំព្រៃឈើនៅស្រុក ម - ដ - រ៉ាក ảnh 3ឈើអាកាស្យាកាត់ដែលដាំលើភូមិសាស្ត្រស្រុក ម - ដ - រ៉ាក់ (ខេត្ត ដាក់ឡាក់) ត្រូវបានប្រមូលទិញ កែច្នៃធ្វើជាវត្ថុធាតុដើមសម្រាប់ផ្នែកផលិតក្រដាស

ដូច្នេះហើយ ស្រុកបានដាក់ចេញគោលការណ៍ជាច្រើនក្នុងគោលបំណងពង្រីក ផ្នែកសេដ្ឋកិច្ចរុក្ខកម្ម ក្នុងចំណោមនោះ ផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើការដាំព្រៃឈើធ្វើជាវត្ថុធាតុដើម ដាំដើមឈើធំៗ ជាច្រើនប្រភេទរួមចំណែកលើកកម្ពស់នូវតម្លៃផលិតផល ការពារបរិស្ថាន៕

អត្ថបទនិងរូបថត៖ អាញ់យុង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍