ផ្ដោះប្ដូរពាណិជ្ជកម្មនៅតំបន់ព្រំដែនខេត្ត អានយ៉ាង

ប្រជាជនតាមព្រំដែននិងមធ្យោបាយដឹកជញ្ជូនទំនិញទៅមកឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ទិញបៀន នៅស្រុក ទិញបៀន (ខេត្ត អានយ៉ាង)
ប្រជាជនតាមព្រំដែននិងមធ្យោបាយដឹកជញ្ជូនទំនិញទៅមកឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ទិញបៀន នៅស្រុក ទិញបៀន (ខេត្ត អានយ៉ាង)

ដោយមានច្រកទ្វារព្រំដែនអន្តរជាតិចំនួន ២ ទិញបៀន វិញសឿង ច្រកទ្វារព្រំដែនជាតិចំនួន ២ ខាញ់ប៊ិញ វិញហូយដុង ច្រកទ្វាររបៀងបន្ទាប់បន្សំចំនួន ១ បាក់ដាយផ្សារព្រំដែនចំនួន ១៣ ទីតាំងសម្រាប់ប្រមូលផ្តុំ ត្រួតពិនិត្យ ធ្វើនិយ័តកម្មទំនិញនាំចេញនាំចូលចំនួន ៤ អានយ៉ាង ជាខេត្តមានឧត្តមភាពដើម្បីអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្មព្រំដែន។

មិនត្រឹមតែបង្កើតប្រភពផ្គត់ផ្គង់ទំនិញដ៏សំបូរបែបប៉ុណ្ណោះទេ ការអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្មព្រំដែនក៏រួមចំណែកធ្វើអោយផ្លាស់ប្តូររូបភាពរបស់ព្រំដែនមួយប្រកបដោយភាពស្វាហាប់និងស្និទ្ធស្នាលជាងមុន...

ផ្ដោះប្ដូរពាណិជ្ជកម្មនៅតំបន់ព្រំដែនខេត្ត អានយ៉ាង ảnh 1ស្ពាន តឹនអាន ស្ថិតនៅទីរួមខេត្ត តឹនចូវ តំណភា្ជប់គ្រប់ច្រកល្ហកខ្សែផ្លូវខេត្តលេខ ៩៥២ ជាមួយច្រកទ្វារព្រំដែនអន្តរជាតិ វិញសឿង និងប្រទេសមិត្ត កម្ពុជា បង្កើតសក្ដានុពលដ៏ធំក្នុងការអភិវឌ្ឍសេដ្ឋកិច្ចពាណិជ្ជកម្មព្រំដែនរវាងប្រទេសទាំង ២ វៀតណាម - កម្ពុជា

ការអភិវឌ្ឍពាណិជ្ជកម្មព្រំដែន 

ខេត្ត អានយ៉ាង មានខ្សែបន្ទាត់ព្រំដែនប្រវែងជិត ១០០ គីឡូម៉ែត្រជាប់ជាមួយនឹងខេត្តចំនួន ២ ខេត្ត កណ្តាល និង តាកែវ (ព្រះរាជាណាចក្រ កម្ពុជា) ជាច្រកទ្វារផ្ដោះប្ដូរពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេសជាតិ បណ្តាខេត្ត ក្រុងក្នុងតំបន់វាលទំនាបទន្លេ គឺវឡុង ជាមួយប្រទេស កម្ពុជា និងបណ្តាប្រទេសសមាជិក អាស៊ាន។ នេះជាឧត្តមភាពដើម្បីខេត្ត អានយ៉ាង អភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្មព្រំដែន។

ផ្ដោះប្ដូរពាណិជ្ជកម្មនៅតំបន់ព្រំដែនខេត្ត អានយ៉ាង ảnh 2"សេចក្តីសម្រេចចិត្តមហាសន្និបាតតំណាងនៃបក្ខភាគខេត្ត អានយ៉ាង លើកទី ១១ អាណត្តិ ២០២០ - ២០២៥ កំណត់នូវភារកិច្ចមានលក្ខណៈចំណុចស្នូលមួយក្នុងចំណោមភារកិច្ចមានលក្ខណៈចំណុច ស្នូលទាំងឡាយក្នុងដំណាក់កាលនេះគឺពង្រីកតួនាទីរបស់ច្រកទ្វារព្រំដែនអន្តរជាតិទាំងឡាយក្នុងការតំណភា្ជប់វាលទំនាបទន្លេ គឺវឡុង និងទីក្រុង ភ្នំពេញ (ប្រទេស កម្ពុជា) ជំរុញយ៉ាងខ្លាំងក្លាការ ផ្ដោះប្ដូរពាណិជ្ជកម្ម អភិវឌ្ឍសេដ្ឋកិច្ចព្រំដែន" - លោក ត្រឹន អាញ់ធឺ - អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង។

ឆមាសទី ១ ឆ្នាំ ២០២២ តួលេខនាំចេញនាំចូលទំនិញសរុបដោយស្របច្បាប់ ឆ្លងកាត់ភូមិសាស្ត្រខេត្ត អានយ៉ាង សម្រេចបានជាង ១ ពាន់លានដុល្លារអាមេរិក កើនឡើងចំនួន ៣២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១ ស្មើនឹង ប្រហែល ៧០% នៃតួលេខនាំចេញនាំចូលសរុបនៃខេត្តចំនួន ១០ មានខ្សែបន្ទាត់ព្រំដែនជាប់ជាមួយនឹងប្រទេស កម្ពុជា។

ផ្ដោះប្ដូរពាណិជ្ជកម្មនៅតំបន់ព្រំដែនខេត្ត អានយ៉ាង ảnh 3ទំនិញដ៏បរិបូរឆ្លើយតបយ៉ាងគ្រប់គ្រាន់តម្រូវការទិញដូររបស់ប្រជាជននិងភ្ញៀវទេសចរនៅផ្សារព្រំដែន ទិញបៀន (ខេត្ត អានយ៉ាង)

មុខទំនិញនាំចេញភាគច្រើនជាជលផល ជី អង្ករ មីកញ្ចប់ ដែកថែប ខោ អាវ ស៊ីម៉ងត៍... មុខទំនិញនាំចូលភាគច្រើនគឺស្ករ ស្រូវ ផ្លែស្វាយស្រស់ ដែកថែប សំណល់ក្រដាស ទឹកដមអំពៅ វត្ថុធាតុដើមគ្រឿងសម្រាប់កាត់ដេរដោយហត្ថកម្ម ផ្លែឈើ...

លោក ង្វៀន ថាញ់ហ្វ៊ឹន អនុប្រធានមន្ទីរឧស្សាហកម្មនិង ពាណិជ្ជកម្មខេត្ត អានយ៉ាង បានឲ្យដឹងថា៖ ប៉ុន្មានឆ្នាំថ្មីៗ នេះ សកម្មភាពពាណិជ្ជកម្មព្រំដែនរបស់ខេត្តមានការវិវត្តវិជ្ជមានជាច្រើនប្រភពផ្គត់ផ្គង់ដ៏បរិបូរ ទំនិញសម្បូរបែប ដោយមានច្រើនប្រភេទ ឆ្លើយតបតម្រូវការរបស់ប្រជាជនទិញដូរនៅតំបន់ព្រំដែននិងប្រទេស កម្ពុជា។ សកម្មភាពពាណិជ្ជកម្មព្រំដែនរបស់ពាណិជ្ជករនិងប្រជាជននៅសងខាងព្រំដែនប្រព្រឹត្តទៅដោយរលូន បែបបទបញ្ចេញទំនិញពីគយត្រូវបានធានាត្រឹមត្រូវតាមការកំណត់។

 ការទាញយកឧត្តមភាព ទាក់ទាញការវិនិយោគ
លោក ង្វៀន ថាញ់កឿង ប្រធានគណៈកម្មការគ្រប់គ្រងតំបន់សេដ្ឋកិច្ច ទាំងឡាយនៃខេត្ត អានយ៉ាង បានអោយដឹងថា បច្ចុប្បន្នខេត្ត អានយ៉ាង មានតំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែនចំនួន ៣ រួមមាន ខាញ់ ប៊ិញ (ស្រុក អានភូ) ទិញបៀន (ស្រុក ទិញបៀន) និង វិញសឿង (ទីរួមខេត្ត តឹនចូវ)។ រហូតមកទល់ឥឡូវនេះ តំបន់សេដ្ឋកិច្ចច្រកទ្វារព្រំដែនទាំង ៣ នេះទាក់ទាញបានគម្រោងវិនិយោគចំនួន ១៤ ដោយមានទុនចុះបញ្ជីសរុបគឺ ៨៧៧,១៧ ពាន់លានដុង ដោះស្រាយការងារធ្វើជូនពលករជាច្រើន ធ្វើអោយផ្លាស់ប្តូរមុខមាត់សេដ្ឋកិច្ច - សង្គមរបស់មូលដ្ឋាន រួមចំណែកចូលទៅក្នុងការអភិវឌ្ឍរួមរបស់ខេត្ត។

ផ្ដោះប្ដូរពាណិជ្ជកម្មនៅតំបន់ព្រំដែនខេត្ត អានយ៉ាង ảnh 4កម្មាភិបាលគយសម្របសម្រួលជាមួយកងទ័ពការពារព្រំដែនត្រួតពិនិត្យទំនិញនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ ទិញបៀន (ខេត្ត អានយ៉ាង)

កំណត់យកសេដ្ឋកិច្ចពាណិជ្ជកម្មព្រំដែនជាកម្លាំងចលករជំរុញសេដ្ឋកិច្ច - សង្គមអភិវឌ្ឍ ខេត្ត អានយ៉ាង ផ្តោតការបណ្តាក់ទុនធ្វើអោយល្អប្រសើរជាងមុន អភិវឌ្ឍបណ្តាប្រភេទពាណិជ្ជកម្មនៅតំបន់ព្រំដែនដូចជាផ្សារព្រំដែន ផ្សារទំនើប ហាងលក់ទំនិញភាពងាយស្រួល... ឆ្លើយតបតម្រូវការផ្ដោះប្តូរទំនិញរបស់ប្រជាជននៅតាមព្រំដែន។

ផ្ដោះប្ដូរពាណិជ្ជកម្មនៅតំបន់ព្រំដែនខេត្ត អានយ៉ាង ảnh 5កម្មាភិបាលគយរួមផ្សំអន្តរក្រសួងជាមួយកងទ័ពការពារព្រំដែនយាមល្បាត ត្រួតពិនិត្យនិងឆែកឆេរទំនិញត្រូវបានដឹកជញ្ជូនដោយមធ្យោបាយចរាចរណ៍ផ្លូវទឹកនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ វិញសឿង នៅទីរួមខេត្ត តឹនចូវ (ខេត្ត អានយ៉ាង)

ទន្ទឹមនឹងនោះ ខេត្តក៏បានរៀបចំកម្មវិធីតំណភា្ជប់ ផ្ដោះប្ដូរពាណិជ្ជកម្ម ពិព័រណ៍ផ្សារណាត់ពាណិជ្ជកម្មជាច្រើនក្នុងគោលបំណងបង្កើតបរិស្ថានជំរុញការលក់ដូរទំនិញ រួមចំណែកជំរុញយ៉ាងខ្លាំងក្លាការអភិវឌ្ឍសេដ្ឋកិច្ច។

ផ្ដោះប្ដូរពាណិជ្ជកម្មនៅតំបន់ព្រំដែនខេត្ត អានយ៉ាង ảnh 6ប្រជាជនតាមព្រំដែននិងមធ្យោបាយដឹកជញ្ជូនទំនិញទៅមកឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិ ទិញបៀន នៅស្រុក ទិញបៀន (ខេត្ត អានយ៉ាង)

រយៈពេលកន្លងទៅមិនយូរប៉ុន្មាន នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបានអនុម័តលើគម្រោងប្លង់មេរួមកសាងមណ្ឌលសេដ្ឋកិច្ចច្រកទ្វារព្រំដែន អានយ៉ាង ដល់ឆ្នាំ ២០៣០ រួមមានតំបន់ច្រកទ្វារព្រំដែនចំនួន ៣ ដោយមានផ្ទៃដីសរុបចំនួន  ៣០.៧២៩ ហិកតា។

ទន្ទឹមនឹងនោះ គណៈកម្មាធិការប្រជាជនខេត្ត អានយ៉ាង ដាក់ចេញនូវគម្រោង "អភិវឌ្ឍពាណិជ្ជកម្មព្រំដែនខេត្តដល់ឆ្នាំ ២០២៥ ចក្ខុវិស័យដល់ឆ្នាំ ២០៣០" និងគម្រោង "អភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនទំនិញនៅលើភូមិសាស្ត្រខេត្ត អានយ៉ាង ឆ្នាំ ២០២៥ តម្រង់ទិសដៅដល់ឆ្នាំ ២០៣០" ក្នុងគោលបំណងកសាងនិងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មព្រំដែន ជំរុញយ៉ាងខ្លាំងក្លាការចរាចរទំនិញ ចងសម្ពន្ធគ្នាទ្រង់ទ្រាយតំបន់និងសមាហរណកម្មអន្តរជាតិ។

ផ្ដោះប្ដូរពាណិជ្ជកម្មនៅតំបន់ព្រំដែនខេត្ត អានយ៉ាង ảnh 7ស្រុកព្រំដែន ទិញបៀន (ខេត្ត អានយ៉ាង) ឆ្ដោះទៅរកការធ្វើបរិវត្តកម្មរចនាសម្ព័ន្ធដំណាំដាំដុះសម្របខ្លួនជាមួយលក្ខខណ្ឌអាកាសធាតុនិងអភិវឌ្ឍកសិកម្មអនុវត្តបច្ចេកវិទ្យាខ្ពស់

ដោយមានដំណោះស្រាយទាំងឡាយប្រកបដោយសង្គតិភាពអំពីយន្តការ គោលនយោបាយ ហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មព្រំដែន សេវាកម្មដឹកជញ្ជូនទំនិញនិងសេវាកម្មជំនួយទាំងឡាយ ដំណោះស្រាយលើកកម្ពស់សមត្ថភាពប្រកួតប្រជែងទំនិញ ជំរុញពាណិជ្ជកម្ម អភិវឌ្ឍខ្សែចង្វាក់ផ្គត់ ផ្គង់... សកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្ម ព្រំដែននៃខេត្ត អានយ៉ាង នាពេលខាងមុខសង្ឃឹមថានឹងអភិវឌ្ឍខ្លាំង។

ផ្ដោះប្ដូរពាណិជ្ជកម្មនៅតំបន់ព្រំដែនខេត្ត អានយ៉ាង ảnh 8ស្ត្រីជនជាតិ ខ្មែរ សោមនស្សរីករាយមានការងារធ្វើ ប្រាក់ចំណូលស្ថិរភាពពីបណ្តាគម្រោងកសិកម្មបច្ចេកវិទ្យាខ្ពស់អភិវឌ្ឍនៅស្រុកព្រំដែន ទិញបៀន (ខេត្ត អានយ៉ាង)

ខេត្តខិតខំប្រឹងប្រែងសម្រេចបានតួលេខនាំចេញនាំចូលទំនិញឆ្លងតាមច្រកព្រំដែនសម្រេចបានចំនួន ៩ ពាន់លានដុល្លារអាមេរិក នាឆ្នាំ ២០២៥ ក្នុងនោះតួលេខនាំចេញទំនិញកំណើនជាមធ្យមចំនួន ១០% ក្នុងមួយឆ្នាំ សម្រេចបានប្រហែល ៦៣៦,៧ លានដុល្លារអាមេរិក នាឆ្នាំ ២០២៥ ស្មើនឹងចំនួន ៤២ ដល់ ៤៥% នៃតួលេខនាំចេញទំនិញសរុបទូទាំងខេត្ត ការនាំចូលជាមធ្យមកើនឡើងចំនួន ១៣% ក្នុងមួយឆ្នាំ សម្រេចបានប្រហែល ៦៥,១ លាន ដុល្លារអាមេរិក នាឆ្នាំ ២០២៥ ស្មើនឹងចំនួន ៣៥% តួលេខនាំចូលទំនិញសរុបរបស់ខេត្ត៕

អត្ថបទ៖ ធូហឿង - កុងម៉ៅ 
រូបថត៖ អានហៀវ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍