ផ្ទុះ​កូរ៉ូណាប្រភេទ​ថ្មី​នៅ​ អាហ្វ្រិក​ខាងត្បូង ឆ្លង​សាហាវ​ជាង​វីរុស​មុនៗ

ផ្ទុះ​កូរ៉ូណាប្រភេទ​ថ្មី​នៅ​ អាហ្វ្រិក​ខាងត្បូង ឆ្លង​សាហាវ​ជាង​វីរុស​មុនៗ

វីរុសកូរ៉ូណាប្រភេទថ្មីមួយកំពុងវាយប្រហារ អាហ្វ្រិកខាងត្បូង ដោយអ្នកជំនាញការសុខភាពអះអាងថា៖ វាឆ្លងលឿនជាងវីរុសកូរ៉ូណាគ្រប់ប្រភេទទាំងអស់។ 501.V2 វីរុសប្លែងរូបសណ្ឋាននេះត្រូវបានរកឃើញនៅក្នុងប្រទេស អាហ្វ្រិកខាងត្បូង និងវាចម្លងលឿន ជាពិសេសក្នុងចំណោមមនុស្សវ័យក្មេង។

ផ្ទុះ​កូរ៉ូណាប្រភេទ​ថ្មី​នៅ​ អាហ្វ្រិក​ខាងត្បូង ឆ្លង​សាហាវ​ជាង​វីរុស​មុនៗ ảnh 1

រុសប្រភេទថ្មី 501.V2 ចម្លងខ្លាំងក្នុងចំណោមមនុស្សវ័យក្មេងនៅ អាហ្វ្រិកខាងត្បូង

ប្រឈមនឹងការវាយប្រហារដោយវីរុសកូរ៉ូណាប្រភេទ 501.V2 អ្នកវិទ្យាសាស្ត្រ អាហ្វ្រិកខាងត្បូង បានប្រាប់ថា៖ ប្រទេសនេះអាចជួបការផ្ទុះ កូវីដ-១៩ នៅរលកទី ២ ដោយសារតែកំណើនការឆ្លងពី ៣ ពាន់នាក់មកជិត ១ ម៉ឺននាក់ក្នុងមួយថ្ងៃ។ ការប្លែងរូបរាងនៃវីរុសកូរ៉ូណាក៏ត្រូវបានរកឃើញនៅ អង់គ្លេស តែករណីទាំងពីរនេះមិនជាប់ទាក់ទងគ្នាទេ។

VUI-202012/01 ប្រភេទវីរុសកូរ៉ូណាប្លែងរូបនៅ អង់គ្លេស ចម្លងមនុស្សលឿនជាងមុនដល់ទៅ ៧០ ភាគរយ។ យោងតាមតួលេខ វីរុសថ្មីនេះទទួលខុសត្រូវការឆ្លងនៅក្រុង ឡុងដ៍ ប្រមាណ ៦២ ភាគរយ។

ដោយសាររកឃើញវីរុសកូរ៉ូណាប្រភេទថ្មីនេះ ជើងហោះហើរទាំងអស់មក ពី អាហ្វ្រិកខាងត្បូង ព្រមទាំងការធ្វើដំណើរទៅទីនោះត្រូវហាមមិនអោយធ្វើដំណើរ។

ករណីរកឃើញវីរុសប្រភេទថ្មី 501.V2 នេះ ត្រូវបានប្រកាសនៅក្រុង ខេបថោន កាលពីថ្ងៃសុក្រសប្តាហ៍មុននិងត្រូវគេជឿថា វាជាវីរុសកាចជាងវីរុសនៅ អង់គ្លេស ទៅទៀត។

ក្រោយការរកឃើញកូរ៉ូណាប្រភេទថ្មីនេះមក អាហ្វ្រិកខាងត្បូង មានអ្នកឆ្លង កើន ពីជាង ៣.០០០ នាក់ក្នុងមួយថ្ងៃមកជាង ៩.៥០០ នាក់ក្នុងមួយថ្ងៃ ដោយវីរុសថ្មីនេះទទួលខុសត្រូវចំពោះការឆ្លងថ្មីប្រមាណ ៩០ ភាគរយ៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ធីតា

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍