ផ្សារណាត់នាពេលដំណាច់ឆ្នាំនៅតំបន់ខ្ពស់ ហាយ៉ាង

ផ្សារណាត់នាពេលដំណាច់ឆ្នាំនៅតំបន់ខ្ពស់ ហាយ៉ាង

ផ្សារណាត់ជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលមួយរបស់បងប្អូនជនជាតិតំបន់ខ្ពស់ខេត្ត ហាយ៉ាង។

ផ្សារណាត់នាពេលដំណាច់ឆ្នាំនៅតំបន់ខ្ពស់ ហាយ៉ាង ảnh 1តែងខ្លួនមុនពេលទៅផ្សារណាត់ លុងភីន នៅឃុំ លុងភីន ស្រុក ដុងវ៉ាន់ (ខេត្ត ហាយ៉ាង)

ផ្សារណាត់កាន់តែវិសេសវិសាលជាងទៀតនៅពេលប្រជុំផ្សារនាពេលដំណាច់ឆ្នាំ ក្នុងនោះ មិនអាចមិនរំឭកដល់ផ្សារទីរួមស្រុក ដុងវ៉ាន់ ផ្សារ ម៉ែវវ៉ាក ផ្សារ លុងភីន ផ្សារ សាភីន ផ្សារ ផូកាវ ផ្សារ ផូបាង។ល។

ផ្សារណាត់នាពេលដំណាច់ឆ្នាំនៅតំបន់ខ្ពស់ ហាយ៉ាង ảnh 2ជនជាតិ ម៉ុង យ៉ាវ តី នុង... ក្នុងឈុតសម្លៀកបំពាក់ប្រពៃណីចុះទៅផ្សារណាត់ អៀនមិញ ស្រុក អៀនមិញ (ខេត្ត ហាយ៉ាង)

ជនជាតិ ម៉ុង ចិន ឡូឡូ... ចុះទៅផ្សារណាត់នាពេលដំណាច់ឆ្នាំជាមួយផលិតផលពិសេសជាច្រើនប្រចាំតំបន់ព្រៃភ្នំ ភូមិនិគម អ្វីៗ ដែលសុទ្ធតែជាផលិតផលស្អាតដូច ជា៖ បន្លែព្រៃ ទំពាំងព្រៃ មាន់ ទាចិញ្ចឹមព្រលែងក្នុងចម្ការ ស្រូវ ពោត ដំឡូង ដំឡូងមី ឧបករណ៍បង្កបង្កើនផល។ល។ មិនត្រឹមតែមានទំនិញ សម្ភារៈប្រើប្រាស់សម្រាប់លក់ដូរ ផ្តោះប្តូរប៉ុណ្ណោះទេ បងប្អូនជនជាតិនៅទាំងនាំយកមកផ្សារណាត់នូវលក្ខណៈវប្បធម៌ដ៏ល្អឯកទាំងឡាយរបស់ជនជាតិខ្លួនតាមរយៈឈុតសម្លៀកបំពាក់ប្រពៃណី ចង្វាក់រាំ សំឡេងគែន គ្រឿងភោជនាហារ...ទៀតផង។

ផ្សារណាត់នាពេលដំណាច់ឆ្នាំនៅតំបន់ខ្ពស់ ហាយ៉ាង ảnh 3បងប្អូនជនជាតិចុះទៅផ្សារ ផូកាវ នៅឃុំ ផូកាវ ស្រុក ដុងវ៉ាន់ (ខេត្ត ហាយ៉ាង) ក្នុងពេលប្រជុំផ្សារនាពេលដំណាច់ឆ្នាំ

បច្ចុប្បន្ននេះ ផ្សារណាត់នាពេលដំណាច់ឆ្នាំនៅតំបន់ខ្ពស់ខេត្ត ហាយ៉ាង បានស៊ីជម្រៅទៅក្នុងអារម្មណ៍ ផ្នត់គំនិត របៀបរស់នៅរបស់ប្រជាជនក្នុងស្រុកក៏ដូចជាភ្ញៀវទេស ចរណាដែលធ្លាប់បានអញ្ជើញមកទស្សនាខេត្ត ហាយ៉ាង ម្តងហើយ៕

អត្ថបទនិងរូបថត៖ ង៉ូហៀវ - ឌិញកុងហ្វាង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍