ពង្រីកតួនាទីនៃបក្ខជនប៉ុស្តិ៍ការពារព្រំដែននៅតំបន់ព្រំដែន ដៀនបៀន

កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន ណាប៊ុង ជួយ​បងប្អូនជនជាតិសាងសង់ផ្ទះថ្មី
កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន ណាប៊ុង ជួយ​បងប្អូនជនជាតិសាងសង់ផ្ទះថ្មី

អនុវត្តសារាចរលេខ 681-CT /ĐU ចុះថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០១៨ នៃគណៈអចិន្ត្រៃយ៍គណៈកម្មាធិការបក្សនៃកងទ័ពការពារព្រំដែនស្តីពីការងារចាត់ចែងប្រគល់ភារកិច្ចបក្ខជនប៉ុស្តិ៍ការពារព្រំដែនទទួលបន្ទុកជួយក្រុមគ្រួសារនៅតំបន់ព្រំដែន គណៈ កម្មាធិការបក្ស បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ដៀន បៀន បានផ្តោតការយកចិត្តទុកដាក់ទៅលើការដឹកនាំចង្អុលបង្ហាញនិងណែនាំដល់គណៈកម្មាធិការបក្ស មេបញ្ជាការបណ្តាអង្គភាពសហការយ៉ាងស្អិតរមួតជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរដែនដីពិនិត្យស្រាវជ្រាវ ឯកភាពជ្រើសរើសក្រុមគ្រួសារដើម្បីចាត់ចែងប្រគល់ភារកិច្ចបក្ខជនទទួលបន្ទុក។

ពង្រីកតួនាទីនៃបក្ខជនប៉ុស្តិ៍ការពារព្រំដែននៅតំបន់ព្រំដែន ដៀនបៀន ảnh 1កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន ណាប៊ុង ជួយបងប្អូនជនជាតិសាងសង់ផ្ទះថ្មី

បច្ចុប្បន្នគណៈកម្មាធិការបក្សនៃកងទ័ពការពារព្រំដែនខេត្ត ដៀនបៀន បានចង្អុលបង្ហាញនិងណែនាំដល់បណ្តាអង្គភាពនៅមូលដ្ឋានដំណើរការចាត់ចែងបក្ខជនជាង ៤២០ រូបទទួលបន្ទុក ១.៧០០ ក្រុមគ្រួសារនៅឃុំទាំង ២៩ ចំណុះតំបន់ព្រំដែន។

ពង្រីកតួនាទីនៃបក្ខជនប៉ុស្តិ៍ការពារព្រំដែននៅតំបន់ព្រំដែន ដៀនបៀន ảnh 2កម្មាភិបាល យុទ្ធជននៃបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត ដៀនបៀន ជូនអំណោយជាអង្ករដល់គ្រួសារមានស្ថានភាពលំបាកលំបិន
ពង្រីកតួនាទីនៃបក្ខជនប៉ុស្តិ៍ការពារព្រំដែននៅតំបន់ព្រំដែន ដៀនបៀន ảnh 3កម្មាភិបាល យុទ្ធជនប៉ុស្តិ៍ការពារព្រំដែន មឿងប៉ូន ផ្សព្វផ្សាយអំពីច្បាប់ដល់បងប្អូនជនជាតិ

បក្ខជនទាំងនោះក្តាប់បានយ៉ាង ច្បាស់ពីស្ថានការណ៍លើភូមិសាស្ត្រ ផ្សព្វផ្សាយ ចលនា បងប្អូនជនជាតិគោរពតាមមាគ៌ា គោលការណ៍របស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ ជំរុញខ្លាំងក្លាការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម លើកកម្ពស់ប្រជាបញ្ញា កែលម្អជីវភាពរស់នៅរបស់ប្រជាជន ថែទាំសុខភាពសហគមន៍ លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ កសាងជីវភាពវប្បធម៌តំបន់ព្រំដែន...៕

ផានទន់អាញ់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍