ពង្រីកតួនាទីរបស់អ្នកមានប្រជាប្រិយភាពក្នុងការងារបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ - ១៩

បង លី យ៉ូវភុង រួមជាមួយក្រុមការងារបង្កា ទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ សហគមន៍ភូមិ ហ៊ុងប៉ែង ឃុំ ម៉ា លី-ផ ស្រុក ផុងថូ (ខេត្ត ឡាយចូវ) ឃោសនាផ្សព្វផ្សាយអំពីបណ្តាវិធានការបង្ការ ទប់ស្កាត់ការរាលដាលនៃជំងឺដល់បងប្អូនជនជាតិ
បង លី យ៉ូវភុង រួមជាមួយក្រុមការងារបង្កា ទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ សហគមន៍ភូមិ ហ៊ុងប៉ែង ឃុំ ម៉ា លី-ផ ស្រុក ផុងថូ (ខេត្ត ឡាយចូវ) ឃោសនាផ្សព្វផ្សាយអំពីបណ្តាវិធានការបង្ការ ទប់ស្កាត់ការរាលដាលនៃជំងឺដល់បងប្អូនជនជាតិ

នាពេលកន្លងទៅនេះ អ្នកមានប្រជាប្រិយភាព នៅតាម ភូមិ ក្រុមលំនៅឋាននៅលើភូមិសាស្រ្តខេត្ត ឡាយចូវ បាន ពង្រីកយ៉ាងល្អតួនាទីធ្វើជាគំរូ សកម្មក្នុង ការឃោសនាផ្សព្វ ផ្សាយចលនាជនរួមជាតិឱ្យមានស្មារតីភ្ញាក់រលឹកក្នុងការ អនុវត្តវិធានការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូ វីដ - ១៩ ក្លាយជាកត្តាវិជ្ជមានមួយរួមចំណែកក្នុងការទប់ ស្កាត់ រុញច្រានជំងឺរាតត្បាត។

ពង្រីកតួនាទីរបស់អ្នកមានប្រជាប្រិយភាពក្នុងការងារបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ - ១៩ ảnh 1បង លី យ៉ូវភុង រួមជាមួយក្រុមការងារបង្កា ទប់ស្កាត់ជំងឺរាតត្បាតកូវីដ-១៩ សហគមន៍ភូមិ ហ៊ុងប៉ែង ឃុំ ម៉ា លី-ផ ស្រុក ផុងថូ (ខេត្ត ឡាយចូវ) ឃោសនាផ្សព្វផ្សាយអំពីបណ្តាវិធានការបង្ការ ទប់ស្កាត់ការរាលដាលនៃជំងឺដល់បងប្អូនជនជាតិ

មានវត្តមាននៅភូមិព្រំដែន ហ៊ុងប៉ែង ឃុំ ម៉ាលី-ផ ស្រុក ផុងថូ យើងខ្ញុំបានធ្វើដំណើរទៅតាមលោកមេភូមិ លី យ៉ូវភុង អញ្ជើញទៅកាន់ក្រុមគ្រួសារបងប្អូនជនជាតិ ដើម្បីឃោសនា ផ្សព្វផ្សាយអំពីការរីករាលដាលនៃជំងឺកូវីដ-១៩ វិធានការ បង្ការ ការពារ ព្យាបាលនិងផែនការចាក់វ៉ាក់សាំង បង្ការជំងឺ។

ពង្រីកតួនាទីរបស់អ្នកមានប្រជាប្រិយភាពក្នុងការងារបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ - ១៩ ảnh 2ក្រុមស្វ័យគ្រប់គ្រងបង្ការ ទប់ស្កាត់ជំងឺរាតត្បាតនៃជំងឺកូវីដ-១៩ នៃភូមិ តុងពិតឃុំ មឿងម៉ូ ស្រុក ណឹមញូន (ខេត្ត ឡាយចូវ) ប្រជុំរៀបចំផែនការឃោសនាផ្សព្វផ្សាយដល់បងប្អូនជនជាតិក្នុងភូមិ

បង លី យ៉ូវភុង បានចែករំលែកថា៖ "ពេល ដំបូង អ្នកភូមិយើង ភ័យខ្លាចការទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ខ្លាំងណាស់! ទោះជាយ៉ាងណាក៏ដោយ ដោយសារមានការ ព្យាយាមក្នុង ការឃោសនាផ្សព្វផ្សាយ បងប្អូនជនជាតិបាន យល់ច្បាស់ ហើយពួកគាត់បបួលគ្នាទៅចាក់វ៉ាក់សាំងដោយខ្លួនឯង។ នាពេលបច្ចុប្បន្ននេះ អត្រានៃការចាក់វ៉ាក់សាំង ដូសទី ២ សម្រាប់ មនុស្សពេញវ័យនៅក្នុងភូមិសម្រេចបានជិត ១០០% ហើយ"។

ពង្រីកតួនាទីរបស់អ្នកមានប្រជាប្រិយភាពក្នុងការងារបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ - ១៩ ảnh 3កងទ័ពការពារព្រំដែនកសាងគំរូ "សំឡេងឧគ្ឃោសនស័ព្ទការពារព្រំដែន" ឃោសនាផ្សព្វផ្សាយឱ្យបងប្អូនជនជាតិមានស្មារតីភ្ញាក់រលឹកក្នុងការអនុវត្តល្អការងារបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ - ១៩

ដោយសារការពង្រីកតួនាទីរបស់អ្នកមានប្រជាប្រិយ ភាពក្នុងសហគមន៍ បានជាការងារឃោសនា ផ្សព្វផ្សាយត្រូវ បានជំរុញយ៉ាងខ្លាំងក្លា ការយល់ដឹងរបស់បងប្អូន ជនជាតិ អំពីជំងឺរាតត្បាត និងការយល់ដឹងអំពីការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺត្រូវបានលើកបង្កើនពីមួយថ្ងៃទៅ មួយថ្ងៃ។

ពង្រីកតួនាទីរបស់អ្នកមានប្រជាប្រិយភាពក្នុងការងារបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ - ១៩ ảnh 4កងកម្លាំងកងទ័ពការពារព្រំដែនក៏ជាអ្នកមានប្រជាប្រិយភាពដើម្បីឃោសនាផ្សព្វផ្សាយឱ្យបងប្អូនជនជាតិនៅតាមតំបន់ព្រំដែនគោរពតាមវិធានការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយ ប្រសិទ្ធភាព

លោក ង្វៀន ថេផុង អនុប្រធានមន្ទីរ សុខាភិបាល ខេត្ត ឡាយចូវ បានបញ្ជាក់ថា៖ "អ្នកមានប្រជាប្រិយភាព ក្នុងសហគមន៍គឺពិតជា "ជំនួយការដ៏អស្ចារ្យ ពីចម្ងាយ" ក្នុង ការងារបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅមូលដ្ឋាន"៕

អត្ថបទនិងរូបថត៖ វៀត ហ្វាង

បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មេសា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍