ពង្រីកទូលំទូលាយទម្រង់រូបភាព "ភូមិជនជាតិ ម៉ុង ស្វ័យគ្រប់គ្រង" នៅតំបន់ខ្ពស់ខេត្ត អៀនបាយ

ពង្រីកទូលំទូលាយទម្រង់រូបភាព "ភូមិជនជាតិ ម៉ុង ស្វ័យគ្រប់គ្រង" នៅតំបន់ខ្ពស់ខេត្ត អៀនបាយ

ត្រូវបានដំណើរការតាំងពីខែ តុលា ឆ្នាំ ២០១៧ នៅឃុំ ផុងយូធឿង ស្រុក វ៉ាន់អៀន (ខេត្ត អៀនបាយ) ទម្រង់រូបភាព "ភូមិជនជាតិ ម៉ុង ស្វ័យគ្រប់គ្រង" បែងចែកចេញជា ៣ ក្រុម៖ ភូមិ ខែតៅ ភូមិ ខែយ៉ែត និងភូមិ បានលុង ដោយមានបងប្អូនជន ជាតិ ម៉ុង ចំនួន ១២៧ គ្រួសារ។

ពង្រីកទូលំទូលាយទម្រង់រូបភាព "ភូមិជនជាតិ ម៉ុង ស្វ័យគ្រប់គ្រង" នៅតំបន់ខ្ពស់ខេត្ត អៀនបាយ ảnh 1កម្មាភិបាលឃុំ ផុងយូធឿង ស្រុក វ៉ាន់អៀន (ខេត្ត អៀនបាយ) ស្ទូងស្រូវជាមួយបងប្អូនជនជាតិ ម៉ុង

ទម្រង់រូបភាពនៅមានគណៈស្វ័យគ្រប់គ្រងជាបណ្តាប្រធានភូមិ លេខាសាខាបក្ស ប្រធានក្រុមមន្ត្រីនគរបាលនិងចាស់ភូមិមានភារកិច្ចផ្សព្វផ្សាយ ចលនាបងប្អូនជនជាតិចូលរួមទម្រង់រូបភាពនិងសម្រុះសម្រួលរាល់បញ្ហាដែលនៅជាប់ជំពាក់ វិវាទដីធ្លី...។

យោងតាមលោក លូអាយ៉ើ លេខាសាខាបក្សភូមិ ខែតៅ៖ បន្ទាប់ពីដំណើរការបាន ៣ ឆ្នាំ ទម្រង់រូបភាព "ភូមិជនជាតិ ម៉ុង ស្វ័យគ្រប់គ្រង" បានជួយបងប្អូនជនជាតិនៅក្នុងភូមិសាមគ្គី រាប់អានគ្នាស្អិតរមួតជាង លែងមានស្ថានភាពវិវាទដីធ្លីនិងចោរលួចទ្រព្យសម្បត្តិទៀតឡើយ។

ក្នុងភូមិនៅមានត្រឹមតែ ៣ ដល់ ៤ ករណីអាពាហ៍ពិពាហ៍មិនទាន់គ្រប់អាយុអាពាហ៍ ពិពាហ៍ជាប់សាច់សាលោហិត សម្រាលកូនទី ៣ អត្រាគ្រួសារក្រីក្របានកាត់បន្ថយពី ៦៨ គ្រួសារចុះត្រឹមតែជាង ២០ គ្រួសារ កូនសិស្សបានចូលសាលាត្រូវតាមវ័យអាយុ...។

ពង្រីកទូលំទូលាយទម្រង់រូបភាព "ភូមិជនជាតិ ម៉ុង ស្វ័យគ្រប់គ្រង" នៅតំបន់ខ្ពស់ខេត្ត អៀនបាយ ảnh 2ទម្រង់រូបភាព "ភូមិជនជាតិ ម៉ុង ស្វ័យគ្រប់គ្រង" នៅឃុំ ផុងយូធឿង ស្រុក វ៉ាន់អៀន (ខេត្ត អៀនបាយ) ជួយអោយជីវភាពរស់នៅរបស់បងប្អូនជនជាតិ ម៉ុង នៅទីនេះ បានកែលម្អជាជំហានៗ អត្រាគ្រួសារក្រីក្រថយចុះយ៉ាងឆាប់រហ័ស សន្តិសុខសណ្តាប់ធ្នាប់នៅលើភូមិសាស្រ្តត្រូវបានធានា

ទម្រង់រូបភាព "ភូមិជនជាតិ ម៉ុង ស្វ័យគ្រប់គ្រង" នៅឃុំ ផុងយូធឿង គឺជាទម្រង់រូបភាពមួយក្នុងចំណោមបណ្ដាទម្រង់រូបភាពប្រជាចលនាប៉ិនប្រសប់ពាំនាំមកនូវប្រសិទ្ធភាពខ្ពស់បច្ចុប្បន្នកំពុងបានពង្រីកទូលាយក្នុងទូទាំងខេត្ត អៀន បាយ៕

ឌិញធុយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍