ពិធី "រំដោះគ្រោះ បន្ថែមជោគជតារាសី" របស់ជនជាតិ ម៉ុង

ពិធី "រំដោះគ្រោះ បន្ថែមជោគជតារាសី" របស់ជនជាតិ ម៉ុង

ដោយមានទស្សនទានវិញ្ញាណនិយមឬហៅថាសព្វសត្វសុទ្ធតែមានវិញ្ញាណ មានពេលខ្លះជនជាតិ ម៉ុង អញ្ជើញបូជាចារ្យមកផ្ទះដើម្បីធ្វើពិធី "រំដោះគ្រោះ - បន្ថែមជោគជតារាសី" ឲ្យគ្រួសារ បួងសួងសូមឲ្យគ្រប់គ្នាមានសុខភាពល្អ សម្បូរសប្បាយ រដូវកាលអំណោយផល...។

ពិធី "រំដោះគ្រោះ បន្ថែមជោគជតារាសី" របស់ជនជាតិ ម៉ុង ảnh 1នៅថ្ងៃជាវេលាល្អ ជនជាតិ ម៉ុង តែងតែអញ្ជើញបូជាចារ្យមកផ្ទះដើម្បីធ្វើពិធី "រំដោះគ្រោះ - បន្ថែមជោគជតារាសី" ឲ្យគ្រួសារ 

ដើម្បីអនុវត្តពិធីនេះ ម្ចាស់ផ្ទះត្រៀមរៀបចំគ្រឿងសំណែនមួយចំនួនរួមមាន៖ មាន់ស្ងោរ សាច់ជ្រូកស្ងោរ អង្ករ ស្រា ផ្លែឈើ ...។ ជាពិសេស ស្ពកសែនត្រូវតែមានកូនចេក "បន្ថែមជោគជតារាសី" ១ ដើមជាមួយនឹងអត្ថន័យតំណាងអោយជីវិតអមតៈ។

ពិធី "រំដោះគ្រោះ បន្ថែមជោគជតារាសី" របស់ជនជាតិ ម៉ុង ảnh 2បូជាចារ្យប្រារព្ធពិធីដោយគន់គូរជើងលេខពីសញ្ញាយិននិងយ៉ាំងដើម្បីសូមអាទិទេពតាមទ្រទ្រង់ រក្សាការពារ

ដល់វេលាកំណត់ បូជាចារ្យក្នុងសម្លៀកបំពាក់ប្រពៃណី ពាក់មួកបេរ៉េនិងនាំយកតាមនូវរបស់របរមួយចំនួនហើយចាប់ផ្ដើមស្មូត្រនូវបទទាំងឡាយដែលពណ៌នាពីអត្ថន័យនៃពិធីបុណ្យ ដើរជុំវិញអ្នកត្រូវបានរំដោះគ្រោះ ៣ ជុំបួងសួងសូមអាទិទេព តាមទ្រទ្រង់ រក្សាការពារ។ ចុងក្រោយបង្អស់ បូជាចារ្យអញ្ជើញអាទិទេព "ទទួលសំណែន" ដោយគន់គូរជើងលេខពីសញ្ញាយិននិងយ៉ាំង។

ពិធី "រំដោះគ្រោះ បន្ថែមជោគជតារាសី" របស់ជនជាតិ ម៉ុង ảnh 3បូជាចារ្យធ្វើពិធីកិច្ច "បន្ថែមជោគជតារាសី" អោយម្ចាស់ផ្ទះ

បញ្ចប់ពិធី ម្ចាស់ផ្ទះអញ្ជើញសាច់ញាតិនិងអ្នកភូមិរួមគ្នាបរិភោគម្ហូបអាហារដែលក្រុមគ្រួសារបានរៀបចំ។ បន្ទាប់មក ពួកគេបានយកកូនដើមចេកទៅដាំនៅក្នុងច្បារ រំពឹងថាដើមចេកនឹងលូតលាស់ឆាប់រហ័សនិងផ្តល់ផ្លែស្រស់ល្អ ជានិមិត្តសញ្ញាតំណាងឲ្យអ្នកបាន "បន្ថែមជោគជតារាសី" នឹងទទួលបានសេចក្តីសុខ មានសុខភាពល្អ៕

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍