ពិធីបួងសួងសុំទឹកភ្លៀងរបស់ជនជាតិ យ៉ារ៉ាយ

ពិធីបួងសួងសុំទឹកភ្លៀងរបស់ជនជាតិ យ៉ារ៉ាយ

ឲ្យតែដល់ដើមរដូវដាំដំណាំថ្មី ជនជាតិ យ៉ារ៉ាយ នៅភូមិ អប៉េច ឃុំ អៀប៉េច ស្រុក អៀហ្ក្រាយ (ខេត្ត យ៉ាឡាយ) ក៏ចាប់ផ្ដើមប្រារព្ធពិធីបួងសួងសុំទឹកភ្លៀងនៅផ្ទះរ៉ុង។

ពិធីបួងសួងសុំទឹកភ្លៀងរបស់ជនជាតិ យ៉ារ៉ាយ ảnh 1ចាស់ភូមិ រើឡានលី - ម្ចាស់បុណ្យអញ្ជើញអនុវត្តរាល់ពិធីកិច្ចនៃពិធីបួងសួងសុំទឹកភ្លៀងនៅផ្ទះ រ៉ុង

ពិធីបួងសួងសុំទឹកភ្លៀងជាសកម្មភាពខាងជំនឿដ៏យូរលង់មកហើយមានអត្ថន័យដ៏សំខាន់នៅក្នុងជីវភាពរស់នៅខាងស្មារតីរបស់ជនជាតិ យ៉ារ៉ាយ នៅភូមិ អប៉េច និយាយដោយឡែក ខេត្ត យ៉ាឡាយ និយាយរួម។

ពិធីបួងសួងសុំទឹកភ្លៀងរបស់ជនជាតិ យ៉ារ៉ាយ ảnh 2ស្ត្រីក្នុងភូមិ អប៉េច រៀបចំម្ហូបអាហារក្នុងពិធីបួងសួងសុំទឹកភ្លៀង

ត្រៀមរៀបចំអោយពិធីនេះ ស្ត្រីនិងយុវជនក្នុងភូមិក៏ត្រូវបានប្រមូលផ្ដុំគ្នាដើម្បី ជួយការងារឲ្យចាស់ភូមិ។ ចាប់ផ្តើមពិធីសែនព្រេន ចាស់ភូមិពាក់អាវសង្កិមប្រពៃណី រុំកន្សែងក្រហមនៅលើក្បាល ថ្វាយស្ពកសំណែនឡើងលើផ្ទះ រ៉ុង រួមមាន៖ មាន់អាំង ១ ក្បាល អង្ករ អំបិល ១ ក្តាប់ រួចហើយធ្វើអធិដ្ឋានសូម យ៉ាង (YANG ) ប្រទានភ្លៀងខ្យល់អំណោយផល ផលិតកម្មបានរលូន មនុស្សគ្រប់គ្នាសុទ្ធតែមានសុខភាពល្អ។ បន្ទាប់ពីនោះ ចាស់ភូមិគ្រលាស់ស្រាទៅលើកម្រាលផ្ទះ។ ពិធីសែនព្រេនបញ្ចប់ទៅជាមួយនឹងការសូត្របទបួងសួងអរគុណ យ៉ាង នៅមុខទ្វារផ្ទះរ៉ុង។

ពិធីបួងសួងសុំទឹកភ្លៀងរបស់ជនជាតិ យ៉ារ៉ាយ ảnh 3ក្រោយពិធីសែនព្រេន ភ្ញៀវទាំងឡាយរួមជាមួយអ្នកភូមិសប្បាយរីករាយនឹងពិធីផឹកស្រាអេកអំណររដូវថ្មីមួយល្អស្រស់ត្រកាល

យោងតាមលោក ដូវ៉ាន់ដុង អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក អៀ ហ្ក្រាយ ពិធីបួងសួងសុំ ទឹកភ្លៀងជាឱកាសមួយសម្រាប់ដាស់ឡើងនូវសេចក្តី ស្រលាញ់រាប់អាន ការផ្សារភ្ជាប់នឹងសហគមន៍ ព្រមទាំងផ្សព្វផ្សាយ ឧទ្ទេសនាមពីលក្ខណៈ វប្បធម៌ដ៏ល្អឯករបស់ជនជាតិ យ៉ារ៉ាយ៕

ក្វាងថាយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍