ពិធីបិទមហោស្រពវប្បធម៌ កីឡានិងទេសចរណ៍បងប្អូនជនជាតិ ខ្មែរ ណាមបូ លើកទី ៨

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សុកត្រាំង ប្រគល់ពានរង្វាន់និងទង់ដល់ក្រុមៗ មានចំណាត់ថ្នាក់ខ្ពស់ជាងគេក្នុងការប្រណាំងទូក ង បុរស
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សុកត្រាំង ប្រគល់ពានរង្វាន់និងទង់ដល់ក្រុមៗ មានចំណាត់ថ្នាក់ខ្ពស់ជាងគេក្នុងការប្រណាំងទូក ង បុរស

រសៀលថ្ងៃទី ៨ ខែ វិច្ឆិកា នៅទីក្រុង សុកត្រាំង បានប្រព្រឹត្តិឡើងពិធីបិទមហោស្រពវប្បធម៌ កីឡា ទេសចរណ៍បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភាគខាងត្បូង) លើកទី ៨ និងបញ្ចប់ការប្រណាំងទូក ង ខេត្ត សុកត្រាំង លើកទី ៥ តំបន់វាលទំនាបទន្លេ គឺវឡុង។

យោងតាមលោកស្រី ហ៊្វិញ ធីយៀមង៉ុក អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សុកត្រាំង អនុប្រធានគណៈកម្មាធិការណែរនាំបង្ហាញនិងដឹកនាំមហោស្រព៖ មហោស្រពវប្បធម៌ កីឡានិងទេសចរណ៍ ខ្មែរ ភាគខាងត្បូង លើកទី ៨ និងពិធីបុណ្យអកអំបុក - ការប្រណាំងទូក ង ខេត្ត សុកត្រាំង តំបន់វាលទំនាបទន្លេ គឺវឡុង លើកទី ៥  ឆ្នាំ ២០២២ គឺជាព្រឹត្តិការណ៍វប្បធម៌មានអត្ថន័យជ្រាលជ្រៅក្នុងគោលបំណងលើកតម្កើងអត្តសញ្ញាណវប្បធម៌របស់បងប្អូនជនជាតិ ខ្មែរ នៅភាគខាងត្បូង ពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល រួមចំណែកឧទ្ទេសនាម ផ្សព្វផ្សាយ សាយភាយរាល់តម្លៃវប្បធម៌ប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ ភាគខាងត្បូងដល់មិត្តក្នុងនិងក្រៅប្រទេស។

ពិធីបិទមហោស្រពវប្បធម៌ កីឡានិងទេសចរណ៍បងប្អូនជនជាតិ ខ្មែរ ណាមបូ លើកទី ៨ ảnh 1ភាពសប្បាយរីករាយរបស់ក្រុមជើងឯកបុរស - ក្រុមទូក ង វត្តពេជ្រ

រាល់សកម្មភាពនៃមហោស្រពនេះបានបង្កើតជាលំហរវប្បធម៌មានអត្ថន័យ ដើម្បីឱ្យសិប្បករ តារាសម្ដែង កីឡាករកីឡាការិនីមហាជនបងប្អូនជនជាតិ ខ្មែរ ភាគខាងត្បូងបានមូលមី ជួបជុំ ផ្លាស់ប្តូរ ចែករំលែកបទពិសោធន៍ដ៏មានតម្លៃក្នុងការអភិរក្ស ថែរក្សា លើកតម្កើងរាល់តម្លៃវប្បធម៌ប្រពៃណី រួមចំណែកយ៉ាងសំខាន់ដល់ការកសាងវប្បធម៌ ប្រជាជន វៀតណាម ដើម្បីបំពេញតម្រូវការអភិវឌ្ឍន៍ប្រទេសប្រកបដោយចីរភាព។

ពិធីបិទមហោស្រពវប្បធម៌ កីឡានិងទេសចរណ៍បងប្អូនជនជាតិ ខ្មែរ ណាមបូ លើកទី ៨ ảnh 2ប្រគល់ប័ណ្ណសរសើរទទួលជ័យលាភីវិញ្ញាសាក្នុងមហោស្រពវប្បធម៌ កីឡានិងទេសចរណ៍ ខ្មែរ ភាគខាងត្បូងលើកទី ៨ ខេត្ត សុកត្រាំង

ប្រជាជននិងភ្ញៀវទេសចរមកពីគ្រប់មជ្ឈដ្ឋានបានទទួលអារម្មណ៍ យល់ដឹងជ្រួតជ្រាបនូវបទចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ រាំវង់ សារ៉ាវ៉ាន់ របាំស្គរឆៃយ៉ាំ សិល្បៈរបាំនិងយូកេ ទាក់ទាញចិត្តមនុស្សម្នា រីករាយសណ្តាប់ជាមួយនឹងសំឡេងដ៏ពិសេសដាច់ដោយឡែកនៃឧបករណ៍ភ្លេងពិណពាទ្យ ត្រូវបានគេស្គាល់ថាជានិមិត្តរូបនៃលំហវប្បធម៌ សំឡេងរបស់ប្រជាជនខ្មែរ ភាគខាងត្បូង ជាមួយនឹងព្រះអាទិទេព ធម្មជាតិនិងមនុស្ស។

ពិធីបិទមហោស្រពវប្បធម៌ កីឡានិងទេសចរណ៍បងប្អូនជនជាតិ ខ្មែរ ណាមបូ លើកទី ៨ ảnh 3ប្រធានគណៈកម្មាធិការប្រជាជនខេត្ត សុកត្រាំង ប្រគល់ពានរង្វាន់និងទង់ដល់ក្រុមៗ មានចំណាត់ថ្នាក់ខ្ពស់ជាងគេក្នុងការប្រណាំងទូក ង បុរស

ក្នុងក្របខ័ណ្ឌមហោស្រពនេះ មានសកម្មភាពចម្រុះនិងសម្បូរបែបត្រូវបានប្រព្រឹត្តិឡើងដោយមានការចូលរួមរបស់បណ្តាអង្គភាពមកពីខេត្ត ក្រុងទាំង ១២។ ជាពិសេស មហោស្រពនេះមានគួបផ្សំរាល់សកម្មភាពនៃពិធីបុណ្យអកអំបុក - ការប្រណាំងទូក ង ខេត្ត សុកត្រាំង តំបន់វាលទំនាបទន្លេ គឺវឡុង លើកទី ៥ ការសម្តែងបង្ហាញពិធីបុណ្យសំពះព្រះខែ និងការសម្តែងបង្ហាញលយប្រទីបនិងទូកគែហ៊ៅ ការតាំងពិពណ៌រូបថត ឯកសារផ្សព្វផ្សាយអំពីជនជាតិ សាសនានៅថ្នាក់មូលដ្ឋាន។ល។

ពិធីបិទមហោស្រពវប្បធម៌ កីឡានិងទេសចរណ៍បងប្អូនជនជាតិ ខ្មែរ ណាមបូ លើកទី ៨ ảnh 4ភាពសប្បាយរីករាយរបស់ក្រុមជើងឯកទូក ង នារី

ទាក់ទាញការយកចិត្តទុកដាក់ គាំទ្ររបស់ភ្ញៀវទេសចរបំផុតនោះគឺការប្រណាំងទូក ង តំបន់វាលទំនាបទន្លេ គឺវឡុង លើកទី ៥ ឆ្នាំ ២០២២ ជាមួយនឹងជើងឯកក្រុមទូក វត្តពេជ្រ នៃក្រុង វិញចូវ (ខេត្ត សុកត្រាំង)។ ការប្រណាំងឆ្នាំនេះបានគូសបញ្ជាក់ឯតទគ្គកម្មអំពីចំនួនទូកចូលរួមប្រណាំងនិងចំនួនអត្តពលិកប្រកួតប្រណាំង ត្រូវបានមជ្ឈមណ្ឌលឯតទគ្គកម្ម វៀតណាម ទទួលស្គាល់៕

អត្ថបទនិងរូបថត៖ ទ្រុងហៀវ
ប្រែសម្រួលដោយ៖ សិរីសួស្តី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍