ពិធី​ផ្លុំត្រចៀក​របស់​ជនជាតិ​ ​បា​ណា

ពិធី​ផ្លុំត្រចៀក​របស់​ជនជាតិ​ ​បា​ណា
ពិធីផ្លុំត្រចៀកបានប្រារព្ធឡើងសម្រាប់ជូនពរដាក់ឈ្មោះឲ្យកូនង៉ាទើបតែសម្រាលរួចនិងថ្លែងអំណរគុណទេវតា បុព្វការីជន។ អាស្រ័យលក្ខខណ្ឌរបស់គ្រួសារនីមួយៗអាចប្រារព្ធឆាប់ឬយឺត តែគ្រឿងសំណែនតែង តែមាន៖ មាន់ (កូនប្រុសថ្វាយមាន់គក រីឯកូនស្រីថ្វាយមាន់មេ) ស្រាអេក សូត្រមួយដុំ កប្បាស បំពង់ឫស្សីផ្លុំត្រចៀក អង្ករខ្សាយ...។ 
យាយឆ្មបធ្វើពិធីកិច្ចផ្លុំត្រចៀកនិងចោះត្រចៀកអោយក្មេង
យាយ​ឆ្មប​ធ្វើពិធី​កិច្ច​ផ្លុំត្រចៀក​​និង​ចោះត្រចៀក​អោយ​ក្មេង​

យាយឆ្មប គ្រូសែនប្រារព្ធពិធីផ្លុំត្រចៀក ហើយអញ្ជើញអស់ យ៉ាង បុព្វការីជន យ៉ាង ស្ទឹង ជ្រោះ យ៉ាង សម្រាលកូនយាងមកចូលរួម...។
គ្រូសែនធ្វើពិធីកិច្ចសែននៃពិធីផ្លុំត្រចៀក
គ្រូ​សែន​ធ្វើពិធី​កិច្ច​សែន​នៃ​ពិធី​ផ្លុំត្រចៀក​

ពេលសែន ជនជាតិ បាណា ពក្មេងមក អង្អែលក្បាលស្រាលៗនិងសព្វខ្លួនប្រាណក្មេង ហើយផ្លុំជានិមិត្តរូបចូលទៅត្រចៀកក្មេងដើម្បីបួងសួងសូមអោយជួប លាភសំណាង។
បន្ទាប់ពីពិធីបុណ្យអ្នកភូមិផឹកស្រានិងរាំរែកជាមួយគ្នា
បន្ទាប់ពី​ពិធីបុណ្យ​អ្នកភូមិ​ផឹកស្រា​និង​រាំរែក​ជាមួយគ្នា​

ពេល​បញ្ចប់​ពិធី​កិច្ច​ ​គ្រូ​សែន​អញ្ជើញ​ឆ្មប​ ​ឪ​ម៉ែ​របស់​ក្មេង​និង​ញាតិសន្តាន​ ​អ្នកជិតខាង​ ​មក​ផឹកស្រា​អេក​។​ ​បន្ទាប់ពី​ពិធី​កិច្ច​ផ្លុំត្រចៀក​ ​ជនជាតិ​ ​បា​ណា​ ​មាន​ជំនឿ​ថា​ ​ក្មេង​នឹង​មាន​ ​សុខភាព​ល្អ​ ​ឈ្លាសវៃ​ ​ពេល​ធំ​ពេញវ័យ​នឹង​ក្លាយ​ ​ជា​មនុស្ស​ល្អ​សម្រាប់​គ្រួសារ​និង​សហគមន៍​៕​
ហ្វាង​ហាយ​
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍