ភាពដ៏វិសេសវិសាលនៃផ្សារណាត់ ស៊ីនសួយហូ

ផលិតផលដាក់តាំងលក់នៅផ្សារណាត់ភាគច្រើនជាកសិផលដែលបានចិញ្ចឹមនិងដាំដុះដោយបងប្អូនជនជាតិ ម៉ុង ទាញយកផលពីព្រៃ ឬឈុតសម្លៀកបំពាក់ប្រពៃណីដែលបានដេរប៉ាក់ តម្បាញដោយលោកយាយ អ្នកម្ដាយទាំងឡាយ
ផលិតផលដាក់តាំងលក់នៅផ្សារណាត់ភាគច្រើនជាកសិផលដែលបានចិញ្ចឹមនិងដាំដុះដោយបងប្អូនជនជាតិ ម៉ុង ទាញយកផលពីព្រៃ ឬឈុតសម្លៀកបំពាក់ប្រពៃណីដែលបានដេរប៉ាក់ តម្បាញដោយលោកយាយ អ្នកម្ដាយទាំងឡាយ

ផ្សារណាត់ ស៊ីនសួយហូ ស្ថិតនៅលើភូមិសាស្រ្តនៃឃុំព្រំដែន ស៊ីនសួយហូ ស្រុក ផុងថូ ខេត្ត ឡាយចូវ។

ភាពដ៏វិសេសវិសាលនៃផ្សារណាត់ ស៊ីនសួយហូ ảnh 1ផលិតផលដាក់តាំងលក់នៅផ្សារណាត់ភាគច្រើនជាកសិផលដែលបានចិញ្ចឹមនិងដាំដុះដោយបងប្អូនជនជាតិ ម៉ុង ទាញយកផលពីព្រៃ ឬឈុតសម្លៀកបំពាក់ប្រពៃណីដែលបានដេរប៉ាក់ តម្បាញដោយលោកយាយ អ្នកម្ដាយទាំងឡាយ

ផ្សារបើកលក់ពីព្រឹកព្រលឹមដល់ម៉ោង ១១ - ១២ ថ្ងៃត្រង់នៃថ្ងៃសៅរ៍ជារៀងរាល់សប្ដាហ៍ មិនត្រឹមតែជាកន្លែងលក់ដូរនិងផ្តោះប្តូរទំនិញប៉ុណ្ណោះទេ ថែមទាំងជាលំហអាកាសនៃការប្រជុំជីវភាពវប្បធម៌សហគមន៍របស់បងប្អូនជនជាតិ ម៉ុង ទៀតផង។

ផលិតផលដាក់តាំងលក់នៅផ្សារណាត់ភាគច្រើនជាកសិផលដែលបានចិញ្ចឹមនិងដាំដុះដោយបងប្អូនជនជាតិ ម៉ុង ទាញយកផលពីព្រៃឬឈុតសម្លៀកបំពាក់ប្រពៃណីដែលបានដេរប៉ាក់ តម្បាញដោយលោកយាយ អ្នកម្ដាយគ្រប់រូប។

ភាពដ៏វិសេសវិសាលនៃផ្សារណាត់ ស៊ីនសួយហូ ảnh 2មកទល់ពេលនេះបងប្អូនជនជាតិ ម៉ុង នៅភូមិ ស៊ីនសួយហូ នៅតែរក្សាបាននូវលក្ខណៈវប្បធម៌ប្រពៃណីពិសេសដាច់ដោយឡែកជាច្រើន ចាប់តាំងពីសម្លៀកបំពាក់ប្រពៃណីរហូតដល់គ្រឿងភោជនាហារ

ផ្សារណាត់ក៏មានលក់គ្រឿងប្រើប្រាស់ក្នុងគ្រួសារ ឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃផងដែរ។ ដើម្បីអោយភ្ញៀវទេសចរមានលំហអាកាសសម្រាប់ភ្លក់រសជាតិមុខម្ហូបប្រពៃណី ផ្សារណាត់មានបណ្ដាស្តង់លក់គ្រឿងភោជនាហារទៀតផង។

លោក វ៉ាងអាជីញ ប្រធានភូមិ ស៊ីនសួយហូ មានប្រសាសន៍អោយដឹងថា៖ មកទល់ពេលនេះ បងប្អូនជនជាតិ ម៉ុង នៅភូមិ ស៊ីនសួយហូ នៅ តែរក្សាបាននូវលក្ខណៈវប្បធម៌ប្រពៃណីពិសេសដាច់ដោយឡែកជាច្រើន ចាប់តាំងពីសំលៀកបំពាក់ប្រពៃណីរហូតដល់ គ្រឿងភោជនាហារ។

ភាពដ៏វិសេសវិសាលនៃផ្សារណាត់ ស៊ីនសួយហូ ảnh 3ផ្សារណាត់ ស៊ីនសួយហូ ស្រុក ផុងថូ (ខេត្ត ឡាយចូវ) បើកលក់នាថ្ងៃសៅរ៍រៀងរាល់សប្ដាហ៍ មិនត្រឹមតែជាកន្លែងលក់ដូរនិងផ្តោះប្តូរទំនិញប៉ុណ្ណោះទេ ថែមទាំងជាលំហអាកាសនៃការប្រជុំជីវភាពវប្បធម៌សហគមន៍របស់បងប្អូនជនជាតិ ម៉ុង ទៀតផង

ក្នុងឱកាសបើកផ្សារណាត់ បងប្អូនជនជាតិ ម៉ុង តែងតែរៀបចំការជួបប្រាស្រ័យផ្ដោះប្ដូរសិល្បៈ បង្កើតលំហអាកាសវប្បធម៌ដ៏វិសេសវិសាល៕

អត្ថបទនិងរូបថត៖ ង្វៀនអ្វាញ់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍