ភាពល្អឯករបរសូនរូប ត - ហែ នៅភូមិ ស៊ន់ឡា

កូន ត-ហែ ចម្រុះពណ៌ដ៏ស្រស់ស្អាតទាំងឡាយតែងតែទាក់ទាញប្អូនៗ កុមារ
កូន ត-ហែ ចម្រុះពណ៌ដ៏ស្រស់ស្អាតទាំងឡាយតែងតែទាក់ទាញប្អូនៗ កុមារ

ក្នុងចំណោមមុខរបរទាំងឡាយដែលផ្សារភ្ជាប់និងមានលក្ខណៈពិសេសដាច់ដោយ ឡែក នៃតំបន់ជនបទ បាក់បូ (ភូមិភាគខាងជើង) របរសូនរូប ត - ហែ (តុក្កតាមួយប្រភេទ) នៅភូមិ ស៊ន់ឡា ឃុំ ភឿងយឹក ស្រុក ភូស្វៀន (ហាណូយ) ត្រូវបានប្រសិទ្ធនាមថាជាមុខរបរមួយ "មានតែមួយគត់ឥតមានពីរ"។

ភាពល្អឯករបរសូនរូប ត - ហែ នៅភូមិ ស៊ន់ឡា ảnh 1ច្នៃបង្កើតរូប ត-ហែ ជាសត្វនាគ

តាមអ្នកចាស់វស្សាទាំងឡាយនៅក្នុងភូមិរបរសូនរូប ត-ហែ មានតាំងពី ៤០០ ទៅ ៥០០ ឆ្នាំមុន។ របរសូនរូប ត-ហែ ពីមុននេះ ហៅថារបរសូននំរូបចាប រូបកុក។

ក្រោយមក នំនីមួយៗ ត្រូវបានដាក់ភ្ជាប់កញ្ចែមួយបន្ថែមទៀត ពេលផ្លុំឮសូរសំឡេង “ត-តែ” អានលំអៀងសព្ទទៅជា ត-ហែ។ វត្ថុធាតុដើមសំខាន់ដើម្បីធ្វើ ត-ហែ គឺម្សៅអង្ករដែលត្រូវបានជ្រលក់ពណ៌ចំនួន ៤ គឺ៖ ពណ៌លឿង ក្រហម ខៀវ ខ្មៅ។

ភាពល្អឯករបរសូនរូប ត - ហែ នៅភូមិ ស៊ន់ឡា ảnh 2កូន ត-ហែ ចម្រុះពណ៌ដ៏ស្រស់ស្អាតទាំងឡាយតែងតែទាក់ទាញប្អូនៗ កុមារ

គ្រាន់តែជាមួយក្រាសមានដងមួយបន្ទោះឫស្សីមួយក្តាប់ ក្រមួនឃ្មុំមួយបន្ទះ... និងកាយវិការច្បុចយកម្សៅ លុញម្សៅ សិប្បករទាំងឡាយនៅភូមិ ស៊ន់ឡា បាន សូនចេញជារូប ត-ហែផ្សេងៗ គ្នាជាច្រើនក្នុងការភ្ញាក់ផ្អើល ងឿងឆ្ងល់និងកោតសរសើររបស់ភ្ញៀវទេសចរ។

សព្វថ្ងៃនេះ សិល្បករសូនរូបទាំងឡាយនៅភូមិ ស៊ន់ឡា បានចេះធ្វើបច្ចុប្បន្នភាពតាមតម្រូវការនៃទីផ្សារ ហើយសូនចេញរូប ត-ហែ ដ៏ប្លែកៗ ជាច្រើន សម្បូរបែបដូចជារូបសត្វតំណាងឆ្នាំទាំង ១២ អាឡាដិន Pokemon ស៊ុនអ៊ូខុង ជូប៉ាចេ...។

ភាពល្អឯករបរសូនរូប ត - ហែ នៅភូមិ ស៊ន់ឡា ảnh 3សព្វថ្ងៃនេះ ដើម្បីទាក់ទាញអតិថិជន សិល្បករទាំងឡាយនៅភូមិ ស៊ន់ឡា នៅទាំងធ្វើផ្ទាំងគំនូរ ត-ហែ ទៀតផង

ជាពិសេស មានផលិតផល ត-ហែ ប្រពៃណីផ្សេងៗ ត-ហែ រូបកន្ទុយនាគ នាគមួយ គូចូលគាល់ត្រូវបានស្រុក ភូស្វៀន វាយតម្លៃជាផលិតផលផ្កាយ ៤ ក្នុងកម្មវិធីឃុំមួយផលិតផលមួយ (OCOP) ឆ្នាំ ២០២០៕

អត្ថបទនិងរូបថត៖ ឡាមសឺន

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍