ភ្លេងពិធីបុណ្យ - លក្ខណៈវប្បធម៌ប្រជាប្រិយពិសេសដាច់ដោយឡែករបស់ជនជាតិ ខ្មែរ ណាមបូ

ភ្លេងពិធីបុណ្យ - លក្ខណៈវប្បធម៌ប្រជាប្រិយពិសេសដាច់ដោយឡែករបស់ជនជាតិ ខ្មែរ ណាមបូ
ភ្លេងពិធីបុណ្យមិនត្រឹមតែតែងលម្អដល់បរិយាកាសពិធីបុណ្យប៉ុណ្ណោះទេ ថែមទាំងប្រៀបដូចជាមធ្យោបាយ តំណភ្ជាប់រវាងមនុស្សជាមួយនឹងពិភពអាទិទេព។ ការចូលរួមសម្តែងប្រគំជាទូទៅបំផុតក្នុងពិធីបុណ្យគឺវង់ភ្លេងពិណពាទ្យ ឈុតស្គរឆៃ យ៉ាំ វង់ភ្លេងការ...។
ជាមួយនឹងការជួយឧបត្ថម្ភពីសំណាក់បណ្ដាផ្នែកមានសមត្ថកិច្ចនៅមូលដ្ឋាន ឆ្នាំ ២០១៣ ក្រុមភ្លេងពិធីបុណ្យ ខ្មែរ វត្តសិរីតេជោមហាទុប នៅទីក្រុង សុកត្រាំងត្រូវបានបង្កើតឡើង ចូលរួមសម្តែងបម្រើភ្ញៀវទេសចរមកទស្សនាវត្តនិងបម្រើក្នុងរាល់ពិធីបុណ្យ នៅក្នុងនិងក្រៅខេត្ត
ជាមួយនឹងការជួយឧបត្ថម្ភពីសំណាក់បណ្ដាផ្នែកមានសមត្ថកិច្ចនៅមូលដ្ឋាន ឆ្នាំ ២០១៣ ក្រុមភ្លេងពិធីបុណ្យ ខ្មែរ វត្តសិរីតេជោមហាទុប នៅទីក្រុង សុកត្រាំងត្រូវបានបង្កើតឡើង ចូលរួមសម្តែងបម្រើភ្ញៀវទេសចរមកទស្សនាវត្តនិងបម្រើក្នុងរាល់ពិធីបុណ្យ
នៅក្នុងនិងក្រៅខេត្ត

វង់ភ្លេងពិធីបុណ្យតែងតែមានសមាជិកពី ៥ ដល់ ៨ នាក់ ប្រើឧបករណ៍ភ្លេងសំខាន់ៗ ៥ រួមមាន៖ ប៉ីពក ស្គរតូច ចាប៉ីដងវែង ខ្សែដៀវ ទ្រខ្មែរ ខ្សែ ៣។ ឧបករណ៍ភ្លេងទាំងនោះ ត្រូវបានច្នៃបង្កើតឡើងពីវត្ថុធាតុដែលមានស្រាប់ក្នុងធម្មជាតិ។
 
ការប្រគំភ្លេងគួបផ្សំរវាងឧបករណ៍ភ្លេងប្រពៃណី ខ្មែរ ជាមួយឧបករណ៍ ភ្លេងទំនើបក្នុងពិធីបុណ្យមួយនៅខេត្ត ត្រាវិញ
ការប្រគំភ្លេងគួបផ្សំរវាងឧបករណ៍ភ្លេងប្រពៃណី ខ្មែរ ជាមួយឧបករណ៍
ភ្លេងទំនើបក្នុងពិធីបុណ្យមួយនៅខេត្ត ត្រាវិញ

ភ្លេងពិធីបុណ្យប្រពៃណី ខ្មែរ ប្រកបដោយតម្លៃមនុស្សសាស្រ្ត អាចនឹងប្រគំទោលតែឯងឬក៏ប្រគំជាមួយឧបករណ៍ភ្លេងដទៃជាច្រើនប្រភេទទៀត។
 
សិប្បករឆ្នើម យ័ញសារ៉ឹម នៅភូមិ ដូវសូវដុង ឃុំ ឡុកនិញ ស្រុក ហុងយ៉ឹន (ខេត្ត បាកលៀវ) តែងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាជាមួយភ្លេងប្រពៃណី ជាពិសេសគឺចម្រៀងចាប៉ីដងវែង
សិប្បករឆ្នើម យ័ញសារ៉ឹម នៅភូមិ ដូវសូវដុង ឃុំ ឡុកនិញ ស្រុក ហុងយ៉ឹន (ខេត្ត បាកលៀវ) តែងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាជាមួយភ្លេងប្រពៃណី ជាពិសេសគឺចម្រៀងចាប៉ីដងវែង

ពេលប្រគំសម្តែង ឧបករណ៍តន្ត្រីនីមួយៗក្នុងវង់ភ្លេងពិធីបុណ្យបង្កើតឡើងនូវសូរសៀងចង្វាក់ដោយឡែកៗ ពីគ្នា។ បច្ចុប្បន្ននេះ ភ្លេងប្រពៃណីខ្មែរ ត្រូវបានរក្សាទុកក្នុងបណ្ដាក្រុមគ្រួសារវត្តអារាម សាលារៀននានា... ប៉ុន្តែកំពុងប្រឈមនឹងការសាបសូន្យជាបណ្តើរៗ។
 
សម្តែងស្គរឆៃយ៉ាំ
សម្តែងស្គរឆៃយ៉ាំ

ដើម្បីអោយរាល់ទំនុកសម្លេងភ្លេងក្លាយ ទៅជាធនធានដ៏មានតម្លៃក្នុងឃ្លាំង វប្បធម៌សិល្បៈរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូចាំបាច់ណាស់នូវការយកចិត្តទុកដាក់ ថែរក្សានិងអភិរក្ស ពីសំណាក់បណ្ដាផ្នែកមាន សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋាននានា៕
សឺនហេង - បាវឡុង
កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍