មាន់ក្រហម ដុងយ៉ី

មាន់ក្រហម ដុងយ៉ី ត្រូវបានចិញ្ចឹមតាមវិធីសាស្រ្តព្រលែងធម្មតា
មាន់ក្រហម ដុងយ៉ី ត្រូវបានចិញ្ចឹមតាមវិធីសាស្រ្តព្រលែងធម្មតា

ប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ ប្រជាជនជាច្រើនក្រុមគ្រួសារនៅឃុំ អានខាង ទីក្រុង ទ្វៀនក្វាង (ខេត្ត ទ្វៀនក្វាង) បានឆ្លៀតប្រើប្រាស់ឧត្តមភាពរបស់មូលដ្ឋាន អភិវឌ្ឍមុខរបរចិញ្ចឹមមាន់ក្រហម ដុងយ៉ី។

មាន់ក្រហម ដុងយ៉ី ảnh 1មាន់ក្រហម ដុងយ៉ី ត្រូវបានចិញ្ចឹមតាមវិធីសាស្រ្តព្រលែងធម្មតា

មាន់ក្រហម ដុងយ៉ី មានដងខ្លួនមាំមួនលទ្ធភាពធន់នឹងជំងឺតម្កាត់បានល្អ រីកធំធាត់ដោយស្ថិរភាព។ មាន់ឈ្មោលជាធម្មតាមានរោមពណ៌ត្នោតបែកក្រហម ឬរោមពណ៌ក្រហមបែកស្វាយ មានទម្ងន់ពី ៣,៥ ដល់ ៤ គីឡូក្រាមក្នុងមួយក្បាល។

មាន់ក្រហម ដុងយ៉ី ảnh 2មាន់ក្រហម ដុងយ៉ី ត្រូវបានចិញ្ចឹមដោយកន្ទក់ពោតដល់បាន ៣ ខែនឹងប្តូរមកព្រលែងធម្មតា

មាន់មេមានរោមពណ៌ត្នោតខ្ចី ចិញ្ចឹមបានពី ២១ ដល់ ២៣ សប្តាហ៍ចាប់ផ្តើមផ្តល់ស៊ុត។ ពេលកែច្នៃធ្វើម្ហូប មាន់ក្រហម ដុងយ៉ី មានរសជាតិឈ្ងុយឆ្ងាញ់ ស្បែកស្រួយ ហើយត្រូវបានទីផ្សារនិយមចូលចិត្ត។

មាន់ក្រហម ដុងយ៉ី ảnh 3មាន់ក្រហម ដុងយ៉ី មានលក្ខណៈពិសេសស្រដៀងគ្នានឹងមាន់ជល់ម៉្លោះហើយត្រូវបានទីផ្សារនិយមចូលចិត្ត

ដើម្បីអោយក្រុមគ្រួសារចិញ្ចឹមមាន់ក្រហមនៅ ដុងយ៉ី មានប្រាក់ចំណូលដោយស្ថិរភាពនិងលើកកម្ពស់ជីវភាពរស់នៅឃុំ អានខាង បានជំរុញខ្លាំងក្លាការអនុវត្តវិទ្យាសាស្ត្រ - បច្ចេកទេសទៅក្នុងការចិញ្ចឹមសត្វ ព្រមទាំងលើកទឹកចិត្តដល់គ្រួសារទាំង ឡាយតំណភ្ជាប់ផលិតកម្ម ចិញ្ចឹមសត្វតាមទិសដៅកសិដ្ឋានលក្ខណៈគ្រួសារ... ពាំនាំពាណិជ្ជសញ្ញាមាន់ក្រហម ដុងយ៉ី មកកាន់អតិថិជនលើទូទាំងប្រទេសជាជំហានៗ៕

អត្ថបទនិងរូបថត៖ ណាមសឿង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍