ម្នាស់ - ដំណាំ ជួយឲ្យជនជាតិ ម៉ុង រួចផុតពីភាពក្រីក្រ

បងប្អូនជនជាតិ ម៉ុង នៅឃុំ មឿងញ៉ា ត្រៀមម្នាស់លក់អោយឈ្មួញ
បងប្អូនជនជាតិ ម៉ុង នៅឃុំ មឿងញ៉ា ត្រៀមម្នាស់លក់អោយឈ្មួញ

ប៉ុន្មានឆ្នាំថ្មីៗ នេះ បងប្អូនជនជាតិ ម៉ុង នៅឃុំព្រំដែន មឿងញ៉ា ស្រុក ឌៀនបៀន (ខេត្ត ឌៀនបៀន) បានធ្វើបរិវត្តកម្មពីផ្ទៃដីទាំងឡាយមិនសូវមានប្រសិទ្ធភាពមកដាំម្នាស់ ឡាវ វិញ។

ពូឡៅ គឺជាភូមិមានផ្ទៃដីដាំម្នាស់ធំជាងគេរបស់ឃុំ មឿងញ៉ា ដោយមានចំនួន ៣០ ហិកតា។ ស្ទើរតែគ្រប់ក្រុមគ្រួសារទាំងអស់នៅក្នុងភូមិ ពូឡៅ សុទ្ធតែដាំម្នាស់ ក្រុមគ្រួសារច្រើនក៏មានចំនួន ១ ហិកតា ក្រុមគ្រួសារតិចក៏មានចំនួន ២០០ ម៉ែត្រការ៉េដែរ។ 

ម្នាស់ - ដំណាំ ជួយឲ្យជនជាតិ ម៉ុង រួចផុតពីភាពក្រីក្រ ảnh 1

ម្នាស់ជាដំណាំចម្បងជួយបងប្អូនជនជាតិ ម៉ុង នៅឃុំ មឿងញ៉ា លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ កែលម្អជីវភាពរស់នៅ

យោងតាមលោក វ៉ាង អាតេញ លេខាសាខាបក្សភូមិ ពូឡៅ បានអោយដឹងថា៖ បងប្អូនជនជាតិទិញម្នាស់ពូជពីបណ្តាភូមិជាប់ព្រំដែនប្រទេស ឡាវ តាំងពីឆ្នាំ ១៩៩២។ ពូជម្នាស់នេះសមស្របនឹងអាកាសធាតុ លក្ខណៈដីធ្លីនៅទីនេះយ៉ាងខ្លាំងទើបផ្លែធំ ប្រហែល ២ ដល់ ៣ គីឡូក្រាមក្នុងមួយផ្លែ ដោយឡែកមានផ្លែឡើងដល់ទៅ ៦ គីឡូក្រាម។

ម្នាស់ - ដំណាំ ជួយឲ្យជនជាតិ ម៉ុង រួចផុតពីភាពក្រីក្រ ảnh 2បងប្អូនជនជាតិ ម៉ុង នៅឃុំ មឿងញ៉ា ត្រៀមម្នាស់លក់អោយឈ្មួញ

យោងតាមតួលេខរបស់គណៈកម្មាធិការប្រជាជនឃុំ មឿងញ៉ា បច្ចុប្បន្ន ទូទាំងឃុំមានផ្ទៃដីដាំម្នាស់ប្រហែល ៥០ ហិកតាដោយមានប្រជាជនចូលរួមដាំជិត ៣០០ ក្រុមគ្រួសារ ស្ទើរតែទាំងអស់ជាបងប្អូនជនជាតិ ម៉ុង។ ដោយមានបរិមាណផលជិត ៤០ តោនក្នុងមួយហិកតាតម្លៃលក់នៅនឹងកន្លែងប្រហែល ១០.០០០ ដុងក្នុងមួយគីឡូក្រាម ម្នាស់គឺជាដំណាំកំពុងផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជាងយ៉ាងច្រើនបើប្រៀបធៀបនឹងប្រភេទដំណាំដទៃទៀត។

ម្នាស់ - ដំណាំ ជួយឲ្យជនជាតិ ម៉ុង រួចផុតពីភាពក្រីក្រ ảnh 3សមស្របនឹងអាកាសធាតុ លក្ខណៈដីធ្លី ម្នាស់ ពូឡៅ ផ្តល់ផ្លែធំពី ២ ដល់ ៣ គីឡូក្រាមក្នុងមួយផ្លែ។ ឃុំ មឿងញ៉ា កំពុងពាំនាំម្នាស់ ពូឡៅ ក្លាយទៅជាផលិតផល OCOP គំរូតួយ៉ាងរបស់ស្រុកពីមួយជំហានទៅមួយជំហាន

ដើម្បីបន្តកែលម្អប្រាក់ចំណូលជូនបងប្អូនជនជាតិ ជារៀងរាល់ឆ្នាំ ឃុំ មឿងញ៉ា នឹងបើកទូលាយផ្ទៃដីដាំម្នាស់បច្ចុប្បន្នកំពុងតែមានស្រាប់នៅភូមិ ពូឡៅ បន្ថែមចំនួន ៣០ ភាគរយ។ ឃុំក៏បានដាក់ដំណើរការគំរូប្រពលវប្បកម្មម្នាស់តាមទិសដៅសរីរាង្គពាំនាំម្នាស់ ពូឡៅ ក្លាយទៅជាផលិតផល OCOP គំរូតួយ៉ាងរបស់ស្រុកពីមួយជំហានទៅមួយជំហាន៕

អត្ថបទនិងរូបថត៖ ស៊ន់ទឺ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២២ ដោយ៖
 អៀងថាន់

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍