យុវជន ឡូឡូ "រក្សាភ្នក់ភ្លើង" របរប្រពៃណី

ដោយមានគោលបំណងចង់ថែរក្សាអត្តសញ្ញាណជនជាតិ បង ឡ មីតាម ជនជាតិ ឡូឡូ នៅភូមិ ឌាន់កេត ឃុំ ស៊ុងឡា ស្រុក ដុងវ៉ាន់ (ខេត្ត ហាយ៉ាង) បានបង្កើតក្រុមសហការកាត់ដេរសម្លៀកបំពាក់សង្កិមជនជាតិ ឡូឡូ
ដោយមានគោលបំណងចង់ថែរក្សាអត្តសញ្ញាណជនជាតិ បង ឡ មីតាម ជនជាតិ ឡូឡូ នៅភូមិ ឌាន់កេត ឃុំ ស៊ុងឡា ស្រុក ដុងវ៉ាន់ (ខេត្ត ហាយ៉ាង) បានបង្កើតក្រុមសហការកាត់ដេរសម្លៀកបំពាក់សង្កិមជនជាតិ ឡូឡូ

ជក់ចិត្តដិតអារម្មណ៍វប្បធម៌ប្រពៃណីនិងគោលបំណងចង់ថែរក្សាអត្តសញ្ញាណជនជាតិ បង ឡ មីតាម ជនជាតិ ឡូឡូ នៅភូមិ ឌាន់កេត ឃុំ ស៊ុងឡា ស្រុក ដុងវ៉ាន់ (ខេត្ត ហាយ៉ាង) បានឈានមុខបង្កើតក្រុមសហការកាត់ដេរសម្លៀកបំពាក់សង្កិមជនជាតិ ឡូឡូ លើដែនដីស្រុកកំណើត។

ទាក់ទាញមាមីងបងប្អូនចូលរួមយ៉ាងច្រើនកុះករ ក្នុងនោះមានទាំងមនុស្សវ័យចំណាស់ៗ ទៀតផង ក្រុមសហការបានផលិតចេញផលិតផល ដេរប៉ាក់ហត្ថកម្មដ៏វិសេសវិសាលជាច្រើន ទាំងបម្រើគ្រួសារផង ទាំងលក់ជូនភ្ញៀវទេសចរផង។

យុវជន ឡូឡូ "រក្សាភ្នក់ភ្លើង" របរប្រពៃណី ảnh 1ដោយមានគោលបំណងចង់ថែរក្សាអត្តសញ្ញាណជនជាតិ បង ឡ មីតាម ជនជាតិ ឡូឡូ នៅភូមិ ឌាន់កេត ឃុំ ស៊ុងឡា ស្រុក ដុងវ៉ាន់ (ខេត្ត ហាយ៉ាង) បានបង្កើតក្រុមសហការកាត់ដេរសម្លៀកបំពាក់សង្កិមជនជាតិ ឡូឡូ
យុវជន ឡូឡូ "រក្សាភ្នក់ភ្លើង" របរប្រពៃណី ảnh 2ក្រុមសហការកាត់ដេរសម្លៀកបំពាក់សង្កិមជនជាតិ ឡូឡូ បានផលិតចេញផលិតផលដេរប៉ាក់ហត្ថកម្មដ៏វិសេសវិសាលជាច្រើន ទាំងបម្រើគ្រួសារផង ទាំងលក់ជូនភ្ញៀវទេសចរផង

បង ឡ មីតាម ចែករំលែកថា៖ "ផលិតផលទាំងឡាយដូចជាកន្សែង សំពត់ អាវ ខ្សែក្រវ៉ាត់ មួកជាដើមត្រូវបានភ្ញៀវទេសចរក្នុងស្រុកនិងបរទេសជាច្រើនស្វែងរកទិញ។ ដោយតម្លៃលក់ពី ៦០០ ពាន់ ដុងដល់ ១០ លានដុងក្នុងផលិតផលមួយ ក្រុមសហការមានប្រាក់ចំណូលឡើងដល់ជាង ៩០០ លានដុងក្នុងមួយឆ្នាំ។ មិនត្រឹមតែបង្កបង្កើតការងារធ្វើនៅនឹងកន្លែងប៉ុណ្ណោះទេក្រុមសហការថែមទាំងរួមចំណែកលើកកម្ពស់ប្រាក់ចំណូលជូនមាមីងបងប្អូនក្នុងភូមិទៀតផង"

យុវជន ឡូឡូ "រក្សាភ្នក់ភ្លើង" របរប្រពៃណី ảnh 3បង ឡ មីតាម ណែនាំមាមីងបងប្អូនវិធីសាស្រ្តដេរសម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ ឡូឡូ

"រក្សាភ្នក់ភ្លើង" របរប្រពៃណី បង ឡ មីតាម បានចូលរួមចំណែកមិនតិចឡើយក្នុងការអភិរក្ស ឃោសនាផ្សព្វផ្សាយលក្ខណៈវប្បធម៌ដ៏វិសេសវិសាលទាំងឡាយរបស់ជនជាតិ ឡូឡូ លើដែនដីនៅតំបន់ជាយដែននៅមានការលំបាកលំបិនច្រើននេះ៕

អត្ថបទ៖ ហឿងហៀន 
រូបថត៖ អានថាញ់ដាត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍