រកបានប្រាក់ចំណូលរាប់ពាន់លានដុងពីការដាំដំណាំក្រូចតែជ្រក់

លោក ត្រឹនវ៉ាន់ហៀន អនុវត្តវិធីសាស្ត្រស្រោចស្រពទឹកដោយម៉ាស៊ីនបាញ់ទឹកស្វ័យប្រវត្តិក្នុងចម្ការក្រូចតែជ្រក់
លោក ត្រឹនវ៉ាន់ហៀន អនុវត្តវិធីសាស្ត្រស្រោចស្រពទឹកដោយម៉ាស៊ីនបាញ់ទឹកស្វ័យប្រវត្តិក្នុងចម្ការក្រូចតែជ្រក់

អាស្រ័យដោយធ្វើបរិវត្តកម្មផ្ទៃដីដាំដំឡូងជ្វា ត្រាវនិងប្រភេទដំណាំរយៈពេលខ្លីមួយចំនួនទៀតដែលផ្ដល់ប្រសិទ្ធភាពសេដ្ឋកិច្ចទាបទំហំ ៥ ហិកតា ងាកទៅដាំដំណាំក្រូចតែជ្រក់ (ក្រូចសាឌឿង) បច្ចុប្បន្ននេះ លោក ត្រឹន វ៉ាន់ហៀន នៅភូមិ ថាយធិញ ឃុំ មីថាយ ស្រុក ហនដឹត (ខេត្ត កៀនយ៉ាង) មានប្រាក់ចំណូលប្រមាណជា ១ ពាន់លានដុងក្នុងមួយឆ្នាំ។

រកបានប្រាក់ចំណូលរាប់ពាន់លានដុងពីការដាំដំណាំក្រូចតែជ្រក់ ảnh 1លោក ត្រឹនវ៉ាន់ហៀន អនុវត្តវិធីសាស្ត្រស្រោចស្រពទឹកដោយម៉ាស៊ីនបាញ់ទឹកស្វ័យប្រវត្តិក្នុងចម្ការក្រូចតែជ្រក់

និយាយអំពីមុខដំណាំក្រូចតែជ្រក់ លោក ហៀន បានចែករំលែកថា៖ "ដោយបានឃើញអាកាសធាតុ លក្ខណៈដីធ្លីនៅឃុំ មីថាយ សមស្រប បានជាចាប់ពីឆ្នាំ ២០១៧ ខ្ញុំសម្រេចចិត្តងាកទៅដាំក្រូចតែជ្រក់វិញ"

អាស្រ័យដោយបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើការរៀបចំ ដី ប្រើប្រាស់ជីសរីរាង្គនិងកាត់តម្រឹមមែកជាប់ជាប្រចាំនោះដល់ពេលចូលរដូវកាលប្រមូលផលចម្ការក្រូចតែជ្រក់របស់លោក ហៀន ផ្តល់ផ្លែ ១ តោនក្នុងមួយថ្ងៃ។

រកបានប្រាក់ចំណូលរាប់ពាន់លានដុងពីការដាំដំណាំក្រូចតែជ្រក់ ảnh 2ការប្រមូលផលផ្លែក្រូចតែជ្រក់នៅឯចម្ការដាំដំណាំក្រូចតែជ្រក់នៃគ្រួសារលោក ត្រឹនវ៉ាន់ហៀន នៅភូមិ ថាយធិញ ឃុំ មីថាយ ស្រុក ហនដឹត (ខេត្ត កៀនយ៉ាង)

ដោយបានឈ្មួញមកប្រមូលទិញនៅនឹងចម្ការក្នុងតម្លៃពី ៧.០០០ ដល់ ៨.០០០ ដុងក្នុងមួយគីឡូក្រាមនោះ គិតជាមធ្យមក្នុងមួយថ្ងៃៗ លោក ហៀន រកបានប្រាក់ចំណូលប្រមាណ ៣ លានដុង ។

យោងតាមលោក វូវ៉ាន់ទី ប្រធានសមាគមកសិករឃុំ មីថាយ មិនត្រឹមតែ ធ្វើមានធ្វើបានឲ្យគ្រួសារខ្លួនប៉ុណ្ណោះទេ ទម្រង់រូបភាពដាំដំណាំក្រូចតែជ្រក់របស់លោក ហៀន ថែមទាំងបានបង្កើតការងារធ្វើស្ថិរភាពទៀងទាត់អោយអ្នកភូមិរាប់សិបនាក់ទៀតផង។

រកបានប្រាក់ចំណូលរាប់ពាន់លានដុងពីការដាំដំណាំក្រូចតែជ្រក់ ảnh 3ក្រោយពេលប្រមូលផលរួចហើយ ផ្លែក្រូចតែជ្រក់ត្រូវបានអ្នកចម្ការដឹកជញ្ជូនដោយទូក ប្រគល់ឲ្យឈ្មួញមកប្រមូលទិញ ឬនាំចេញទៅកាន់ទីផ្សារ កម្ពុជា

ដោយសារងាយដាំ ងាយថែទាំ តម្លៃលក់ចេញស្ថិរភាពទៀតផង បានជាទម្រង់រូបភាពដាំដំណាំក្រូចតែជ្រក់ត្រូវបានអាជ្ញាធរមូលដ្ឋានលើកជា គោលការណ៍អោយពង្រីកទូលំទូលាយ ក្នុងគោលបំណងជួយអោយបងប្អូនជនជាតិក្នុងតំបន់លើកកម្ពស់ប្រាក់ចំណូល កែលម្អជីវភាពរស់នៅ៕

អត្ថបទនឹងរូបថត៖  ហុងដាត

បញ្ចូលទិន្នន័យដោយ៖  យ៉ាញ់លើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម

អ្នកប្រហែលជាចាប់អារម្មណ៍