រីងខះហួតហែងវាលស្រែនៅ "ខ្ទះភ្លើង" ខេត្ត និញធន់

រីងខះហួតហែងវាលស្រែនៅ "ខ្ទះភ្លើង" ខេត្ត និញធន់

ជាច្រើនខែកន្លងមកនេះ ខេត្ត និញធន់ គ្មានដល់ទៅមួយដំណក់ទឹកភ្លៀង មានតែថ្ងៃក្ដៅនិងការហួតហែងកាន់តែរាលដាលទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃ។

រីងខះហួតហែងវាលស្រែនៅ "ខ្ទះភ្លើង" ខេត្ត និញធន់ ảnh 1ហ្វូងពពែរបស់ប្រជាជនរកចំណីស៊ីនៅបាតបឹង ភឿកទ្រុង ស្រុក បាកអាយ (ខេត្ត និញធន់)ឋ ដែលត្រូវរីងខះដល់បាត ដីបែកក្រហែងដោយសារគ្រោះរាំងស្ងួតអូសបន្លាយ
រីងខះហួតហែងវាលស្រែនៅ "ខ្ទះភ្លើង" ខេត្ត និញធន់ ảnh 2ប្រជាជននៅភូមិ តាណូយ ស្រុក និញសឺន (ខេត្ត និញធន់) ត្រូវប្រើប្រាស់ថ្លុកទឹកល្អក់ទាំងឡាយដែលនៅសេសសល់ក្រោមជ្រោះដើម្បីបោកគក់និងប្រើប្រាស់ប្រចាំថ្ងៃ

ដីកសិកម្មរាប់រយហិកតាប្រេះបែកក្រហែងត្រូវបញ្ឈប់ការបង្កបង្កើនផល សត្វស្រុក ដើមឈើត្រូវខ្វះទឹក អាងស្តុកទឹកទាំងឡាយក៏រីងខះបន្តិចម្ដងៗ ហើយកំពុងតែទប់ទល់ពីមួយថ្ងៃទៅមួយថ្ងៃ បានត្រឹមតែផ្តល់អាទិភាពទឹកប្រើប្រាស់ប្រចាំថ្ងៃជូនបងប្អូនជនជាតិ ទឹកសម្រាប់អោយហ្វូងសត្វស្រុកផឹកប៉ុណ្ណោះ។

រីងខះហួតហែងវាលស្រែនៅ "ខ្ទះភ្លើង" ខេត្ត និញធន់ ảnh 3ហ្វូងចៀមត្រូវបានព្រលែងអោយស្វែងរកចំណីដែលជាស្មៅងាប់ក្រៀមស្ងួត ប្រទាលដំបងយក្ស ... ដែលនៅសេសសល់ក្នុងវាលស្រែរីងខះហួតហែងនៃស្រុក ធន់ណាម (ខេត្ត និញធន់)
រីងខះហួតហែងវាលស្រែនៅ "ខ្ទះភ្លើង" ខេត្ត និញធន់ ảnh 4ត្រីងាប់ក្រៀមនៅកណ្តាលដងទន្លេ លូ ស្រុក ធន់ណាម (ខេត្ត និញធន់) ដោយសារគ្រោះរាំងស្ងួតអូសបន្លាយ

 អណ្តូងជីកទាំងអស់ក៏មិនអាចមានទឹកគ្រប់គ្រាន់ស្រោចស្រង់ដល់វាលស្រែចម្ការដំណាំដែលកំពុងក្រៀមស្វិតរាប់រយកន្លែង។ ជីវភាពរស់នៅរបស់បងប្អូនជនជាតិនៅ "ខ្ទះភ្លើង" នេះកំពុងជួបប្រទះនឹងក្ដីលំបាករាប់ម៉ឺនជំពូក៕

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍