រដ្ឋធានី ហាណូយ - ដែនដីដែលមានភូមិសិប្បកម្មរាប់រយកន្លែង

រដ្ឋធានី ហាណូយ - ដែនដីដែលមានភូមិសិប្បកម្មរាប់រយកន្លែង
ភូមិសិប្បកម្មឆ្លាក់ស្ពាន់ ងូសា ផ្ដើមកំណើតចេញពីជាងទងឆ្លាក់ស្ពាន់មួយចំនួនមានស្រុកកំណើតនៅតំបន់ ធន់ថាញ់ (ខេត្ត បាក់និញ) និង វ៉ាន់ឡឹម (ខេត្ត ហ៊ឺងអៀន) រួមគ្នាបង្កើតសិប្បកម្មឆ្លាក់ស្ពាន់នៅបឹង ទ្រុកបាច់
ភូមិសិប្បកម្មឆ្លាក់ស្ពាន់ ងូសា ផ្ដើមកំណើតចេញពីជាងទងឆ្លាក់ស្ពាន់មួយចំនួនមានស្រុកកំណើតនៅតំបន់ ធន់ថាញ់ (ខេត្ត បាក់និញ) និង វ៉ាន់ឡឹម (ខេត្ត ហ៊ឺងអៀន) រួមគ្នាបង្កើតសិប្បកម្មឆ្លាក់ស្ពាន់នៅបឹង ទ្រុកបាច់
មុខរបរប៉ាក់មាននៅមូលដ្ឋានជាច្រើនប៉ុន្តែសម្រេចបាន ដល់កំរិតដ៏សម្រិតសម្រាំងនិងបចេ្ចកទេសដ៏ប៉ិនប្រសប់ គឺគ្មានទីកន្លែងណាអាចប្រៀបផ្ទឹមបាននឹងអ្នកភូមិ ក្វឹតដុង ឃុំ ក្វឹតដុង ស្រុក ធឿងទិន (ហាណូយ) ឡើយ
មុខរបរប៉ាក់មាននៅមូលដ្ឋានជាច្រើនប៉ុន្តែសម្រេចបាន
ដល់កំរិតដ៏សម្រិតសម្រាំងនិងបចេ្ចកទេសដ៏ប៉ិនប្រសប់
គឺគ្មានទីកន្លែងណាអាចប្រៀបផ្ទឹមបាននឹងអ្នកភូមិ
ក្វឹតដុង ឃុំ ក្វឹតដុង ស្រុក ធឿងទិន (ហាណូយ) ឡើយ

តាមបណ្តោយថេរវេលានៃប្រវត្តិសាស្រ្តក្រុមជាងសិប្បកម្មដ៏ចំណានៗ បាននាំក្រុមគ្រួសារ ភូមិស្រុក ពីគ្រប់ទិសទីមកកាន់រាជធានី ថាំងឡុង ដើម្បីចាប់ផ្ដើមនិងប្រកបអាជីព បង្កើតជាភូមសិប្បកម្មផ្សេងៗដូចជា ប៉ាក់ក្វឹតដុងត្បាញផ្ដៅឬស្សី ភូវិញ ឆ្លាក់ស្ពាន់ ងូសា ជាដើម សង្កាត់សិប្បកម្មផ្សេងៗ ដូចជា ហាងបាក ហាងហ្គាយ ហាងណន។ល។
 
ភូមិសិប្បកម្មសូត្រ វ៉ា នភុក ស្ថិតនៅសង្កាត់ វ៉ា នភុក ខណ្ឌ ហាដុង (រដ្ឋធានី ហាណូយ) ល្បីល្បាញដោយរបរត្បាញដែលមានអាយុកាលជាងមួយពាន់ឆ្នាំ
ភូមិសិប្បកម្មសូត្រ វ៉ា នភុក ស្ថិតនៅសង្កាត់ វ៉ា នភុក ខណ្ឌ ហាដុង (រដ្ឋធានី ហាណូយ) ល្បីល្បាញដោយរបរត្បាញដែលមានអាយុកាលជាងមួយពាន់ឆ្នាំ
មានចម្ងាយពីមជ្ឈមណ្ឌលទីក្រុងប្រមា ណ ១៥ គីឡូម៉ែត្រ ភូមិផ្កាប្រពៃណី តីទឺវ ស្ថិត នៅខណ្ឌ បាក់ទឺលៀម ត្រូវបានចាត់ទុកជាភូមិផ្កាធំបំផុតនៅ ហាណូយ
មានចម្ងាយពីមជ្ឈមណ្ឌលទីក្រុងប្រមា ណ ១៥ គីឡូម៉ែត្រ ភូមិផ្កាប្រពៃណី តីទឺវ ស្ថិត នៅខណ្ឌ បាក់ទឺលៀម ត្រូវបានចាត់ទុកជាភូមិផ្កាធំបំផុតនៅ ហាណូយ
មកកាន់ភូមិសិប្បកម្មត្បាញផ្ដៅឫស្សី ភូវិញ ឃុំ ភូងា ស្រុក ជឿងមី (ហាណូយ) យើង ងាយប្រទះឃើញ ចាប់ពីក្មេងដល់មនុស្សចាស់ចាប់ចិត្តដិតអារម្មណ៍នឹងផ្នត់ពត់នៃ ដើមផ្តៅ ឫស្សី ដៃទន់ភ្លន់ទាំងគូ “ត្បាញបាន” នូវរចនាបទដ៏ទាក់ភ្នែក

បច្ចុប្បន្ននេះ ហាណូយ មានភូមិសិប្បកម្មប្រមាណជា ១.៣០០ កន្លែងគឺស្មើជាងពាក់កណ្ដាលនៃចំនួនភូមិសិប្បកម្មសរុបក្នុងទូទាំងប្រទេស ក្នុងចំណោមនោះ មានភូមិសិប្បកម្មប្រពៃណីប្រមាណជិត ២៥០ កន្លែង។ ការអភិវឌ្ឍនៃភូមិសិប្បកម្មផ្សេងៗ នៅ ហាណូយ មិនត្រឹមតែរួមចំណែកលើកកំពស់ ជីវភាពសេដ្ឋកិច្ចនៃប្រជាជនប៉ុណ្ណោះទេ គឺថែមទាំងបន្សល់ទុកនូវដានស្នាមវប្បធម៌ប្រពៃណីលើដែនដីរដ្ឋធានីប្រកបដោយខឿនវប្បធម៌អរិយធម៌ដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ៕

អ្នកប្រហែលជាចាប់អារម្មណ៍