រួមដៃគ្នាជួយឧបត្ថម្ភទីក្រុង ហូ ជីមិញ ក្នុងការទប់ទល់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ - ១៩

ទីក្រុង ហូ ជីមិញ ទទួលបានស្បៀងអាហារ សម្ភារៈបរិក្ខារពេទ្យទំនិញរាប់រយតោនដែលប្រជាជននៅបណ្ដាខេត្ត អានយ៉ាង ក្វាងទ្រី ប៊ិញធន់... ផ្ញើមកដើម្បីជួយឧបត្ថម្ភអ្នកក្រខ្សត់ អ្នកដែលធ្លាក់ក្នុងស្ថានភាពរស់នៅលំបាកលំបិនក្នុងមណ្ឌលចត្តាឡីស័ក តំបន់បិទខ្ទប់
ទីក្រុង ហូ ជីមិញ ទទួលបានស្បៀងអាហារ សម្ភារៈបរិក្ខារពេទ្យទំនិញរាប់រយតោនដែលប្រជាជននៅបណ្ដាខេត្ត អានយ៉ាង ក្វាងទ្រី ប៊ិញធន់... ផ្ញើមកដើម្បីជួយឧបត្ថម្ភអ្នកក្រខ្សត់ អ្នកដែលធ្លាក់ក្នុងស្ថានភាពរស់នៅលំបាកលំបិនក្នុងមណ្ឌលចត្តាឡីស័ក តំបន់បិទខ្ទប់

ការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ - ១៩ រលកទី ៤ បានរីករាលដាលខ្លាំងបណ្តាលឱ្យទីក្រុង ហូ ជីមិញ ត្រូវអនុវត្តវិធានការគម្លាតសុវត្ថិភាពសង្គមក្នុងរយៈពេលយូរ ជះផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សកម្មភាព ផលិតកម្មនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

រួមដៃគ្នាជួយឧបត្ថម្ភទីក្រុង ហូ ជីមិញ ក្នុងការទប់ទល់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ - ១៩ ảnh 1ទីក្រុង ហូ ជីមិញ ទទួលបានស្បៀងអាហារ សម្ភារៈបរិក្ខារពេទ្យទំនិញរាប់រយតោនដែលប្រជាជននៅបណ្ដាខេត្ត អានយ៉ាង ក្វាងទ្រី ប៊ិញធន់... ផ្ញើមកដើម្បីជួយឧបត្ថម្ភអ្នកក្រខ្សត់ អ្នកដែលធ្លាក់ក្នុងស្ថានភាពរស់នៅលំបាកលំបិនក្នុងមណ្ឌលចត្តាឡីស័ក តំបន់បិទខ្ទប់

អនុវត្តតាមទិសស្លោក "ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចប្រយុទ្ធ ប្រឆាំងនឹងសត្រូវ" ប្រព័ន្ធនយោបាយទាំងមូលនិងប្រជាជនទាំងឡាយនៅទីក្រុង ហូ ជីមិញ បានបង្កើនពង្រឹងសាមគ្គីភាព ប្តេជ្ញាចិត្តបង្ក្រាប រុញច្រានជំងឺរាត ត្បាត។

ទន្ទឹមនឹងការបញ្ជាចង្អុលបង្ហាញណែនាំនិងជំនួយដោយទាន់ពេលវេលារបស់ថ្នាក់មជ្ឈិម ទីក្រុង ហូជីមិញ ថែមទាំងទទួលបានការចែករំលែក រួមដំណើរពីសំណាក់អាជ្ញាធរដែនដីនិងប្រជាជននៅខេត្ត ក្រុងជាច្រើនក្នុងទូទាំងប្រទេស។

រួមដៃគ្នាជួយឧបត្ថម្ភទីក្រុង ហូ ជីមិញ ក្នុងការទប់ទល់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ - ១៩ ảnh 2ជាមួយនឹងស្មារតីសុទិដ្ឋិនិយម កម្មាភិបាលសុខាភិបាលចំនួន ២៦ នាក់នៃខេត្ត ហ្វាប៊ិញ អញ្ជើញចេញដំណើរប្តេជ្ញាចិត្តមកជួយទីក្រុង ហូ ជីមិញ ទប់ទល់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

គិតដល់ដំណាច់ថ្ងៃទី ២៨ ខែ កក្កដា គណៈកម្មាធិការរណសិរ្សមាតុភូមិ វៀតណាម ទីក្រុង ហូ ជីមិញ ទទួលបានទឹកប្រាក់ចំនួន ៣៨,៤ ពាន់លាន ដុងនិងទំនិញកសិផល ម្ហូបអាហារ វត្ថុប្រើប្រាស់ដ៏ចាំបាច់រាប់ពាន់តោនដែលបានផ្ញើពីគ្រប់ខេត្ត ក្រុងក្នុងទូទាំងប្រទេសជំនួយដល់ការងារបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ព្រមទាំងទទួលបានជំនួយធន ធានមនុស្សដោយមានក្រុមការងារចំនួន ២៤ ក្រុមដែលមានមនុស្សជិត ៤.៥០០ នាក់ (វេជ្ជបណ្ឌិតចំនួន ៥៣៥ នាក់ គិលានុបដ្ឋាយិកាចំនួន ១.២២២ នាក់ អ្នកបច្ចេកទេសចំនួន ៥៣ នាក់ សាស្ត្រាចារ្យចំនួន ៨ នាក់និងនិស្សិតចំនួន ២.៦៥៥ នាក់)។

រួមដៃគ្នាជួយឧបត្ថម្ភទីក្រុង ហូ ជីមិញ ក្នុងការទប់ទល់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ - ១៩ ảnh 3ប្រជាជនខេត្ត ក្វាងប៊ិញ រៃអង្គាសត្រីដើម្បីផ្ញើអោយប្រជាជនក្នុងតំបន់ដែលមានជំងឺរាតត្បាតនៅទីក្រុង ហូ ជីមិញ

ខេត្ត ក្រុងជាច្រើនបានទុកចោលការលំបាក លំបិនទាំងឡាយនៃមូលដ្ឋានខ្លួនសិនដើម្បីរួមដៃគ្នាជួយឧបត្ថម្ភអោយទីក្រុង ហូ ជីមិញ។

រួមដៃគ្នាជួយឧបត្ថម្ភទីក្រុង ហូ ជីមិញ ក្នុងការទប់ទល់ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ - ១៩ ảnh 4ផលិតផលពិសេសប្រចាំតំបន់នៃខេត្ត ប៊ិញធន់ ដូចជាម៉ាំ ផ្អក ម្សៅគ្រឿងទេស អំបិលត្រូវបានប្រជាជនរៃអង្គាសផ្ញើជូនទីក្រុង ហូ ជីមិញ

ជាមួយនឹងសារ "ចែករំលែក្តីស្រឡាញ់ - រួមដៃវាយកម្ទិចកូវីដ-១៩" ប្រជា ជនក្នុងទូទាំងប្រទេសកំពុងឆ្ពោះមករកទីក្រុង ហូ ជីមិញ ដោយបំណងប្រាថ្នាអោយអាជ្ញាធរនិងប្រជាជនទីក្រុងជម្នះឆ្លងផុតពីជំងឺរាតត្បាត សកល ឆាប់វិលត្រលប់មកជីវភាពរស់នៅក្នុងសភាពធម្មតាតាមបែបគន្លងថ្មី...៕

អត្ថបទ៖ ហឿវូ 
រូបថត៖ ស៊ន់ឃូ - ត្រុងដាត - វ៉យុង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២១ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍