រុស្ស៊ី ​ក្លាយជា​ប្រទេស​ទី ​១ អនុម័ត​ប្រើ​វ៉ាក់សាំង​ប្រឆាំង​ កូវី​ដ​-១៩

រុស្ស៊ី ​ក្លាយជា​ប្រទេស​ទី ​១ អនុម័ត​ប្រើ​វ៉ាក់សាំង​ប្រឆាំង​ កូវី​ដ​-១៩

ប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីខែ សីហា បានថ្លែងថា រុស្ស៊ី ជាប្រទេសដំបូងគេក្នុងលោកដែលអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងប្រឆាំង កូវីដ-១៩ មួយ បន្ទាប់ពីការសាកល្បងលើមនុស្សមិនដល់ ២ ខែផង ។

រុស្ស៊ី ​ក្លាយជា​ប្រទេស​ទី ​១ អនុម័ត​ប្រើ​វ៉ាក់សាំង​ប្រឆាំង​ កូវី​ដ​-១៩ ảnh 1

វ៉ាក់សាំង រុស្ស៊ី ត្រូវបានក្រសួងសុខាភិបាលអនុម័តប្រើ មុនការចាប់ផ្តើមសាកល្បងលើមនុស្សរាប់ពាន់នាក់ក្នុងការសាកល្បងដំណាក់កាលទី ៣

ការអនុម័តឲ្យប្រើជាផ្លូវការនេះបើកផ្លូវសម្រាប់ផលិតនិងចាក់វ៉ាក់សាំងទ្រង់ទ្រាយធំលើពលរដ្ឋ រុស្ស៊ី ទោះជាថ្នាំនេះកំពុងនៅក្នុងដំណាក់កាលសាកល្បងចុងក្រោយ ដើម្បីឲ្យដឹងអំពីសុវត្ថិភាពនិងប្រសិទ្ធភាពរបស់វាក្តី។

ល្បឿនដែល រុស្ស៊ី បញ្ចេញវ៉ាក់សាំងរបស់ខ្លួនរំលេចអំពីការតាំងចិត្តរបស់ប្រទេសនេះ ដើម្បីឈ្នះការប្រឡងប្រណាំងរបស់ពិភពលោកសម្រាប់វ៉ាក់សាំងទប់ទល់នឹងជំងឺឆ្លងសកល តែវាក៏បង្កការព្រួយបារម្ភថា ប្រទេសនេះដាក់មោទនភាពជាតិនៅពីមុខវិទ្យាសាស្ត្រត្រឹមត្រូវនិងសុវត្ថិភាពមនុស្ស។

ថ្លែងប្រាប់នៅជំនួបរដ្ឋាភិបាលមួយ លោក ពូទីន បានមានប្រសាសន៍ថា វ៉ាក់សាំង ផលិតឡើងដោយវិទ្យាស្ថាន Gamaleya Institute របស់ក្រុង មូស្គូ មានសុវត្ថិភាពនិងថាវាថែមទាំងចាក់សាកល្បងលើកូនស្រីម្នាក់របស់លោកថែមទៀតផង។ "ខ្ញុំដឹងថា វាមានប្រសិទ្ធភាពណាស់ វាបង្កើតភាពស៊ាំរឹងមាំនិងខ្ញុំសូមបញ្ជាក់ម្តងទៀតថា វ៉ាក់សាំងនេះបានឆ្លងកាត់ការត្រួតពិនិត្យសព្វគ្រប់អស់ហើយ។ រំពឹងថាប្រទេស រុស្ស៊ី នឹងចាប់ផ្តើមផលិតវ៉ាក់សាំងនឹងទ្រង់ទ្រាយធំក្នុងពេលឆាប់ៗ"។

ការលើកសរសើររបស់លោកកើតឡើងនៅពេល រុស្ស៊ី ប្រកាសរកឃើញអ្នកឆ្លងជំងឺ កូវីដ-១៩ មួយចំនួនទៀត។ ស្របពេលជាមួយគ្នា អាជ្ញាធរអង្គការសុខភាពពិភព លោកនិង រុស្ស៊ី កំពុងពិភាក្សាគ្នាអំពីដំណើរការនៃបញ្ជាក់គុណភាពវ៉ាក់សាំងនេះ ពីអង្គការសុខភាពពិភពលោក។

តារិក ចាសារេវិក អ្នកនាំពាក្យអង្គការសុខភាពពិភពលោកបានប្រាប់សន្និសីទកាសែតមួយនៅក្រុង ហ្សឺណែវ ថា "យើងទាក់ទងជិតដិតជាមួយអាជ្ញាធរសុខាភិបាល រុស្ស៊ី និងពិភាក្សាអំពីការបញ្ជាក់លក្ខណសម្បត្តិរបស់វ៉ាក់សាំង តែការបញ្ជាក់បែបនេះទាមទារការពិនិត្យមើលឡើងវិញពិស្តារនិងវាយតម្លៃគ្រប់ទិន្នន័យសុវត្ថិភាពនិងប្រសិទ្ធភាព"៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖  សិរីសួស្តី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍