រុស្ស៊ី​ អះអាងថា វ៉ាក់សាំង​របស់​ខ្លួន​មាន​ប្រសិទ្ធភាព​ខ្ពស់​និង​ថោក​ជាង​វ៉ាក់សាំង​របស់ Pfizer​និង Moderna​

រុស្ស៊ី​ អះអាងថា វ៉ាក់សាំង​របស់​ខ្លួន​មាន​ប្រសិទ្ធភាព​ខ្ពស់​និង​ថោក​ជាង​វ៉ាក់សាំង​របស់ Pfizer​និង Moderna​

មន្ត្រី រុស្ស៊ី ម្នាក់បានប្រាប់ថា វ៉ាក់សាំងរបស់ រុស្ស៊ី ថោកជាងរបស់ អាម៉េរិក គឺពី ២៥ ទៅ ៣៧ ដុល្លារប៉ុណ្ណោះក្នុងមួយដូស ក្រោយពេលក្រុមហ៊ុនឱសថ អាម៉េរិក Moderna ប្រកាសថានឹងលក់វ៉ាក់សាំងប្រឆាំងនឹង កូវីដ-១៩។

ស្របពេលនោះ ក្រុមផលិតវ៉ាក់សាំង កូវីដ-១៩ មុនគេនេះក៏បានសរសេរបង្ហោះថា វ៉ាក់សាំង Sputnik V ថ្លៃទាបជាងវ៉ាក់សាំងផលិតដោយក្រុមហ៊ុន Pfizer និង Moderna នៅពេលអ្នកនាំពាក្យសម្រាប់មូលនិធិវិនិយោគផ្ទាល់ រុស្ស៊ី (RDIF) ដែលវិនិយោគផលិតវ៉ាក់សាំងនេះ បាននិយាយថា តម្លៃរបស់វ៉ាក់សាំង Sputnik V នឹងត្រូវបង្ហាញនៅសប្តាហ៍ក្រោយ។

រុស្ស៊ី​ អះអាងថា វ៉ាក់សាំង​របស់​ខ្លួន​មាន​ប្រសិទ្ធភាព​ខ្ពស់​និង​ថោក​ជាង​វ៉ាក់សាំង​របស់ Pfizer​និង Moderna​  ảnh 1មន្ត្រីសុខាភិបាល រុស្ស៊ី អះអាងថា ការសាកពិសោធន៍ដំណាក់កាល ៣ លើវ៉ាក់សាំង Sputnik V បង្ហាញថាវ៉ាក់សាំងនេះមានប្រសិទ្ធភាពខ្ពស់

កាលពីថ្ងៃទី ១១ ខែ សីហា រុស្ស៊ី បានក្លាយជាប្រទេសដំបូងគេបង្អស់ក្នុងលោក ដែលបានចុះបញ្ជីការវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា ឈ្មោះថា Sputnik V។ វ៉ាក់សាំងនេះផលិតដោយវិទ្យាស្ថានសិក្សាស្រាវជ្រាវជំងឺឆ្លងនិងមេរោគវិទ្យា Gamaleya និងបច្ចុប្បន្នបានបញ្ចប់ការសាកពិសោធន៍ដំណាក់កាល ៣ រួចហើយ។

លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតី រុស្ស៊ី ធ្លាប់មានប្រសាសន៍ថា ប្រទេសរាប់សិបបានបង្ហាញបំណងចង់ទិញវ៉ាក់សាំង រុស្ស៊ី រួមមានវ៉ាក់សាំង EpiVacCorona ដែលត្រូវបានចុះបញ្ជីកាលពីខែ តុលា៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖  ទេវី

អ្នកប្រហែលជាចាប់អារម្មណ៍