រុស្ស៊ីមានផែនការសាកល្បងវ៉ាក់សាំងកូវីដ​ ១៩ លើមនុស្សក្នុងពេល ២ សប្តាហ៍ទៀត

រុស្ស៊ីមានផែនការសាកល្បងវ៉ាក់សាំងកូវីដ​ ១៩ លើមនុស្សក្នុងពេល ២ សប្តាហ៍ទៀត

រដ្ឋមន្រ្តីក្រសួងសុខាភិបាល រុស្ស៊ី ត្រូវបានដកស្រង់សម្តីកាលពី ថ្ងៃសៅរ៍ (៣០ ខែ ឧសភា) ថា អ្នកវិទ្យាសាស្ត្រ រុស្ស៊ីគ្រោងនឹងចាប់ផ្តើមការសាកល្បងវ៉ាក់សាំង កូវីដ-១៩ លើមនុស្សដើម្បីប្រយុទ្ធប្រឆាំងនឹងវីរុសនេះនៅពីរសប្តាហ៍ទៀត។

រុស្ស៊ី ជាប្រទេសដែលមានចំនួនអ្នកឆ្លងវីរុសច្រើនបំផុតលំដាប់ទី ៣ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាម៉េរិក និង ប្រេស៊ីល ហើយក្រុមមន្រ្តី វិមានក្រឹមឡាំង បាននិយាយថាក្រុមអ្នកស្រាវជ្រាវរបស់ប្រទេសនេះកំពុងធ្វើការលើគម្រោងវ៉ាក់សាំងចំនួនជិត ៥០ ផ្សេងគ្នា។

រុស្ស៊ីមានផែនការសាកល្បងវ៉ាក់សាំងកូវីដ​ ១៩ លើមនុស្សក្នុងពេល ២ សប្តាហ៍ទៀត ảnh 1អ្នកវិទ្យាសាស្រ្ត រុស្ស៊ី នឹងសាកល្បងវ៉ាក់សាំងវ៉ាក់សាំង កូវីដ-១៩ លើមនុស្សនៅ ២ សប្តាហ៍ទៀត

រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក មីខាអ៊ីល មូរ៉ាស្កូ ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន Tass ថា “ការធ្វើតេស្តកំពុងដំណើរការ ហើយយើងគ្រោងនឹងចាប់ផ្តើមការសាកល្បងព្យាបាលលើមនុស្សនៅ ២ សប្តាហ៍ខាងមុខនេះ”។ លោកបាននិយាយថា អ្នកស្ម័គ្រចិត្តត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងការសាកល្បងនេះរួចហើយ។

ក្រុមហ៊ុនផលិតថ្នាំនៅទូទាំងពិភពលោកកំពុងប្រញាប់ប្រញាល់បង្កើតការព្យាបាលនិងវ៉ាក់សាំងសម្រាប់វីរុសកូរ៉ូណា ដែលបានសម្លាប់មនុស្សជាង ៣៦៤.០០០ នាក់នៅទូទាំងពិភពលោក។

បច្ចុប្បន្ននេះមានវ៉ាក់សាំង កូវីដ-១៩ ប្រហែល ១០ ប្រភេទត្រូវបានធ្វើតេស្តលើមនុស្ស ហើយអ្នកជំនាញព្យាករណ៍ថា វ៉ាក់សាំងដែលមានសុវត្ថិភាពនិងប្រសិទ្ធភាពអាចចំណាយពេលពី ១២ ទៅ ១៨ ខែទើបផលិតបាន៕ 

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖  ធីតា

អ្នកប្រហែលជាចាប់អារម្មណ៍