លក្ខណៈដ៏វិសេសវិសាលក្នុងពិធីបុណ្យ កាតេ របស់ជនជាតិ ចាម

អ្នកមុខអ្នកការសមណស័ក្ដិសាសនាជនជាតិ ចាម ដឹកនាំក្បួនដង្ហែព្រះពស្រ្តធ្វើដំណើរទៅកាន់ប្រាសាទ ប៉ូក្លងហ្ការ៉ាយ នៅទីក្រុង ផានរ៉ាង - ថាបចាម (ខេត្ត និញធន់)
អ្នកមុខអ្នកការសមណស័ក្ដិសាសនាជនជាតិ ចាម ដឹកនាំក្បួនដង្ហែព្រះពស្រ្តធ្វើដំណើរទៅកាន់ប្រាសាទ ប៉ូក្លងហ្ការ៉ាយ នៅទីក្រុង ផានរ៉ាង - ថាបចាម (ខេត្ត និញធន់)

ជនជាតិ ចាម មានពិធីបុណ្យជាច្រើនដូចជា រិជៈ នឺហ្ការ៍ រ៉ូយ៉ា រ៉ាមឺវ៉ាន បុណ្យ ពើហ៍ បាប្បាំងយ៉ាង បុណ្យ កាតេ។ល។

លក្ខណៈដ៏វិសេសវិសាលក្នុងពិធីបុណ្យ កាតេ របស់ជនជាតិ ចាម ảnh 1ទិដ្ឋភាពពិធីបុណ្យ កាតេ នៅឯប្រាសាទ ប៉ូក្លងហ្ការ៉ាយ នៅទីក្រុង ផានរ៉ាង - ថាបចាម (ខេត្ត និញធន់)

ក្នុងនោះ ពិធីបុណ្យ កាតេ គឺជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗ ទាំងឡាយក្នុងឆ្នាំត្រូវបានរៀបចំឡើងនៅដើមខែ កក្កដា (តាមប្រតិទិន ចាម) គឺក្នុងអំឡុងខែ តុលា សម្រាប់រំលឹកនឹកដល់បុព្វបុរស ជីដូនជីតា វីរបុរសជាតិទាំងឡាយ។

លក្ខណៈដ៏វិសេសវិសាលមួយក្នុងចំណោមលក្ខណៈដ៏វិសេសវិសាលទាំងឡាយក្នុងពិធីបុណ្យ កាតេ គឺការរឹតចំណងសាមគ្គីភាពបងប្អូនរវាងជនជាតិ ចាម និង រ៉ាហ្ក្លៃ។

តាមរឿងនិទាន ជនជាតិ ចាម ជាបងស្រីច្បង រីឯជនជាតិ រ៉ាហ្ក្លៃ ជាកូនស្រីពៅនៅក្នុងគ្រួសារមួយ។កូនស្រីពៅមានសិទ្ធិទទួលមរតកកេរដំណែលរបស់ឪពុកម្តាយបន្សល់ទុកមកនិងបំពេញកាតព្វកិច្ចមើលថែគោរពបូជាឪពុកម្តាយនៅពេលចាស់ជរាទៅ។

ហេតុដូច្នេះហើយ បានជាជនជាតិ រ៉ាហ្ក្លៃ ត្រូវបានប្រគល់ឱ្យទទួលខុសត្រូវលើការរក្សាទុកព្រះពស្រ្តរបស់ក្សត្រ និងក្រយាបូជាផ្សេងៗ នៅឯប្រាសាទដើម្បីគោរពបូជា។

លក្ខណៈដ៏វិសេសវិសាលក្នុងពិធីបុណ្យ កាតេ របស់ជនជាតិ ចាម ảnh 2អ្នកមុខអ្នកការសមណស័ក្ដិសាសនាជនជាតិ ចាម ដឹកនាំក្បួនដង្ហែព្រះពស្រ្តធ្វើដំណើរទៅកាន់ប្រាសាទ ប៉ូក្លងហ្ការ៉ាយ នៅទីក្រុង ផានរ៉ាង - ថាបចាម (ខេត្ត និញធន់)

ជនជាតិ ចាម មានទស្សនទានថា ឆ្នាំណាជនជាតិ រ៉ាហ្ក្លៃ ដង្ហែព្រះពស្រ្តមកកាន់ប្រាសាទ ចាម ដើម្បីធ្វើពិធីបុណ្យគឺនៅឆ្នាំនោះមានភ្លៀងខ្យល់អំណោយផល រដូវកាលបានផលជាទ្វេដង។ គោលគំនិតនេះក្រើនរំលឹកដល់កូនចៅជំនាន់ក្រោយនៃជនជាតិទាំងពីរ ចាម និង រ៉ាហ្ក្លៃ អោយរក្សាចំណងសាមគ្គីភាពដែលត្រូវបានបុព្វបុរសពូនជ្រំ។

យោងតាមអ្នកស្រាវជ្រាវវប្បធម៌ ចាម អ៊ិនរ៉ាសារ៉ា មុនឆ្នាំ ១៩៧៥ កាតេ គ្រាន់តែជាពិធីរំលឹកវិញ្ញាណក្ខន្ធអ្នកដែលមានគុណបំណាច់នឹងជាតិមាតុ ភូមិនិងរំលឹកគុណបុព្វបុរស ជីដូនជីតាប៉ុណ្ណោះ។ ក្រោយពីថ្ងៃប្រទេសជាតិត្រូវបានបង្រួបបង្រួមមក កាតេ បានក្លាយជាបុណ្យទាន ពិធីបុណ្យ កាតេ។

លក្ខណៈដ៏វិសេសវិសាលក្នុងពិធីបុណ្យ កាតេ របស់ជនជាតិ ចាម ảnh 3ជនជាតិ រ៉ាហ្ក្លៃ នាំយកព្រះពស្រ្តប្រគល់ជូនជនជាតិ ចាម ដើម្បីប្រារព្ធពិធីបុណ្យ កាតេ

ផ្តើមពីពេលនោះមក វប្បធម៌ទេសចរណ៍អភិវឌ្ឍន៍ អាជ្ញាធរដែនដីនិងបងប្អូនជន ជាតិ ចាម មានការយល់ដឹងយកចិត្តទុកដាក់ទៅលើកិច្ចការថែរក្សាកេរដំណែលកាន់ តែខ្លាំងថែមទៀត៕

អត្ថបទ៖ ហាយគ្វិញ
រូបថត៖ កុងធឺ - ហាយគ្វិញ - ង្វៀនថាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២១ ដោយ៖ យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍