លោតម៉ុងសាយក្នុងថ្ងៃចូលឆ្នាំថ្មីនៅ ណាមបូ

សម្តែងរាំម៉ុងសាយក្នុងពិធីបុណ្យសុំសេចក្តីសុខនៅទីសក្ការៈ ផុងភូ នៅខណ្ឌលេខ ៨ (ទីក្រុង ហូជីមិញ) សូមអោយអាកាសធាតុអំណោយផល ប្រទេសជាតិសាន្តត្រាណ ប្រជាជនសុខស្រួល
សម្តែងរាំម៉ុងសាយក្នុងពិធីបុណ្យសុំសេចក្តីសុខនៅទីសក្ការៈ ផុងភូ នៅខណ្ឌលេខ ៨ (ទីក្រុង ហូជីមិញ) សូមអោយអាកាសធាតុអំណោយផល ប្រទេសជាតិសាន្តត្រាណ ប្រជាជនសុខស្រួល

លោតម៉ុងសាយក្នុងថ្ងៃចូលឆ្នាំថ្មីគឺជាទំនៀមទម្លាប់ដ៏ល្អឯកត្រូវបានប្រជា ជននៅ ណាមបូ ថែរក្សាផ្ទេរបន្តៗ ជាច្រើនជំនាន់មកហើយភាគច្រើនគឺនៅមូលដ្ឋានទាំងឡាយដែលមានជនជាតិ ចិន រស់នៅយ៉ាងច្រើនកុះករដូចទីក្រុង ហូជីមិញ ខេត្ត សុកត្រាំង ទីក្រុង កឹនធើ ខេត្ត បាកលៀវ...។

លោតម៉ុងសាយក្នុងថ្ងៃចូលឆ្នាំថ្មីនៅ ណាមបូ ảnh 1ការសម្តែង " ក្បាច់លោតម៉ុងសាយលើដែក" - ជាទស្សនីយភាពមួយដ៏ល្អឯករបស់សិល្បៈរបាំម៉ុងសាយប្រពៃណី តែងបានសម្តែងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីបុណ្យហែអ្នកតា...

រឿងដំណាលតៗ មកថា ទំនៀមលោតម៉ុងសាយគឺផ្តើមពីរឿងប្រជាប្រិយ “ប្រវត្តិសត្វ នៀននិងលោកតា ហុងជុនឡាវស៊ូ”។

រឿងនិទានថា កាលពីព្រេងនាយមានសត្វកំណាច ពីក្នុងសមុទ្រឡើងមកដី គោគអុកឡុកអ្នកភូមិស្លូតត្រង់ ទម្លាប់ហៅថាសត្វ នៀន (សិង្ហ)។

លោកតា កំប៉ោង (ហុងជុនឡាវស៊ូ) បានទប់ទល់និងបង្ក្រាបសត្វកំណាចនេះ ហើយបញ្ចុះបញ្ចូលបង្ហាត់អោយចេះស៊ីម្ហូបបួស លត់ដំចិត្តគំនិត សន្សំកុសល។

លោតម៉ុងសាយក្នុងថ្ងៃចូលឆ្នាំថ្មីនៅ ណាមបូ ảnh 2ទំនៀមអោយម៉ុងសាយស៊ីចំណីដើម្បីសុំសំណាងល្អ សុខភាពល្អដល់កុមារក្នុងឱកាសដើមឆ្នាំថ្មី

ចាប់តាំងពីពេលនោះមក រៀងរាល់ឆ្នាំ លោកតាកំប៉ោងតែងនាំសត្វនៀន (សិង្ហ) ចុះពីលើភ្នំទៅជូនពរឆ្នាំថ្មីហើយទំនៀមលោតម៉ុងសាយនៅថ្ងៃចូលឆ្នាំថ្មីក៏ចាប់ផ្ដើមកកើតឡើងតាំងពីពេលនោះមក។

បើតាមសិល្បករប្រជាជន លោក លឺវគីមសឿង អនុប្រធានសហព័ន្ធម៉ុង សាយ តោ នាគ នៃទីក្រុង ហូជីមិញ ទំនៀមម៉ុងសាយត្រូវបានចាត់តាំងឡើងនៅឱកាសថ្ងៃចូលឆ្នាំថ្មីសំដៅផ្ដាំផ្ញើនូវបំណងប្រាថ្នារបស់ម្ចាស់ផ្ទះនិង សហគមន៍ពីនិទាឃរដូវថ្មីមួយដ៏សុខដុម រមនា មានលាភសំណាង សម្បូររុងរឿង សុំឲ្យឆ្នាំថ្មីអាកាសធាតុអំណោយផល ប្រទេសជាតិសាន្តត្រាណ ប្រជាជនសុខស្រួល។

លោតម៉ុងសាយក្នុងថ្ងៃចូលឆ្នាំថ្មីនៅ ណាមបូ ảnh 3សម្តែងរាំម៉ុងសាយក្នុងពិធីបុណ្យសុំសេចក្តីសុខនៅទីសក្ការៈ ផុងភូ នៅខណ្ឌលេខ ៨ (ទីក្រុង ហូជីមិញ) សូមអោយអាកាសធាតុអំណោយផល ប្រទេសជាតិសាន្តត្រាណ ប្រជាជនសុខស្រួល

និទាឃរដូវកំពុងមកដល់ក្នុងស្នូរស្គរម៉ុងសាយលាន់ទ្រហឹងអឺងកង។ រូបភាពម៉ុងសាយ ហក់លោតផុលផុសជាមួយនឹងលោកតាកំប៉ោងនាំមកឱ្យអ្នកមើលនូវក្តីសង្ឃឹម ក្ដីសោមនស្សរីករាយសម្រាប់ឆ្នាំថ្មីមួយបានជួបជុំគ្នា សុខសាន្តនិងសុភមង្គល៕

អត្ថបទនិងរូបថត៖ ត្រឹនគៀវ - គៀវអាញ់យុង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍