សកម្មភាពមួយចំនួនរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ

នាថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២២ នៅទីស្នាក់ការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង ប្រធានគណៈកម្មាធិការជាតិដឹកនាំការងារអញ្ជើញជាអធិបតីសម័យប្រជុំលើកទី២២ របស់ គណៈកម្មការជាតិ ដឹកនាំកម្មវិធីគោលដៅស្តីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអសកម្មដើម្បីពិនិត្យឡើងវិញ
នាថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២២ នៅទីស្នាក់ការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង ប្រធានគណៈកម្មាធិការជាតិដឹកនាំការងារអញ្ជើញជាអធិបតីសម័យប្រជុំលើកទី២២ របស់ គណៈកម្មការជាតិ ដឹកនាំកម្មវិធីគោលដៅស្តីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអសកម្មដើម្បីពិនិត្យឡើងវិញ
សកម្មភាពមួយចំនួនរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ ảnh 1នាថ្ងៃទី ១៧ ខែ សីហា ឆ្នាំ ២០២២ នៅទីស្នាក់ការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង ប្រធានគណៈកម្មាធិការជាតិដឹកនាំការងារអញ្ជើញជាអធិបតីសម័យប្រជុំលើកទី២២ របស់គណៈកម្មការជាតិដឹកនាំកម្មវិធីគោលដៅស្តីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយ ភាពអសកម្មដើម្បីពិនិត្យឡើងវិញ ការវាយតម្លៃ លទ្ធផលអនុវត្តន៍ការងារឆមាសទី ១ កំណត់ភារកិច្ចឆមាសទី ២ ឆ្នាំ ២០២២
សកម្មភាពមួយចំនួនរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ ảnh 2ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី ៥៣ ឆ្នាំនៃទិវាមរណភាពរបស់លោកប្រធាន ហូ ជីមិញ និង ៥៣ ឆ្នាំអនុវត្តតាមមតកសាសន៍ដ៏ពិសិដ្ឋរបស់លោកប្រធាន នាថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២២ លោកប្រធានរដ្ឋ ង្វៀន ស៊ន់ភុក អញ្ជើញជាអធិបតីក្នុងពិធីអុជធូបគោរពឧទ្ទិសរំលឹកព្រះវិញ្ញាណក្ខន្ធលោកប្រធាន ហូ ជីមិញ នៅទីសក្ការបូជា អ៊ំ ហូ លើភ្នំ បាវី ហាណូយ
សកម្មភាពមួយចំនួនរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ ảnh 3នាថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២២ នៅ ហាណូយ លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ ឧបនាយករដ្ឋមន្ត្រី ឡេ មិញខាយ ឧបនាយករដ្ឋមន្ត្រី ឡេ វ៉ាន់ថាញ់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញទូទាំងប្រទេសនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលជាមួយនឹងអាជីវកម្មក្រោមប្រធានបទ "ត្រៀមលក្ខណៈជាមុនបន្ស៊ាំខ្លួនស្តារឡើងវិញយ៉ាងឆាប់រហ័សនិងអភិវឌ្ឍប្រកបដោយចីរភាព"
សកម្មភាពមួយចំនួនរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ ảnh 4នាថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០២២ នៅអគាររដ្ឋសភា លោកប្រធានរដ្ឋសភា វឿង ឌិញហ្វេ អញ្ជើញជាអធិបតីថ្លែងសុន្ទរកថាក្នុងពិធីបើកសម័យប្រជុំលើកទី ១៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាដើម្បីផ្តល់ជូនយោបល់អំពីការគ្រោងទុកផែនការវិនិយោគសាធារណៈរយៈពេលមធ្យមនៃទុនថវិកាមជ្ឈិមដំណាក់កាល ២០២១ - ២០២៥ សម្រាប់បញ្ជីរាយនាមគម្រោងបានសម្រេចរួចរាល់នូវបែបបទវិនិយោគនិងបំពេញបន្ថែម កែតម្រូវផែនការវិនិយោគរយៈពេលមធ្យមនៃទុនថវិកាមជ្ឈិមដំណាក់កាល ២០២១ - ២០២៥ របស់បណ្តាក្រសួង ស្ថាប័នមជ្ឈិមនិងមូលដ្ឋាន (លើកទី ៣) និងពិនិត្យមើលរបាយការណ៍ការងារឆន្ទៈរបស់ប្រជាជននៃរដ្ឋសភានៅខែ កក្កដា ឆ្នាំ ២០២២
សកម្មភាពមួយចំនួនរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ ảnh 5នាថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២២ នៅ ហាណូយ លេខាមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមលោក ដូ វ៉ាន់ជៀន អញ្ជើញជួបសំណេះសំណាលគណៈប្រតិភូអ្នកមានកិត្យានុភាពគំរូៗ នៃខេត្ត ហ្វាប៊ិញ

ផលិតដោយ៖ ទ្រីយុង - ថុងញ៉ឹត - យឿង យ៉ាង - យាន់តឹន - មិញឌឹក
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍