សកម្មភាពមួយចំនួនរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ

លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង អញ្ជើញអុជធូបគោរពឧទ្ទិសវិញ្ញាណក្ខន្ធលោកប្រធាន ហូ ជីមិញ នៅអគារលេខ ៦៧
លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង អញ្ជើញអុជធូបគោរពឧទ្ទិសវិញ្ញាណក្ខន្ធលោកប្រធាន ហូ ជីមិញ នៅអគារលេខ ៦៧
សកម្មភាពមួយចំនួនរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ ảnh 1ក្នុងឱកាសខួបរំលឹកអនុស្សាវរីយ៍ ៧៧ ឆ្នាំបដិវត្តន៍ខែ សីហា និងទិវាបុណ្យជាតិថ្ងៃទី ២ ខែ កញ្ញា ទិវា ៥៣ ឆ្នាំលោកប្រធាន ហូ ជីមិញ លាចាកទៅឆ្ងាយនិង ៥៣ ឆ្នាំនៃការអនុវត្តមរតកសាសន៍របស់លោក អ៊ំ នាថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២២ លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង អញ្ជើញអុជធូបគោរពឧទ្ទិសវិញ្ញាណក្ខន្ធលោកប្រធាន ហូ ជីមិញ នៅអគារលេខ ៦៧ ក្នុងមណ្ឌលកេរដំណែលលោកប្រធាន ហូ ជីមិញ នៅវិមានប្រធានរដ្ឋ។ អញ្ជើញចូលរួមក៏មានសមមិត្ត វ៉ វ៉ាន់ធឿង សមាជិកការិយាល័យនយោបាយ អចិន្ត្រៃយ៍នៃគណៈលេខាបក្ស សមមិត្ត ឡេ មិញហ៊ឹង លេខាមជ្ឈិមបក្ស ប្រធានការិយាល័យមជ្ឈិមបក្ស។ ក្នុងរូបថត៖ លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង អញ្ជើញអុជធូបគោរពឧទ្ទិសវិញ្ញាណក្ខន្ធលោកប្រធាន ហូ ជីមិញ នៅអគារលេខ ៦៧
សកម្មភាពមួយចំនួនរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ ảnh 2នាថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ២០២២ លោកប្រធានរដ្ឋ ង្វៀន ស៊ន់ភុក អញ្ជើញមកសួរសុខទុក្ខក្លឹបចម្រៀង ថែន ភូមិ តឹនឡឹប ឃុំ តឹនត្រាវ ស្រុក សឺនយឿង (ខេត្ត ទ្វៀនក្វាង)។ ក្នុងរូបថត៖ លោកប្រធានរដ្ឋ ង្វៀន ស៊ន់ភុក អញ្ជើញស្តាប់កម្សាន្តលំនាំបទចម្រៀង ថែន មួយបទរបស់ក្លឹបចម្រៀង ថែន ភូមិ តឹនឡឹប
សកម្មភាពមួយចំនួនរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ ảnh 3នាថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២២ នៅខេត្ត ក្វាងនិញ លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ អញ្ជើញចូលរួមពិធីសម្ពោធខ្សែផ្លូវល្បឿនលឿន វ៉ឹនដូន - ម៉ុងកាយ។ ខ្សែផ្លូវប្រវែង ៨០ គីឡូម៉ែត្រចំណុចចាប់ផ្តើមនៅជិតអាកាសយានដ្ឋានអន្តរជាតិ វ៉ឹនដូន ហើយចំណុចចុងបង្អស់តភ្ជាប់ជាមួយផ្លូវចូលទៅកាន់ស្ពាន បាក់លន់ ២។ នៅពេលខ្សែផ្លូវដាក់ឱ្យប្រើប្រាស់នឹងតំណភា្ជប់ជាមួយផ្លូវល្បឿនលឿន ឡាវកាយ - ហាណូយ - ហាយផុង - ហាឡុង - វ៉ឹនដូន - ម៉ុងកាយ បង្កើតបានជាខ្សែផ្លូវល្បឿនលឿនវែងបំផុតក្នុងទូទាំងប្រទេសដោយមានប្រវែងជិត ៦០០ គីឡូម៉ែត្រ។ ក្នុងរូបថត៖ លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ អញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធីសម្ពោធខ្សែផ្លូវល្បឿនលឿន វ៉ឹនដូន - ម៉ុងកាយ
សកម្មភាពមួយចំនួនរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ ảnh 4នាថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០២២ នៅស្រុក គីសឺន (ខេត្ត ង៉េអាន) លោកប្រធានរដ្ឋសភា វឿង ឌិញហ្វេ អញ្ជើញចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២២ - ២០២៣ និងសម្ពោធផ្ទេរប្រគល់សំណង់សាលាមធ្យមសិក្សាចំណេះទូទៅ គីសឺន។ ក្នុងរូបថត៖ លោកប្រធានរដ្ឋសភា វឿង ឌិញហ្វេ និងប្រតិភូជាមួយសិស្សសាលាមធ្យមសិក្សាចំណេះទូទៅ គីសឺន អញ្ជើញចូលរួមពិធីបើកបវេសនកាល
សកម្មភាពមួយចំនួនរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ ảnh 5នាថ្ងៃទី ៥ ខែ កញ្ញា ឆ្នាំ ២០២២ រួមជាមួយសិស្សសាលានៅទូទាំងប្រទេស សិស្សសាលាមានជាង ៣៣០.០០០ នាក់នៅគ្រប់កម្រិតសិក្សានៃខេត្ត ថាយង្វៀន ចូលរួមពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២២ - ២០២៣។ ក្នុងរូបថត៖ រដ្ឋមន្រ្តីទទួលបន្ទុកគណៈកម្មាធិការជនជាតិ ហូវ អាលេញ អញ្ជើញប្រគល់ជូនអំណោយដល់លោកគ្រូ អ្នកគ្រូនិងសិស្សសាលានៃវិទ្យាល័យតំបន់ភ្នំ វៀតបាក់ ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី

ផលិតដោយ៖ ទ្រីយុង - ថុងញ៉ឹត - យឿងយ៉ាង - ហ្វាងង្វៀន - យន់តឹន
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២២ ដោយ៖ ទេវី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍