សកម្មភាពមួយចំនួនរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ

នាថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០២៣ នៅទីក្រុង កឹនធើ លោក ត្រឹន ថាញ់ម៉ឹន សមាជិកការិយាល័យនយោបាយអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាអញ្ជើញដឹកនាំគណៈប្រតិភូការងារមជ្ឈិមរួមជាមួយថ្នាក់ដឹកនាំទីក្រុង កឹនធើ អញ្ជើញមកសួរសុខទុក្ខ ប្រគេនទេយ្យវត្ថុ ហើយប្រគេននិងជូនពរបុណ្យចូលឆ្នាំថ្មីនៅប
នាថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០២៣ នៅទីក្រុង កឹនធើ លោក ត្រឹន ថាញ់ម៉ឹន សមាជិកការិយាល័យនយោបាយអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាអញ្ជើញដឹកនាំគណៈប្រតិភូការងារមជ្ឈិមរួមជាមួយថ្នាក់ដឹកនាំទីក្រុង កឹនធើ អញ្ជើញមកសួរសុខទុក្ខ ប្រគេនទេយ្យវត្ថុ ហើយប្រគេននិងជូនពរបុណ្យចូលឆ្នាំថ្មីនៅប
សកម្មភាពមួយចំនួនរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ ảnh 1នាថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០២៣ នៅទីស្នាក់ការមជ្ឈិមបក្ស លោកអគ្គលេខាបក្ស ង្វៀន ភូត្រុង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការិយាល័យនយោបាយ គណៈលេខាបក្សផ្តល់មតិយោបល់លើគម្រោងមេ "បូកសរុប ១៥ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៧ - NQ/TW ថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០០៨ នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១០ ស្តីពីការកសាងកងជួរបញ្ញវន្តបញ្ញវន្តីក្នុងសម័យកាលជំរុញឧស្សាហូបនីយកម្ម ទំនើបកម្មប្រទេសជាតិយ៉ាងខ្លាំងក្លា" ស្តាប់របាយការណ៍គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមស្តីពីលទ្ធផលបណ្តាគណៈប្រតិភូត្រួតពិនិត្យនៃការិយាល័យនយោបាយ គណៈលេខាបក្សឆ្នាំ ២០២២ និងលើកសំណើរកម្មវិធីត្រួតពិនិត្យនៃការិយាល័យនយោបាយ គណៈលេខាបក្សឆ្នាំ ២០២៣
សកម្មភាពមួយចំនួនរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ ảnh 2ក្នុងដំណើរទស្សនកិច្ចនិងធ្វើការនៅខេត្ត ដៀនបៀន នាថ្ងៃទី ៨ ខែ មេសា ឆ្នាំ ២០២៣ លោកនាយករដ្ឋមន្ត្រី ផាម មិញជិញ អញ្ជើញមកសួរសុខទុក្ខសិស្សសាលា គ្រូបង្រៀននៃសាលាចំណេះទូទៅអន្តេវាសិកជនជាតិខេត្ត ដៀនបៀន នៅសង្កាត់ តឹនថាញ់ ទីក្រុង ដៀនបៀនភូ។ ក្នុងរូបថត៖ លោកនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ផាម មិញជិញ អញ្ជើញទស្សនាសាលាចំណេះទូទៅអន្តេវាសិកជនជាតិខេត្ត ដៀនបៀន
សកម្មភាពមួយចំនួនរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ ảnh 3នាថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០២៣ នៅ ហាណូយ លោកប្រធានរដ្ឋ វ៉ វ៉ាន់ធឿង ប្រធានគណៈកម្មការជាតិដឹកនាំអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាដឹកនាំចង្អុលបង្ហាញនិងណែនាំក្នុងកិច្ចប្រជុំបូកសរុប ១០ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់មជ្ឈិមបក្សលើកទី ៨ នីតិកាលទី ១១ ស្តីពី "យុទ្ធសាស្ត្រការពារប្រទេសជាតិក្នុងស្ថានភាពថ្មី" រៀបចំដោយគណៈអភិបាលបក្ខភាគនៃក្រសួងការបរទេស។ ក្នុងរូបថត៖ លោកប្រធានរដ្ឋ វ៉ វ៉ាន់ធឿង និងគណៈប្រតិភូអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ
សកម្មភាពមួយចំនួនរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ ảnh 4នាថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០២៣ នៅ ហាណូយលោកប្រធានរដ្ឋសភា វឿង ឌិញហ្វេ អញ្ជើញជំនួបមុខគណៈប្រតិភូគណៈកម្មាធិការទំនាក់ទំនងអតីតអ្នកទោសនយោបាយនិងឈ្លើយសឹកនៅទីក្រុង ហូ ជីមិញ
សកម្មភាពមួយចំនួនរបស់ថ្នាក់ដឹកនាំបក្សនិងរដ្ឋ ảnh 5នាថ្ងៃទី ២ ខែ មេសា ឆ្នាំ ២០២៣ នៅទីក្រុង កឹនធើ លោក ត្រឹន ថាញ់ម៉ឹន សមាជិកការិយាល័យនយោបាយអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាអញ្ជើញដឹកនាំគណៈប្រតិភូការងារមជ្ឈិមរួមជាមួយថ្នាក់ដឹកនាំទីក្រុង កឹនធើ អញ្ជើញមកសួរសុខទុក្ខ ប្រគេនទេយ្យវត្ថុ ហើយប្រគេននិងជូនពរបុណ្យចូលឆ្នាំថ្មីនៅបណ្តាគ្រឹះស្ថានសាសនា វត្តអារាមរបស់បងប្អូនជនជាតិ ខ្មែរ នៅលើភូមិសាស្ត្រទីក្រុង កឹនធើ។ ក្នុងរូបថត៖ លោក ត្រឹន ថាញ់ម៉ឹន សមាជិកការិយាល័យនយោបាយ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាអញ្ជើញថ្លែងសុន្ទរកថានៅពេលអញ្ជើញមកសួរសុខទុក្ខនៅវត្ត មុនីរង្សី នៅខណ្ឌ និញកៀវ

ផលិត៖ ទ្រីយុង -ថុងញ៉ឹត - យឿងយ៉ាង - យ័នតឹន - ង៉ុកធៀន
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ មេសា ឆ្នាំ ២០២៣ ដោយ៖ សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍