សេចក្តីសម្រេចចិត្ត "ច្រើន ៣ យ៉ាង" រួមចំណែកផ្លាស់ប្តូរមុខមាត់ភូមិរបរ ភុកសែន

សេចក្តីសម្រេចចិត្ត "ច្រើន ៣ យ៉ាង" រួមចំណែកផ្លាស់ប្តូរមុខមាត់ភូមិរបរ ភុកសែន

រយៈកាលមុននេះជិត ២០ ឆ្នាំ ឃុំ ភុកសែន ស្រុក ក្វាងអ្វៀន (ខេត្ត កាវបាំង) បានដាក់ចេញសេចក្តីសម្រេចចិត្ត "ច្រើន ៣ យ៉ាង" (ដាំកូនឈើច្រើន ចិញ្ចឹមសត្វច្រើននិងប្រកបច្រើនមុខរបរ) សំដៅអនុវត្តដោយជោគជ័យនូវការងារលុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រដោយចីរភាព។

សេចក្តីសម្រេចចិត្ត "ច្រើន ៣ យ៉ាង" រួមចំណែកផ្លាស់ប្តូរមុខមាត់ភូមិរបរ ភុកសែន ảnh 1

ឃុំ ភុកសែន ស្រុក ក្វាងអ្វៀន (ខេត្ត កាវបាំង) ល្បីឈ្មោះនឹងរបរដំដែកផលិតឧបករណ៍កសិកម្មដូចជាកាំបិត ផ្លែចប ផ្លែនង្គ័ល...

សេចក្តីសម្រេចចិត្ត "ច្រើន ៣ យ៉ាង" បានរួមចំណែកជំរុញខ្លាំងក្លានូវការផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំដាំដុះសត្វចិញ្ចឹម កែលម្អគំរូម៉ូដែលលើកកម្ពស់គុណភាពផលិតផលរបរដំដែក ពង្រីក អភិរក្សតម្លៃវប្បធម៌ជនជាតិ។ 

សេចក្តីសម្រេចចិត្ត "ច្រើន ៣ យ៉ាង" រួមចំណែកផ្លាស់ប្តូរមុខមាត់ភូមិរបរ ភុកសែន ảnh 2

ឃុំ ភុកសែន ស្រុក ក្វាងអ្វៀន (ខេត្ត កាវបាំង) អភិវឌ្ឍទេសចរណ៍សហគមន៍បានលើកទឹកចិត្តដល់ក្រុមគ្រួសារបងប្អូនជនជាតិទាំងឡាយនៅក្នុងភូមិអភិរក្សនិងអភិវឌ្ឍរបរប្រពៃណី

ព្រមជាមួយនឹងការអភិវឌ្ឍរបរដំដែកផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំដាំដុះ សត្វចិញ្ចឹម បងប្អូនជនជាតិនៅឃុំ ភុកសែននៅទាំងប្រកបបណ្ដាមុខរបរខាងសេវាកម្មទេសចរណ៍ទៀតផង។ ភ្ញៀវទេសចរអញ្ជើញមកដល់ ភុកសែន បានចូលរួមសាក ល្បងជាក់ស្ដែងជាមួយនឹងរបរប្រពៃណីផ្សេងៗ ដូចជាត្បាញសំពត់ល័ក្ត ត្បាញរវៃ ស្វែងយល់អំពីការរស់នៅរបស់បងប្អូនជនជាតិនៅភូមិវប្បធម៌ទេសចរណ៍ ប៉ាក់រ៉ាំង។

សេចក្តីសម្រេចចិត្ត "ច្រើន ៣ យ៉ាង" រួមចំណែកផ្លាស់ប្តូរមុខមាត់ភូមិរបរ ភុកសែន ảnh 3
ភ្ញៀវទេសចរបរទេសអញ្ជើញមកភូមិ ប៉ាក់រ៉ាំង ទស្សនា ស្វែងយល់ពីជីវភាពរស់នៅរបស់បងប្អូនជនជាតិ នុង

លេខាគណៈកម្មាធិការបក្សឃុំ ភុកសែន ណុងវ៉ាន់ជុង ចែករំលែកថា៖ ក្រោយរយៈពេលជិត ២០ ឆ្នាំសេចក្តីសម្រេចចិត្ត "ច្រើន ៣ យ៉ាង" នៅតែមានតម្លៃដូចដើម រួមចំណែកផ្លាស់ប្តូរមុខមាត់ជនបទ ពាំនាំជីវភាពរស់នៅរបស់បងប្អូនជនជាតិនៅឃុំ ភុកសែន កាន់តែសម្បូរសប្បាយពីមួយថ្ងៃទៅមួយថ្ងៃ។

បច្ចុប្បន្ន ឃុំ ភុក សែន មានចំណូលមធ្យមលើមនុស្សម្នាក់ សម្រេចបានជាង ២៥ លានដុងក្នុងមួយឆ្នាំ អត្រាគ្រួសារក្រីក្រថយចុះនៅត្រឹម ៩,៦%…៕

̣̣(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍