សម្រស់និទាឃរដូវដ៏អ៊ូអរនៅឯទីក្រុងដែលប្រសិទ្ធនាមលោក អ៊ំហូ

យុវជន ក្មេងជំទង់និងសិល្បករសិល្បការិនីជាច្រើនកុះករនៅទីក្រុង ហូជីមិញ ថតរូបទុកជាអនុស្សាវរីយ៍នៅពិធីបុណ្យចូលឆ្នាំថ្មី វៀតណាម ឆ្នាំ ឆ្លូវ ត្រីស័ក - ២០២១
យុវជន ក្មេងជំទង់និងសិល្បករសិល្បការិនីជាច្រើនកុះករនៅទីក្រុង ហូជីមិញ ថតរូបទុកជាអនុស្សាវរីយ៍នៅពិធីបុណ្យចូលឆ្នាំថ្មី វៀតណាម ឆ្នាំ ឆ្លូវ ត្រីស័ក - ២០២១

ឲ្យតែដល់ឱកាសដើមនិទាឃរដូវប្រជាជននៅទីក្រុង ហូជីមិញ ក៏បានវិលមកចូលរួមរីករាយកម្សាន្តជាមួយនឹងពិធីបុណ្យចូលឆ្នាំថ្មីចន្ទគតិ វៀតណាម។

សម្រស់និទាឃរដូវដ៏អ៊ូអរនៅឯទីក្រុងដែលប្រសិទ្ធនាមលោក អ៊ំហូ ảnh 1 យុវជន ក្មេងជំទង់និងសិល្បករសិល្បការិនីជាច្រើនកុះករនៅទីក្រុង ហូជីមិញ ថតរូបទុកជាអនុស្សាវរីយ៍នៅពិធីបុណ្យចូលឆ្នាំថ្មី វៀតណាម ឆ្នាំ ឆ្លូវ ត្រីស័ក - ២០២១

ឆ្នាំនេះ ពិធីបុណ្យចូលឆ្នាំថ្មី្មចន្ទគតិ វៀតណាម ឆ្នាំ ឆ្លូវ ត្រីស័ក - ២០២១ បានប្រព្រឹត្តឡើងដោយមានសកម្មភាពជាច្រើនសម្បូរបែបជាង វិសេសវិសាលជាង អបអរសាទរការបិទបញ្ចប់ដោយជោគជ័យនៃមហាសន្និបាតលើកទី ១៣ របស់បក្ស។

សម្រស់និទាឃរដូវដ៏អ៊ូអរនៅឯទីក្រុងដែលប្រសិទ្ធនាមលោក អ៊ំហូ ảnh 2 ពិធីបុណ្យសម្តែងបង្ហាញឡើងវិញនូវលម្ហអាកាសនៃបណ្ដាតំបន់ជនបទ វិថីសរសេរអក្សរផ្ចង់ ភូមិរបរចង្ក្រានបាយ... ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណី

ការរំលេចឡើងទាំងឡាយនៃពិធីបុណ្យដែលអាចរៀបរាប់នោះគឺវិថីផ្កាអង្គាសីលដោយមានដើមអង្គាសីលជាង ១០០ គល់ត្រូវបានរៀបចំតាមបែបសិល្បៈ បង្កើតឡើងជាលម្ហអាកាសដ៏ស្រស់ឆើតដ៏ស្ដុកស្ដម្ភ រុងរឿង វិថី អុងដូ (វិថីសរសេរអក្សរផ្ចង់) សម្តែងបង្ហាញឡើងវិញនូវទិដ្ឋភាពចូលឆ្នាំថ្មីចន្ទគតិពីជំនាន់ដើម វិថីភូមិរបរដោយមានទិដ្ឋភាពបង្រួមតូចត្រូវបានចាត់ចែងស្អាតដ៏ល្អឯកហើយឧទ្ទេសនាមពីភូមិរបរ វៀត ណាម ទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងថ្ងៃចូលឆ្នាំថ្មី្មចន្ទគតិដូចជាភូមិដួន ភូមិផ្តៅ ភូមិផ្កា...។

សម្រស់និទាឃរដូវដ៏អ៊ូអរនៅឯទីក្រុងដែលប្រសិទ្ធនាមលោក អ៊ំហូ ảnh 3 រួមជាមួយវិថីផ្កាអង្គាសីល វិថី អុងដូ (វិថីសរសេរអក្សរផ្ចង់) នៅតាមចិញ្ចើមថ្នល់នៃផ្លូវ ផាម ង៉ុកថាច់ ក៏ជាចំណុចធ្វើដំណើរកម្សាន្តដ៏ពេញនិយមនាឱកាសចូលឆ្នាំថ្មីម្តងៗ នៃប្រជាជនទីក្រុង ហូជីមិញ។ ពីមួយឆ្នាំទៅមួយឆ្នាំវិថី អុងដូ មានអ្នកវ័យក្មេងកាន់តែច្រើនចេញមកដាក់ រៀបទឹកខ្មៅ ចិន ក្រដាសក្រហមដើម្បីសរសេរជូនអក្សរដែលមានន័យនាំមកនូវសំណាងល្អក្នុងឱកាសនិទាឃរដូវ

ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យចូលឆ្នាំថ្មីចន្ទគតិ វៀតណាម ឆ្នាំ ឆ្លូវ ត្រីស័ក - ២០២១ នៅមានប្រព្រឹត្តឡើងនូវកម្មវិធីសិល្បៈដ៏វិសេសវិសាលជាច្រើនដូចជាសម្តែងម៉ុង សាយ តោ នាគ សិល្បៈចម្រៀងចាប៉ី ឌើនកាតាយទឺ ការបង្ហាញម៉ូតសម្លៀកបំពាក់ តន្ត្រីប្រជាប្រិយ ចាត់តាំងទិវាវេចនំ បាញ់ជឹង នំអន្សម... រួមជាមួយនឹងល្បែងប្រជាប្រិយផ្សេងៗ នៃអំឡុងពេលចូលឆ្នាំថ្មី្មចន្ទគតិពាំនាំមកនូវបរិយាកាសសប្បាយរីករាយដ៏អ៊ូអរ៕

អត្ថបទនិងរូបថត៖  ថាញ់វូ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍