សម្រស់អំពីធម្មជាតិនិងមនុស្សនៅតំបន់ជនជាតិនិងតំបន់ភ្នំ

សម្រស់អំពីធម្មជាតិនិងមនុស្សនៅតំបន់ជនជាតិនិងតំបន់ភ្នំ
សម្រស់អំពីធម្មជាតិនិងមនុស្សនៅតំបន់ជនជាតិនិងតំបន់ភ្នំ ảnh 1ប្រព្រឹត្តឡើងនៅពាក់កណ្តាលខែ មេសា ពិធីបុណ្យ ងិញអុង ណាមហាយ (ខេត្ត បាកលៀវ) ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យ ងិញអុង ធំបំផុតនៃតំបន់វាលទំនាបទន្លេ គឺវឡុង។ នេះគឺជាពិធីបុណ្យវប្បធម៌ខាងវិញ្ញាណមានលក្ខណៈសហគមន៍នៃប្រជានេសាទ ប្រាថ្នាសុំនូវរដូវនេសាទមួយអំណោយផល ក្ដីសុខសាន្តនាលំហសមុទ្រព្រមទាំងឧទ្ទិសរំលឹកដល់ប្រភេទត្រីបាឡែន - ជាអាទិទេព "មេទ័ព ណាមហាយ”
សម្រស់អំពីធម្មជាតិនិងមនុស្សនៅតំបន់ជនជាតិនិងតំបន់ភ្នំ ảnh 2កាលពីថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២០ នៅទីស្នាក់ការអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិនៅទីក្រុង ប៉ារីស (សាធារណរដ្ឋបារាំង) គណៈកម្មាធិការកម្មវិធីនិងទំនាក់ទំនងអន្តរជាតិនៃក្រុមប្រឹក្សាប្រតិបត្តិនៃអង្គការ យូណេស្កូនីតិកាលទី ២០៩ ត្រូវបានអនុម័តឆ្លងសេចក្តីសម្រេចទទួលស្គាល់ឧទ្យានភូគព្ភសាស្រ្ត ដាក់ណុង ជាឧទ្យានភូគព្ភ សាស្រ្តសកលលោក។ នេះជាឧទ្យានភូគព្ភសាស្រ្តសកលលោកទី ៣ នៅ វៀតណាម បន្ទាប់ពីឧទ្យានភូគព្ភសាស្រ្តសកលលោក ខ្ពង់រាបថ្ម ដុងវ៉ាន់ (ខេត្ត ហាយ៉ាង) និងឧទ្យានភូគព្ភសាស្រ្តសកលលោក ណននឿកកាវបាំង (ខេត្ត កាវបាំង)
សម្រស់អំពីធម្មជាតិនិងមនុស្សនៅតំបន់ជនជាតិនិងតំបន់ភ្នំ ảnh 3មានទីតាំងខ្ពស់ជាងនីវ៉ូទឹកសមុទ្រ ១.៨០០ ម៉ែត្រ សាប៉ា (ខេត្ត ឡាវកាយ) ត្រូវបានប្រសិទ្ធនាមជាអាណាចក្របួនរដូវផ្លែផ្កា។ ចាប់ពីខែ កញ្ញា ដល់ខែ វិច្ឆិកា គឺជាពេលវេលាដ៏ល្អបំផុតសម្រាប់ការធ្វើដំណើរទេសចរណ៍នៅ សាប៉ា រីឯចាប់ពីខែ មេសា ដល់ខែ ឧសភា សាប៉ា បែរជាបង្កប់ខ្លួនទៅនឹងសម្រស់នៃបុប្ផាទាំងឡាយដែលរីកស្គុះស្គាយប្រជែងគ្នាបង្អួតសម្រស់និងវាលស្រែតាមជម្រាលភ្នំដ៏ខៀវរលើបក្រោមពន្លឺនៃព្រះអាទិត្យ។ សាប៉ា មានរមណីយដ្ឋានដ៏ស្រស់ត្រកាលជាច្រើនដូចជា៖ កំពូលភ្នំ ផានស៊ីប៉ាង ជ្រលងភ្នំ មឿងហ្វា បណ្តាភូមិ សាប៉ា តាភិន កាត កាត... ធ្វើអោយលង់អារម្មណ៍ភ្ញៀវទេសចរ
សម្រស់អំពីធម្មជាតិនិងមនុស្សនៅតំបន់ជនជាតិនិងតំបន់ភ្នំ ảnh 4នៅថ្ងៃពេញបូណ៌មីនៃខែទី ១០ តាមច័ន្ទគតិរៀងរាល់ឆ្នាំ បងប្អូនជនជាតិ ខ្មែរ នៅតំបន់វាលទំនាបទន្លេ គឺវឡុង ក៏វិលមកនឹងភាពមមាញឹកនៃការរៀបចំពិធីសំពះព្រះខែ (បុណ្យអក អំបុក)។ ពិធីមួយដែលមិនអាចខ្វះបានក្នុងឱកាសបុណ្យនោះគឺពិធីប្រណាំងទូក - ង។ ពិធីប្រណាំងទូក - ង បង្ហាញពីលក្ខណៈដ៏ល្អប្រពៃនៃការប្រជុំជីវភាពវប្បធម៌សហគមន៍របស់ជនជាតិ ខ្មែរ ណាមបូ ព្រមទាំងនៅជាវិញ្ញាសាកីឡាជនជាតិដ៏ផុលផុស និងដ៏ទាក់ទាញទៀតផង
សម្រស់អំពីធម្មជាតិនិងមនុស្សនៅតំបន់ជនជាតិនិងតំបន់ភ្នំ ảnh 5អាស្រ័យតាមលក្ខខណ្ឌសេដ្ឋកិច្ចរបស់ភូមិ សហគមន៍ជនជាតិ ម៉្នុង នៅឃុំ ក្រុងណា ស្រុក បួនដូន (ខេត្ត ដាក់ឡាក់) រៀងរាល់ឆ្នាំឬមួយត្រូវដាច់ពីរឬបីឆ្នាំទើបប្រារព្ធឡើងវិញនូវពិធីសែនកំពង់ទឹកដើម្បីអំណរគុណដល់ព្រះអាទិទេព បួងសួងសុំភ្លៀងខ្យល់អំណោយផល រដូវកាលបានផលជាទ្វេ។ ជនជាតិ ម៉្នុង មានទស្សនទានថា សែនកំពង់ទឹកគឺដើម្បីបួងសួងសុំឲ្យទឹកថ្លា ស្អាត នាំមកនូវសុខភាពល្អអោយអ្នកភូមិ
សម្រស់អំពីធម្មជាតិនិងមនុស្សនៅតំបន់ជនជាតិនិងតំបន់ភ្នំ ảnh 6គងឃ្មោះត្រូវបានគេចាត់ទុកថាជាព្រលឹងនៃភូមិនៅតំបន់ខ្ពង់រាប តីង្វៀន ដូច្នេះក៏មានមនុស្សកើតមកសម្រាប់ប្រកប របរជា “វេជ្ជបណ្ឌិត” ដើម្បីពិនិត្យនិងព្យាបាលជំងឺអោយគងឃ្មោះនៅពេលណាដែលវាខូច ខុសតុង ខុសចង្វាក់។ ថ្វីត្បិតតែនៅមានមនុស្សតិចតួចណាស់នៅខេត្ត យ៉ាឡាយ ដែលចេះរបៀបកែសម្លេងឃ្មោះ ក៏ប៉ុន្តែនៅពេលដែលជក់ចិត្តហើយនោះពួកគាត់ "ស្រវឹងនឹងមុខរបរ" ខ្លាំងតែម្ដង។ ក្នុងរូបថត៖ បង រើចឹមវ៉ាន (អង្គុយកណ្តាល) ជនជាតិ យ៉ារ៉ាយ រស់នៅភូមិ បូ ១ ឃុំ អៀយ៉ុក ស្រុក អៀហ្ក្រាយ (ខេត្ត យ៉ាឡាយ) មានការជក់ចិត្តនឹងការកែសម្លេងឃ្មោះតាំងពីតូចមកម្ល៉េះ

រូបថត៖ ផានថាញ់គឿង - ហ៊ឹងធិញ  - យុយឃឿង - ទន់អាញ - ហុងដៀប - ឯកសារកាសែតរូបភាពជនជាតិនិងតំបន់ភ្នំ

កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ

អ្នកប្រហែលជាចាប់អារម្មណ៍