ស្រុក ជឺសេ អភិវឌ្ឍរុក្ខជាតិឱសថគ្រប់ប្រភេទ

ផ្នែកកសិកម្មស្រុក ជឺសេ សហការជាមួយក្រុមហ៊ុនរុក្ខជាតិឱសថ យ៉ាឌិញ រៀបចំណែនាំបច្ចេកទេសថែទាំរុក្ខជាតិឱសថអោយប្រជាជនដែលទទួលម៉ៅការដីព្រៃ
ផ្នែកកសិកម្មស្រុក ជឺសេ សហការជាមួយក្រុមហ៊ុនរុក្ខជាតិឱសថ យ៉ាឌិញ រៀបចំណែនាំបច្ចេកទេសថែទាំរុក្ខជាតិឱសថអោយប្រជាជនដែលទទួលម៉ៅការដីព្រៃ

នាពេលបច្ចុប្បន្ននេះ ស្រុក ជឺសេ មានផ្ទៃដីដាំដំណាំរុក្ខជាតិឱសថប្រមាណ ៧០០ ហិកតា ភាគច្រើនគឺក្រកោពណ៌ស្វាយ ស្លឹកគ្រៃ ត្រប់ពុតលំញងវល្លិ៍ រមៀតលឿង ពោល្យំ ដុងឈី។ល។ និងជាង ១២០ ហិកតារបស់សហគ្រាស សហករណ៍ចំនួន ៥ ដែលប្រតិបត្តិការក្នុងវិស័យ រុក្ខជាតិឱសថ។

ស្រុក ជឺសេ អភិវឌ្ឍរុក្ខជាតិឱសថគ្រប់ប្រភេទ ảnh 1ផ្ទៃដីដាំដំណាំរុក្ខជាតិឱសថនៅស្រុក ជឺសេ ត្រូវបានពង្រីកទូលាយពីមួយថ្ងៃទៅមួយថ្ងៃដោយសារពូជរុក្ខជាតិនេះសមស្របជាមួយលក្ខណៈដីធ្លីនិងធាតុអាកាសនៅមូលដ្ឋាន

ដោយមានការជួយឧបត្ថម្ភរបស់មូលដ្ឋាន សហគ្រាស សហករណ៍ទាំងនោះបានចង សម្ព័ន្ធគ្នាក្នុងការផលិតកម្ម ការលក់ផលិតផលផង ទាក់ទាញបងប្អូនជនជាតិក្នុងតំបន់ចូលរួមផង។

ស្រុក ជឺសេ អភិវឌ្ឍរុក្ខជាតិឱសថគ្រប់ប្រភេទ ảnh 2ផ្នែកកសិកម្មស្រុក ជឺសេ សហការជាមួយក្រុមហ៊ុនរុក្ខជាតិឱសថ យ៉ាឌិញ រៀបចំណែនាំបច្ចេកទេសថែទាំរុក្ខជាតិឱសថអោយប្រជាជនដែលទទួលម៉ៅការដីព្រៃ

អ្នកស្រី ពីន នៅភូមិ ស៊ើរ៍ ឃុំ អៀហ្លូប បានចែករំលែកថា៖ "នាពេលបច្ចុប្បន្ននេះ គ្រួសារមានចម្ការកាហ្វេ ៣០០ គល់ ផ្ទៃដីដាំស្រូវទំហំ ៥០០ ម៉ែត្រការ៉េ។ ថ្ងៃណាការងារតិច ខ្ញុំធ្វើការតាមរដូវកាលអោយសហគ្រាសរុក្ខជាតិឱសថ មានប្រាក់ចំណូលបន្ថែមក្នុងមួយថ្ងៃៗ ជិត ២០ ម៉ឺនដុងដែរ

ស្រុក ជឺសេ អភិវឌ្ឍរុក្ខជាតិឱសថគ្រប់ប្រភេទ ảnh 3ការប្រមូលផលដំណាំពោល្យំនៅសហករណ៍កសិកម្មបច្ចេកវិទ្យាខ្ពស់ ក្វាងមិញ នៅស្រុក ជឺសេ

យោងតាមលោក ង្វៀន ហុងហា លេខាគណៈកម្មាធិការបក្សស្រុក ជឺសេ ជឺសេ ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២៥ នឹងពង្រីកផ្ទៃដីដាំដំណាំរុក្ខជាតិឱសថគ្រប់ប្រភេទ ពី ១.០០០ ដល់ ១.២០០ ហិកតា ក្នុងនោះ មានប្រមាណ ៥០០ ហិកតាត្រូវបានអនុវត្តបច្ចេកវិទ្យាខ្ពស់។ ការអភិវឌ្ឍដ៏ខ្លាំងក្លាតំបន់រុក្ខជាតិឱសថនៅលើភូមិសាស្ត្រ ថែមទាំងឆ្ពោះទៅរកផែនការសាងសង់មជ្ឈមណ្ឌលរុក្ខជាតិឱសថនៃខេត្ត យ៉ាឡាយ នៅស្រុក ជឺសេ នាឆ្នាំ ២០២៥ ទៀតផង

អត្ថបទនិងរូបថត៖ ហុងដៀប
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២១ ដោយ៖  យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍