ស្រុក និញភឿក ពង្រីកតួនាទីសហករណ៍នៅតំបន់បងប្អូនជនជាតិ

ទម្រង់រូបភាពដាំទំពាំងបាយជូរតាមទិសដៅសុវត្ថិភាពជីវសាស្ត្ររបស់សហករណ៍មួយនៅស្រុក និញភឿក (ខេត្ត និញធន់)
ទម្រង់រូបភាពដាំទំពាំងបាយជូរតាមទិសដៅសុវត្ថិភាពជីវសាស្ត្ររបស់សហករណ៍មួយនៅស្រុក និញភឿក (ខេត្ត និញធន់)

ដោយមានការជួយឧបត្ថម្ភរបស់អាជ្ញាធរមូលដ្ឋាន សហករណ៍ទាំងឡាយនៅលើភូមិសាស្ត្រស្រុក និញភឿក (ខេត្ត និញធន់) បាននិងកំពុងពង្រីកប្រសិទ្ធភាពក្នុងសកម្មភាពផលិតកម្ម - ធ្វើអាជីវកម្ម រួមចំណែកលើកកម្ពស់ចំណូលជូនបណ្តាក្រុមគ្រួសារជាសមាជិក។

ស្រុក និញភឿក ពង្រីកតួនាទីសហករណ៍នៅតំបន់បងប្អូនជនជាតិ ảnh 1គំរូដាំទំពាំងបាយជូរតាមទិសដៅសុវត្ថិភាពជីវសាស្ត្ររបស់សហករណ៍មួយនៅស្រុក និញភឿក (ខេត្ត និញធន់)

បច្ចុប្បន្ន ស្រុក និញភឿក មានអង្គភាពសេដ្ឋកិច្ចសមូហភាពចំនួន ២៥ ដែលកំពុងប្រតិបត្តិការតាមច្បាប់សហករណ៍ ដោយមានសមាជិកជាង ៨.០០០ ពលករធ្វើការជាប្រចាំចំនួន ១៦៤ នាក់។

ស្រុក និញភឿក ពង្រីកតួនាទីសហករណ៍នៅតំបន់បងប្អូនជនជាតិ ảnh 2សហករណ៍ទាំងឡាយនៅលើភូមិសាស្ត្រស្រុក និញភឿក (ខេត្ត និញធន់) ផ្លាស់ប្តូរពីការផលិតស្រូវមិនសូវមានប្រសិទ្ធភាពមកដាំដំណាំផ្ដល់ផលក្នុងរយៈពេលខ្លី

លោក ង្វៀនហ៊ឺវឌឹក អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក និញភឿក បានឲ្យដឹងថា៖ ការងារគ្រប់គ្រងរដ្ឋអំពីសេដ្ឋកិច្ចសមូហភាពតែងតែត្រូវបានស្រុក ផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង។ ដោយឡែកនៅឆ្នាំ ២០២០ ស្រុកបានចំណាយប្រាក់រាប់សិបពាន់លានដុងជួយឧបត្ថម្ភសហករណ៍ទាំងឡាយអភិវឌ្ឍផលិតកម្ម បង្កបង្កើតរគរូតំណភ្ជាប់ផលិតកម្មមួយចំនួនតាមខ្សែសង្វាក់តម្លៃជាជំហានដំបូងជួយលើកកម្ពស់ប្រាក់ចំណូលជូនក្រុមគ្រួសារជាសមាជិកទាំងឡាយ

ស្រុក និញភឿក ពង្រីកតួនាទីសហករណ៍នៅតំបន់បងប្អូនជនជាតិ ảnh 3ផលិតផលកុលាលភាជន៍របស់សហករណ៍កុលាលភាជន៍ ចាម បាវទ្រុក បានមានទីតាំងឈរជើងលើទីផ្សារនៅតាមខេត្ត ក្រុងជាច្រើនក្នុងប្រទេសនិងនាំចេញទៅប្រទេសមួយចំនួនលើពិភពលោក

ដោយបានឆ្លៀតប្រើប្រាស់សក្តានុភាពផ្ទៃដីផលិតកម្មកសិកម្មចំនួន ២៣.៥០០ ហិកតាក្នុងនោះ ដីផលិតស្រូវមានប្រហែល ១៥.០០០ ហិកតា សហករណ៍ទាំង ១២ នៅស្រុក និញភឿក បានចូលរួមគំរូតំណភ្ជាប់ខ្សែសង្វាក់តម្លៃរវាងសហគ្រាស - សហករណ៍ - កសិករដើម្បីទាញយកផលពីប្រៀបខ្លាំងនៃប្រភេទដំណាំចម្បងៗ មួយចំនួនដូចជា៖ ស្រូវ ពោតទំពាំងបាយជូរ ទំពាំងបារាំងបៃតង...។

ស្រុក និញភឿក ពង្រីកតួនាទីសហករណ៍នៅតំបន់បងប្អូនជនជាតិ ảnh 4សហករណ៍សេវាកម្មកសិកម្ម ភឿកធន់ ចំណុះស្រុក និញភឿក (ខេត្ត និញធន់) អនុវត្តយន្តូបនីយកម្មក្នុងការបង្កបង្កើនផលស្រូវ

គំរូជាច្រើនក្នុងចំណោមនោះកំពុងត្រូវបានពង្រីកទូលំទូលាយដូចជា៖ គំរូផលិតពោតពូជតំណភ្ជាប់សហករណ៍ - ក្រុមហ៊ុនពូជដំណាំដោយមានផ្ទៃដីចំនួន ៤៥០ ហិកតា គំរូស្រោចស្រពសន្សំសំចៃទឹកដោយមានផ្ទៃដីជាង ៥៣០ ហិកតា គំរូដាំទំពាំងបារាំងបៃតង សណ្តែកដីសរីរាង្គដោយមានវិញ្ញាបនបត្រសម្គាល់ស្ថិតនៅកសិដ្ឋាន ទៀនទៀន នៅឃុំ អានហាយ ចំនួន ១០ ហិកតា គំរូទំពាំងបាយជូរ VietGAP ចំនួន ១០ ហិកតានៅឃុំ ភឿកធន់ ពុទ្រាចំនួន ១១,៥ ហិកតានៅឃុំ ភឿកវិញ ទំពាំងបារាំងបៃតងចំនួន ៤០ ហិកតានៅឃុំ អានហាយ…។

ស្រុក និញភឿក ពង្រីកតួនាទីសហករណ៍នៅតំបន់បងប្អូនជនជាតិ ảnh 5សហករណ៍ទាំង ១២ នៅស្រុក និញភឿក (ខេត្ត និញធន់) បានចូលរួមគំរូតំណភ្ជាប់ខ្សែសង្វាក់តម្លៃរវាងសហគ្រាស - សហករណ៍ - កសិករ

ដោយទទួលបានការជួយឧបត្ថម្ភអំពីដើមទុន ដីធ្លីដាំដុះ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា... សហករណ៍ទាំងឡាយនៅស្រុក និញភឿក បានពង្រីកល្អប្រសិទ្ធភាពប្រតិបត្តិការ។

ឆ្នាំ ២០២០ ផលចំណូលរបស់សហករណ៍ទាំងឡាយនៅស្រុក និញភឿក សម្រេចបានជាមធ្យមជាង ២,៥ ពាន់លានដុងក្នុងសហករណ៍មួយ ពលករធ្វើការជាប្រចាំមានប្រាក់ចំណូលពី ២៥ ដល់ ៣១ លានដុងក្នុងមួយនាក់។

ស្រុក និញភឿក ពង្រីកតួនាទីសហករណ៍នៅតំបន់បងប្អូនជនជាតិ ảnh 6សហករណ៍ទាំងឡាយបានប្តូរទៅដាំប្រភេទដំណាំផ្សេងៗ ដែលសមស្របជាមួយនឹងតំបន់ដីកង្វះទឹកនៅស្រុក និញភឿក (ខេត្ត និញធន់)

សហករណ៍ទាំងឡាយនៅលើភូមិសាស្ត្រស្រុកបញ្ជាក់បានតួនាទីស្ពានចម្លងសម្រាប់អភិវឌ្ឍផលិតកម្មផ្ដោះប្តូរទំនិញកសិកម្ម ជម្រុញដំណើរការផ្លាស់ប្តូររចនាសម្ព័ន្ធដំណាំដាំដុះ សត្វចិញ្ចឹម រួមចំណែកលើកកម្ពស់ប្រាក់ ចំណូលជូនក្រុមគ្រួសារជនជាតិនៅស្រុក និញភឿក៕

អត្ថបទនិងរូបថត៖ កុងធឺ - មិញហ៊ឹង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភ្នាក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍