ស្រុក ឡឹមប៊ិញ ពឹងផ្អែកលើប្រជាពលរដ្ឋដើម្បីថែរក្សាការពារព្រៃឈើ

កម្មាភិបាលខណ្ឌរដ្ឋបាលព្រៃឈើស្រុក ឡឹមប៊ិញ រួមជាមួយបងប្អូនជនជាតិអញ្ជើញពិនិត្យមើលរុក្ខជាតិឱសថគ្រប់ប្រភេទដែលបានដាំនៅក្រោមម្លប់ព្រៃឈើ
កម្មាភិបាលខណ្ឌរដ្ឋបាលព្រៃឈើស្រុក ឡឹមប៊ិញ រួមជាមួយបងប្អូនជនជាតិអញ្ជើញពិនិត្យមើលរុក្ខជាតិឱសថគ្រប់ប្រភេទដែលបានដាំនៅក្រោមម្លប់ព្រៃឈើ

ជាស្រុកតំបន់ខ្ពស់មួយដែលមានការលំបាកលំបិនខ្លាំងនៃខេត្ត ទ្វៀនក្វាង ក៏ប៉ុន្តែស្រុក ឡឹមប៊ិញ បែរជាមានអត្រាគម្របព្រៃឈើធំជាបង្គួរវិញទៅដល់ជិត ៧៨ ភាគរយ។

ស្រុក ឡឹមប៊ិញ ពឹងផ្អែកលើប្រជាពលរដ្ឋដើម្បីថែរក្សាការពារព្រៃឈើ ảnh 1កម្មាភិបាលខណ្ឌរដ្ឋបាលព្រៃឈើស្រុក ឡឹមប៊ិញ រួមជាមួយបងប្អូនជនជាតិអញ្ជើញពិនិត្យមើលរុក្ខជាតិឱសថគ្រប់ប្រភេទដែលបានដាំនៅក្រោមម្លប់ព្រៃឈើ

ដើម្បីទទួលបានលទ្ធផលនេះ ស្រុក ឡឹមប៊ិញ បានអនុវត្តវិធានការជាច្រើន ក្នុងចំណោមនោះ មានវិធានការពឹងផ្អែកលើប្រជាពលរដ្ឋក្នុងការថែរក្សាការពារព្រៃឈើ។

ព្រៃឈើត្រូវបានរក្សាការពារជីវភាពរស់នៅរបស់បងប្អូនជនជាតិល្អប្រសើរឡើង អាស្រ័យដោយបានទទួលផលពីបណ្ដាគោលនយោបាយ ទទួលម៉ៅការការពារព្រៃឈើ ទូទាត់ប្រាក់សេវាកម្មបរិស្ថានព្រៃឈើនិងការបង្កបង្កើនផលកសិកម្មក្រោមម្លប់ព្រៃឈើ...។

ស្រុក ឡឹមប៊ិញ ពឹងផ្អែកលើប្រជាពលរដ្ឋដើម្បីថែរក្សាការពារព្រៃឈើ ảnh 2កម្មាភិបាលខណ្ឌរដ្ឋបាលព្រៃឈើស្រុក ឡឹមប៊ិញ តែងតែចុះមកភូមិនិគមជាប្រចាំដើម្បីឃោសនាផ្សព្វផ្សាយដល់បងប្អូនជនជាតិអំពីផែនការការពារព្រៃឈើ ក៏ដូចជាគោលនយោបាយទាំងឡាយរបស់ខេត្ត ស្រុកស្តីអំពីការប្រគល់ម៉ៅការ ការពារព្រៃឈើ

ដោយមានផ្ទៃដីព្រៃឈើធំ (ព្រៃការពារចំនួន ៤៣.១៦៥,៨៩ ហិកតា ព្រៃផលិតកម្មចំនួន ២៦.៨៩២,០៣ ហិកតា) អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ខណ្ឌរដ្ឋបាលព្រៃឈើស្រុក ឡឹមប៊ិញ បានសហការជាមួយគណៈកម្មការគ្រប់គ្រងព្រៃការពារ ឡឹមប៊ិញ ក្នុងការងារចាត់កម្មាភិបាលចុះមកភូមិ និគមជាប្រចាំដើម្បីជួបប្រាស្រ័យ ស្តាប់មតិយោបល់ពីបងប្អូនជនជាតិ ឃោសនាផ្សព្វផ្សាយច្បាប់អំពីកិច្ចការការពារព្រៃឈើ រួមជាមួយយន្តការ គោលនយោបាយទាំងឡាយរបស់ខេត្ត ស្រុកស្ដីអំពីការងារអភិវឌ្ឍព្រៃ ឈើ។

ស្រុក ឡឹមប៊ិញ ពឹងផ្អែកលើប្រជាពលរដ្ឋដើម្បីថែរក្សាការពារព្រៃឈើ ảnh 3គ្រួសារលោកស្រី ភុងធីឡឹម ជនជាតិ យ៉ាវ នៅភូមិ ណឹមឌីប ឃុំ ឡាំងកាន ស្រុក ឡឹមប៊ិញ (ខេត្ត ទ្វៀនក្វាង) ទទួលម៉ៅការការពារនិងថែទាំព្រៃឈើជាង ២ ហិកតា គួបផ្សំនឹងការចិញ្ចឹមសត្វជំវិញដងព្រៃ អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ

អាស្រ័យដោយបានផ្សារភ្ជាប់ជាមួយបងប្អូនជនជាតិ កងកម្លាំងរដ្ឋបាលព្រៃឈើស្រុក ឡឹមប៊ិញ បានបំពេញល្អប្រសើរការងារគ្រប់គ្រងការពារនិងការអភិវឌ្ឍព្រៃឈើ។

ស្រុក ឡឹមប៊ិញ ពឹងផ្អែកលើប្រជាពលរដ្ឋដើម្បីថែរក្សាការពារព្រៃឈើ ảnh 4មុខដំណាំជាច្រើនប្រភេទដែលដាំនៅក្រោមម្លប់ព្រៃឈើបានពាំនាំមកប្រាក់ចំណូលដល់បងប្អូនជនជាតិដែលចូលរួមទទួលម៉ៅការ ការពារព្រៃឈើនៅស្រុក ឡឹមប៊ិញ

ក្នុងរយៈពេលខាងមុខ ខណ្ឌរដ្ឋបាលព្រៃឈើស្រុក ឡឹមប៊ិញ នឹងសហការជា មួយគណៈកម្មការគ្រប់គ្រងព្រៃការពារស្រុក អាជ្ញាធរដែនដីនៅឃុំទាំង ឡាយសម្រាប់បន្តការងារឃោសនាចលនាបងប្អូនជនជាតិអោយបង្កើនការយល់ដឹងក្នុងការការពារព្រៃឈើ រួមចំណែកសម្រាប់ថែរក្សាពណ៌បៃតង លើដងព្រៃទាំងឡាយ៕

អត្ថបទ៖  ហ្វាងតឹម
រូបថត៖  អានថាញ់ដាត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២១ ដោយ៖  យ័ញលើយ

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍