សិល្បការិនីរក្សាព្រលឹងវប្បធម៌ ស៊ីឡា

សិល្បការិនីរក្សាព្រលឹងវប្បធម៌ ស៊ីឡា

ជាមួយនឹងការខិតខំប្រឹងប្រែងក្នុងការរក្សានិងផ្សព្វផ្សាយវប្បធម៌ ស៊ីឡា លោក យាយ ហ៊ូកូស៊ន់ ជនជាតិ ស៊ីឡា នៅភូមិ សែវហាយ ឃុំ កានហូ ស្រុក មឿងតែ (ខេត្ត ឡាយចូវ) តែងតែបានមនុស្ស ជាច្រើនគោរពនិងស្រឡាញ់រាប់អាន។

សិល្បការិនីរក្សាព្រលឹងវប្បធម៌ ស៊ីឡា ảnh 1សិល្បការិនី ហ៊ូកូស៊ន់

ស៊ីឡា គឺជាជនជាតិមួយក្នុងចំណោម ៥ ជនជាតិដែលមានចំនួនមនុស្សតិចជាងគេបំផុតក្នុងសហគមន៍ ៥៤ ជនជាតិជាបងប្អូននៃប្រទេស វៀតណាម។ ដោយសារមិនសូវមានទំនាក់ទំនងជាមួយជនជាតិដទៃៗ ទើបអត្តសញ្ញាណវប្បធម៌របស់ជនជាតិ ស៊ីឡា មិនសូវបានស្គាល់បានដឹងឮដល់។ ដើម្បីបន្តរក្សានិងផ្សព្វផ្សាយរាល់តម្លៃវប្បធម៌ប្រពៃណី លោកយាយ ហ៊ូកូស៊ន់ បានស្វះស្វែង ស្រាវជ្រាវបណ្តាលំនាំចម្រៀងប្រជាប្រិយ សរសេរឡើងវិញនូវឃ្លោងឃ្លាមួយចំនួនជាភាសា សកល "រៀបរៀង" ចង្វាក់របាំប្រពៃណីទាំងឡាយ និងបង្កើតក្រុមសិល្បៈរបស់ភូមិ សែវហាយ។

សិល្បការិនីរក្សាព្រលឹងវប្បធម៌ ស៊ីឡា ảnh 2ស្វះស្វែងស្រាវជ្រាវបណ្តាបទចម្រៀងប្រជាប្រិយនិងចង្វាក់របាំប្រជាប្រិយ ស៊ីឡា

ក្រោមការណែនាំរបស់លោកយាយ ហ៊ូកូស៊ន់ ក្រុមសិល្បៈបានទៅសម្តែង ផ្តោះប្តូរនិងចូលរួមប្រឡង នៅកន្លែងជាច្រើនក្នុងខេត្តនិងក្រៅខេត្ត។ បងស្រី ពើកូហ្គី ជាសមាជិកមួយរូបនៃក្រុមសិល្បៈភូមិ សែវហាយ បានចែករំលែកថា៖ "អាស្រ័យដោយមានលោកយាយ ហ៊ូកូស៊ន់ លក្ខណៈដ៏ស្រស់ស្អាតនៃវប្បធម៌ប្រពៃណីទាំង ឡាយរបស់ជនជាតិ ស៊ីឡា ត្រូវបានអភិរក្សនិងរក្សា។ យើងខ្ញុំនឹងខិតខំសិក្សា រៀនសូត្រតាម លោកយាយ ហ៊ូកូស៊ន់ និងមានមោទនភាពយ៉ាងខ្លាំងចំពោះវប្បធម៌ ស៊ីឡា"។

សិល្បការិនីរក្សាព្រលឹងវប្បធម៌ ស៊ីឡា ảnh 3បង្ហាត់បង្រៀនបណ្តាបទចម្រៀង ចង្វាក់របាំជនជាតិដល់យុវជននិងស្ត្រីក្នុងភូមិ

ប្ដូរផ្ដាច់ជាមួយការងារអភិរក្សនិងថែរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិនាដើមឆ្នាំ ២០១៩ លោកយាយ ហ៊ូកូស៊ន់ ត្រូវបានរដ្ឋទទួលស្គាល់ជាសិល្បការិនីឆ្នើម៕

ហ្វាងតឹម - អានថាញ់ដាត

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍