សិល្បៈប្រពៃណីចុះវិថីក្រុង

ការសម្តែងសិល្បៈ ហាតបូយ នៅមតកចេតិយលោកតាលោកយាយ ជៀវ នៅខណ្ឌ ប៊ិញថាញ់ នារសៀលថ្ងៃអាទិត្យរៀងរាល់សប្តាហ៍
ការសម្តែងសិល្បៈ ហាតបូយ នៅមតកចេតិយលោកតាលោកយាយ ជៀវ នៅខណ្ឌ ប៊ិញថាញ់ នារសៀលថ្ងៃអាទិត្យរៀងរាល់សប្តាហ៍

យោងតាមមន្ទីរវប្បធម៌និងកីឡាទីក្រុង ហូ ជីមិញ ក្នុងរយៈកាលថ្មីៗ នេះ មានសកម្មភាពសម្តែងសិល្បៈប្រពៃណីជាច្រើននៅតាមដងវិថី បរិយាកាសវិថីថ្មើរជើងបាននិងកំពុងទាក់ទាញចំណាប់អារម្មណ៍របស់ប្រជាជននិងភ្ញៀវទេសចរ។

ចាប់ពីខែ សីហា ឆ្នាំ ២០២២ នៅរាល់រសៀលចុងសប្តាហ៍ នៅក្នុងបរិយាកាសវិថីថ្មើរជើង ង្វៀន ហ្វេ បានប្រព្រឹត្តិឡើងកម្មវិធីសិល្បៈជាច្រើនដូចជា៖ ច្រៀង ស៊ាន់ ច្រៀង កាទ្រូ ចម្រៀងប្រជាប្រិយ ក្វាន-ហ ប្រតិបត្តិជំនឿគោរពបូជាព្រះម៉ែទាំងបីអង្គ សិល្បៈតន្ត្រីព្រះរាជវាំង ហ្វេ ជាដើម។

សិល្បៈប្រពៃណីចុះវិថីក្រុង ảnh 1

ការសម្តែងសិល្បៈ ហាតបូយ នៅមតកចេតិយលោកតាលោកយាយ ជៀវ នៅខណ្ឌ ប៊ិញថាញ់ នារសៀលថ្ងៃអាទិត្យរៀងរាល់សប្តាហ៍

សិល្បៈប្រពៃណីចុះវិថីក្រុង ảnh 2

ការសម្តែងសៀកនៅវិថីថ្មើរជើង ប៊ូយវៀន នៅខណ្ឌលេខ ១ ឱកាសចុងសប្តាហ៍ម្តងៗ

ឆ្លាស់ក្នុងនោះគឺបណ្តាកម្មវិធីសិល្បៈតាមដងវិថីនៃក្រុមតន្ត្រី ក្រុមរាំ ក្រុមសៀក លេងសៀកថ្ពិនភ្នែក។ល។ ថ្ងៃសៅរ៍និងថ្ងៃអាទិត្យរៀងរាល់សប្តាហ៍នៅមុខបរិវេណទីលាន The Garden Mall គណៈកម្មាធិការប្រជាជនខណ្ឌលេខ ៥ ក៏រៀបចំឡើងកម្មវីធី "អញ្ជើញមកផ្សារ ជើលើន មើលរាំម៉ុងសាយ" ទៀត។

សិល្បៈប្រពៃណីចុះវិថីក្រុង ảnh 3

ការសម្តែងឧបករណ៍ភ្លេងប្រពៃណីនៅវិថីថ្មើរជើង ប៊ូយវៀន នៅខណ្ឌលេខ ១

សិល្បករសិល្បការិនីចំណុះសាលមហោស្រពសិល្បៈ ហាតបូយ ទីកុ្រង ហូ ជីមិញ តែងតែសម្តែងទស្សនីយភាពដ៏វិសសវិសាលជាប្រចាំបម្រើភ្ញៀវទេសចរនៅមតកចេតិយលោកតាលោកយាយ ជៀវ (ខណ្ឌ ប៊ិញថាញ់) នៅរសៀលថ្ងៃអាទិត្យ។ល។

សិល្បៈប្រពៃណីចុះវិថីក្រុង ảnh 4

របាំម៉ុងសាយ - វិញ្ញសាសិល្បៈប្រពៃណីរបស់សហគមន៍ជនជាតិ ចិន នៅខណ្ឌលេខ ៥

នាពេលខាងមុខ មន្ទីរវប្បធម៌និងកីឡានឹងបន្តសហការជាមួយនឹងមន្ទីរទេសចរណ៍ទីកុ្រង ហូ ជីមិញ កសាងប្រព័ន្ធមូលដ្ឋានទិន្នន័យអំពីគោលដៅទេសចរណ៍វប្បធម៌ វិចិត្រសិល្បៈ លើកទឹកចិត្តដល់សិប្បកម្ម អង្គភាពសិល្បៈក្រៅប្រព័ន្ធវិនិយោគ ដំឡើងកម្មវិធីសិល្បៈ ឆ្លងតាមរយៈនោះ រួមចំណែកពាំនាំសិល្បៈប្រពៃណីខិតចូលជិតជាមួយនឹងប្រជាជននិងភ្ញៀវទេសចរជិតឆ្ងាយថែមទៀត៕ 

អត្ថបទ៖ ធូហឿង
រូបថត៖ អានហៀវ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០២២ ដោយ៖ សិរីសួស្តី

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍