ស្វែងយល់អំពី មីសឺន បេតិកភណ្ឌវប្បធម៌ពិភពលោក

ស្វែងយល់អំពី មីសឺន បេតិកភណ្ឌវប្បធម៌ពិភពលោក

ស្ថិតនៅចម្ងាយពីទីក្រុង ដាណាំង ជិត ៧០ គីឡូម៉ែត្រចំណុះដែនដីនៃឃុំ យុយភូ ស្រុក យុយស្វៀន (ខេត្ត ក្វាងណាម) មណ្ឌលកេរដំណែល មីសឺន គឺជាបណ្តុំស្ថាបត្យ កម្មដែលរួមមានប្រាង្គប្រាសាទ ចាម ជាច្រើន។ 

ស្វែងយល់អំពី មីសឺន បេតិកភណ្ឌវប្បធម៌ពិភពលោក ảnh 1មីសឺន ជាមណ្ឌលកេរដំណែលប្រាង្គប្រាសាទបុរាណមួយដែលនៅសេសសល់នៃវប្បធម៌ ចាម

ឆ្នាំ ១៩៩៩ កន្លែងនេះត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រនិងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO ) ជ្រើសតាំងជាបេតិកភណ្ឌវប្បធម៌ពិភពលោក។

មណ្ឌលកេរដំណែល មីសឺន ស្ថិតនៅក្នុងជ្រលងភ្នំមួយដែលមានអង្កត់ផ្ចិតប្រវែងប្រហែល ២ គីឡូម៉ែត្រ ព័ទ្ធជុំវិញគឺជាភ្នំតូចធំតជាប់ៗ គ្នា។

ទីនេះធ្លាប់ជាកន្លែងប្រារព្ធពិធីគោរពបូជាហើយក៏ជាតំបន់ផ្នូររបស់ព្រះមហាក្ស ត្រ នាម៉ឺនមន្ត្រី រាជវង្សានុវង្សទាំងឡាយនៃបណ្ដារជ្ជកាល ចាម ពីដើម។

ស្វែងយល់អំពី មីសឺន បេតិកភណ្ឌវប្បធម៌ពិភពលោក ảnh 2ពេលវេលាដែលកន្លងផុតទៅបានបំផ្លិចបំផ្លាញសំណង់ស្ថាបត្យកម្មជាច្រើននៃមណ្ឌលកេរដំណែល បច្ចុប្បន្ននៅសេសសល់តែ ២០ សំណង់ប៉ុណ្ណោះ ដែលកំពុងត្រូវបានរដ្ឋយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិរក្សនិងថែរក្សា

មណ្ឌលកេរដំណែល មីសឺន ត្រូវបានចាប់ផ្តើមសាងសង់តាំងពីសតវត្សរ៍ទី ៤ ដើមដំបូងឡើយធ្វើអំពីឈើ ក្រោយពីត្រូវអគ្គីភ័យឆាបឆេះខ្ទេចខ្ទីក៏បានសាងសង់ឡើងវិញដោយឥដ្ឋនិងថ្ម។

ក្រោយពេលអាណាចក្រ ចាម ផ្លាស់ប្តូររាជធានី មណ្ឌល កេរដំណែលនេះបានក្លាយជាទីរហោស្ថាន ត្រូវកំបាំងនាកណ្ដាលព្រៃព្រឹក្សាអស់រយៈ ពេលជាច្រើនសតវត្សរ៍។

មណ្ឌលកេរដំណែល មីសឺន មិនត្រឹមតែបន្សល់ទុកនូវស្លាកស្នាម ស្ថាបត្យកម្មដាច់ដោយឡែកប៉ុណ្ណោះទេ ថែមទាំងពោរពេញទៅដោយលក្ខណៈវប្បធម៌នៃជនជាតិ ចាម ជាមួយនឹងក្បាច់របាំទាំងឡាយដ៏ទន់ភ្លន់ ល្វតល្វន់...។

ស្វែងយល់អំពី មីសឺន បេតិកភណ្ឌវប្បធម៌ពិភពលោក ảnh 3ដើម្បីសាងសង់មណ្ឌលកេរដំណែល មីសឺន ប្រជាជន ចាម ពីដើមប្រើប្រាស់ជាសំខាន់គឺឥដ្ឋធ្វើពីដីដុត។ ដុំឥដ្ឋទាំងនោះត្រូវបានកាត់តម្រឹមយ៉ាងប៉ិនប្រសប់ តម្រៀបបន្តុបពីលើគ្នាដោយគ្មានប្រើកាវបិតភ្ជាប់បន្តិចណាឡើយ

សព្វថ្ងៃនេះ មណ្ឌល កេរដំណែល មីសឺន បានក្លាយទៅជាគោលដៅមកទស្សនាកម្សាន្តដ៏ទាក់ទាញរបស់ភ្លៀវទេសចរ បណ្ដាជនដែលចូលចិត្តស្វែងយល់ពីអាថ៌កំបាំងនៃស្ថាបត្យកម្មបុរាណវិទ្យា ប្រាង្គប្រាសាទ ...៕

ផលិតដោយ៖ លឺវត្រុងដាត

̣̣(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ)

អ្នកប្រហែលជាចាប់អារម្មណ៍