ហាណូយ "បៃតងនីយកម្ម" ខ្សែផ្លូវគមនាគមន៍ទាំងឡាយ

ការបង្កើនអត្រាបរិយាកាសបៃតងអោយទីក្រុង ដាំរុក្ខជាតិលម្អនៅតាមខ្សែផ្លូវគមនាគមន៍ ជួយកាត់បន្ថយធូលី សំឡេងរំខានផង ទាំងលើកកម្ពស់សោភ័ណភាពទីក្រុងផង
ការបង្កើនអត្រាបរិយាកាសបៃតងអោយទីក្រុង ដាំរុក្ខជាតិលម្អនៅតាមខ្សែផ្លូវគមនាគមន៍ ជួយកាត់បន្ថយធូលី សំឡេងរំខានផង ទាំងលើកកម្ពស់សោភ័ណភាពទីក្រុងផង

ហាណូយ មានខ្សែផ្លូវពណ៌បៃតងដ៏ត្រជាក់កាន់តែច្រើនឡើង ក្នុងនោះមានបណ្តាខ្សែផ្លូវបានក្លាយជានិមិត្តរូបដ៏ស្រស់ស្អាតរបស់រដ្ឋធានីពី យូរយារណាស់មកហើយដូចជា ហ្វាងយៀវ ផាន ឌិញភុង។ល។ ខ្សែផ្លូវទាំងនេះ សូម្បីតែនៅក្នុងអំឡុងថ្ងៃក្តៅខ្លាំងបំផុតក៏នៅតែត្រជាក់ស្រួលដ៏ស្រស់ស្អាតដល់រំជួលចិត្ត។

ហាណូយ "បៃតងនីយកម្ម" ខ្សែផ្លូវគមនាគមន៍ទាំងឡាយ  ảnh 1ការបង្កើនអត្រាបរិយាកាសបៃតងអោយទីក្រុង ដាំរុក្ខជាតិលម្អនៅតាមខ្សែផ្លូវគមនាគមន៍ ជួយកាត់បន្ថយធូលី សំឡេងរំខានផង ទាំងលើកកម្ពស់សោភ័ណភាពទីក្រុងផង

ដើម្បីរួមចំណែកអនុវត្តគោលដៅរបស់រដ្ឋាភិបាលដាំឈើចំនួន ១ ពាន់លាន ដើមផ្តល់ពណ៌បៃតងក្នុងដំណាក់កាល ២០២១ - ២០២៥ ហាណូយ កំពុង ដំណើរការដាំដើមឈើផ្តល់ពណ៌បៃតងនៅលើខ្សែផ្លូវជាច្រើនយ៉ាងសកម្ម សំដៅដោះស្រាយបញ្ហាទាំងឡាយពាក់ព័ន្ធដល់បរិស្ថាន ការអភិវឌ្ឍទីក្រុង ប្រកបដោយចីរភាព។

ហាណូយ "បៃតងនីយកម្ម" ខ្សែផ្លូវគមនាគមន៍ទាំងឡាយ  ảnh 2ដងផ្លូវ វ៉ ជីកុង ស្ថិតនៅលើខ្សែក្រវាត់ ២ ប្រវែងចំនួន ៤,២ គីឡូម៉ែត្រត្រូវបានដាំឈើបៃតងដោយមានច្រើនស្រទាប់ ម្លប់ 
ហាណូយ "បៃតងនីយកម្ម" ខ្សែផ្លូវគមនាគមន៍ទាំងឡាយ  ảnh 3"បៃតងនីយកម្ម" ខ្សែផ្លូវគមនាគមន៍ទាំងឡាយជួយកាត់បន្ថយការបញ្ចេញឧស្ម័ន CO2 និងប្រភេទឧស្ម័នពុលផ្សេងៗ ទៀតនៅពេលប៉ះពាល់ជាមួយនឹងបរិស្ថាន

ឆ្នាំ ២០២២ ហាណូយ បានខិតខំតស៊ូដាំដើមឈើផ្តល់ម្លប់ថ្មីទៀតចំនួន ២០០.០០០ ដល់ ២៥០.០០០ ដើម ដាំឈើយកដើមនៅលើបណ្តាខ្សែផ្លូវ គមនាគមន៍ទីក្រុង។ ការបង្កើនអត្រាបរិយាកាសបៃតងអោយទីក្រុង ដាំរុក្ខជាតិលម្អនៅតាមខ្សែផ្លូវគមនាគមន៍ជួយកាត់បន្ថយធូលី សំឡេងរំខានផង លើកកម្ពស់សោភ័ណភាពទីក្រុងនៃរដ្ឋធានីផង៕

 ផលិតដោយ៖ ទន់អាញ់ - ហ៊ុយហុង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង

(កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ/ទីភា្នក់ងារព័ត៌មានវៀតណាម)

អ្នកប្រហែលជាចាប់អារម្មណ៍